ភាគទី56

911 39 2
                                    

៊+25.មិថុនា.1950
ថ្ងៃនៃសង្គ្រាមរវាងកូរ៉េនឹងកូរ៉េក៏ផ្ទុះឡើងម្ដងទៀតតែលើកនេះគឺធំជាងលើកណា៎ទាំងអស់ដោយមានការគាំទ្រពីប្រទេសមហាអំណាចផ្សេងៗផងដែរ ដោយប្រទេសកូរ៉េខាងជើងបានឈ្លានពានដោយការប៉ះទង្គិចគ្នានៅព្រំដែននឹងការបះបោរនៅក្នុងកូរ៉េខាងត្បូង កូរ៉េខាងជើងត្រូវបានគាំទ្រដោយប្រទេសចិន នឹងសហភាពសូវៀត ខណៈដែលកូរ៉េខាងត្បូងគាំទ្រដោយអង្គការសហប្រជាតិជាចម្បងដោយសហរដ្ឋអាមេរិក។ (ចង់យាយថាកន្លែងនឹងមី*ខ្ញុំសរសេរប្រវត្តិសាស្ត្រពិតមកនិយាយតែម្ដង ទាំងឆ្នាំទាំងអីនឹង-,-)

"ជុងហ្គុកឯងប្រយ័ត្នខ្លួនផង" ស៊ូហ្គា ស្រដីទៅជុងហ្គុក ដោយពួកគេគឺកំពុងលាក់ពួននៅក្រោមស្មៅ ។

"ហឹម~ឯងដូចគ្នា" ជុងហ្គុក។ សង្គ្រាមលើកនេះគឺបន្ទុះសារាយយកតែមេនទេន យន្តក្រោះរាប់រយបាញ់គ្នាពេញនឹងគួបផ្សំជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក អ្នកណារត់មិនទាន់ចូលប្លង់សេរមិនទាន់អីដឹងតែផុងលលាងាប់មួយកន្លែងហើយ ព្រោះអីគេទម្លាក់គ្មានមើលទេ ។ ក្នុងសង្រ្គាមនេះថេយ៉ុងក៏ចូលរួមដែរគ្រាន់តែគេនៅក្នុងព្រំដែនរបស់ប្រទេសគេ។

និយាយរួមទៅអត់មានអីទេក្រៅពីបាញ់គ្នាភូងភាំងនឹងព្រោះអីគេធ្វើសង្គ្រាមចឹងហើយមី*ខ្ញុំមិនដឹងថាត្រូវសរសេររៀបរាប់បែបមិចទេព្រោះមិនដែលធ្វើសង្គ្រាមផងស្រមើស្រមៃតែគេបាញ់គ្នាទំលាក់គ្រាប់បែកខ្លួនឯងទៅបានហើយ។
|Ship•|
+ 27. កក្កដា. 1953
កន្លងផុត3ឆ្នាំជាងហើយតែសង្គ្រាមនៅតែមិនទាន់បញ្ជប់ចឹង វាពិតជាអូសបន្លាយយូរខ្លាំងណាស់ កម្លាំងទ័ពក៏ត្រូវខ្សត់ខ្សោយខ្លះដែរ ក្នុងសមរភូមិគឺពោពេញទៅដោយមនុស្សស្លាប់គរជើងរាប់មុឺនអ្នកដេកស្លាប់លើគ្នា វាពិតជាគួរឲសង្វេក ។ ស្មើរនេះគឺម៉ោង10ព្រឹកប៉ុន្តែកុំមើលផ្ទៃមេឃគឺខ្មៅងងឹតអាប់អួរយកតែមេនទេន វាដូចជាកំពុងចូលដៃចូលជើងជាមួយការបំផ្ទុះគ្រាប់ចឹង ។
"ថេយ៍..!!" នាយក្រាស់ដៃកាន់កាំភ្លើងរះជាប់មិនដកដៃបាញ់ទៅរកសត្រូវ ពេលនោះនាយក៏ក្រឡេកភ្នែកប្រទាក់នឹងនាយតូចដែលកំពុងតែបាញ់គ្នាដូចខ្លួនដែរ ប៉ុន្តែនៅជ្រុងម្ខាងគៀនដើមឈើធំមួយគឺកំពុងតែមានទាហានក្នុងប្រទេសរបស់ខ្លួន(ទាហានខាងជើង)កំពុងតម្រង់កាំភ្លើងទៅរកនាយតូចតែម្ដង ថេយ៍គេមិបានចាប់អារម្មណ៍នោះទេពេលនោះនាយក្រាស់ក៏រត់ទៅរងយ៉ាងលឿនហើយក៏....
ផាំងៗ~
"ថេយ៍ប្រយ័ត្ន..អ្អឹក*!!~" នាយហក់អោបថេយ៍ពីក្រោយដូចជាការរងគ្រាប់ជួសចឹង គ្រាប់កាំភ្លើងរះជាច្រើនគ្រាប់នៅប្រអប់ទ្រូងខាងឆ្វេងគឺចំចំណុចសំខាន់នៃរាងកាយតែម្ដង នាយក្រាស់ត្រូវក្អួតឈាមចេញមកដូចបាក់ទំនប់ដួលទៅនឹងដីភ្លាមៗ ថេយ៍ហាក់ភាំងយ៉ាងខ្លាំង។
"ជុង.." នាយតូចស្រែកអស់សម្លេងនៅពេលឃើញមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅជាបែបនេះ ឈាមហូរមកដាបពេញអាវជាទាហានការពារទឹកដី នាយក្រាស់ចុកអួលនៅទ្រូងខាងឆ្វេងជាប៉ុនពេកគេមិនបានឈឺដោយសារតែគ្រាប់ទម្លុះទ្រូងនឹងទេតែគេឈឺដោយសារតែខ្លួនជិតលែងបានឃើញមនុស្សជាទីស្រឡាញ់ទៀតហើយ។
"ជុង..ហ្ហឹកៗ~ហេតុអីបងមករងជំនួសអូនចឹង.." នាយតូចត្រកងខ្លួនមនុស្សជាទីស្រឡាញ់នៅក្នុងរង្វង់ដៃស្រែកយំដោយសេចក្ដីឈឺចាប់ពឺតផ្សារ ហេតុអ្វីនាយមករកជំនួសគេបែបនេះ។ ជុងហ្គុកប្រឹងលើកដៃដែលដាបសុតតែឈាមទៅអង្អែលមុខរបស់នាយតូចដែលជាមនុស្ស ខ្លួននឹកស្ទើររាល់ថ្ងៃនឹកជាយូរខែឆ្នាំណាស់មកហើយតែមិនបានជួប វាបែរជាជួបនៅពេលកើតរឿងហេតុបែបនេះទៅវិញ។
"ថេយ៍..ថេយ៍ បងនឹកអូនណាស់ដឹងទេ..អ្ហឹក..នឹកគ្រប់ពេលនឹករាល់ថ្ងៃ សូមទោសដែលឲអូនឃើញបងក្នុងសភាពបែបនេះ" នាយក្រាស់ប្រឹងនិយាយបណ្ដើរអីបណ្ដើរទាំងឈាមហូរមកមិនឈប់ នាយសម្លឹងមើលមុខថេយ៍មិនដាច់ដូចជាប្រឹងចងចាំមនុស្សម្នាក់នេះទុកទៅជាតិមុខទៀតចឹង។
"ហ្ហឹកៗ~ជុងបងឈប់និយាយទៅ" នាយតូចឆ្ងក់មុខយំមិនដាច់ ហេតុអ្វីក៏ព្រហ្មលិខិតលេងសើចនឹងគេម្លេះ? ហេតុអ្វីក៏យកគេចេញពីខ្លួនបែបនេះ? គេបែកគ្នារាប់ឆ្នាំហើយហេតុអ្វីមិនឲគេជួបគ្នាក្នុងពេកដែលល្អមួយចឹង?
"បើសិនជាពួកយើងទាំងពីរអាចកើតមកជាមនុស្សធម្មតាមិនចាំបាច់ដឹងលឺរឿងអ្វីទាំងអស់ បងនឹងនាំអូនទៅកន្លែងមួយដែលពួកយើងទាំងពីរអាចសាងជីវិតដ៏សាមញ្ញមួយនឹងមានក្ដីសុខបំផុតគីមថេយ៉ុង តែបងពិតជាមិនអាចឡើយ..សូមទោស~" នាយនិយាយចប់ភ្លាមក៏ធ្លាក់ដៃចេញពីមុខរបស់នាយតូចទាំងមិនបានត្រៀម។ ពោលពាក្យសូមទោសជាលើកចុងក្រោយមុននឹងចាកចេញពីពិភពលោកមួយនេះ មុននឹងលែងបានឃើញមនុស្សម្នាក់ដែលមានឈ្មោះថា គីម ថេយ៉ុងជាក្មេងប្រុសដែលនាយស្រឡាញ់ស្មើរជីវិត ។
"ហ្ហឹកៗ..អត់ទេ~~" នាយតូច ពេលនេះពិភពលោកលេងដើរទៀតហើយ គេគាំងខ្លាំងណាស់មិនដឹងថារកពាក្យអ្វីមកថ្លែងចេញទេ ចង់អ្នកនៅជុំវិញខ្លួនបាញ់គ្នាងាប់ប៉ុណ្ណាក៏គេលែងខ្វល់ដែរ គេបាត់បង់មនុស្សប្រុសដែលខ្លួនឯងស្រឡាញ់បំផុតចេញពីភពលោកមួយនេះហើយ ។ ថេយ៍ងើយក្បាលឡើងទៅលើមេឃស្រែកមួយទំហឹងចង់សួរទៅធរណីយថាហេតុអ្វីដាច់ចិត្តបំបែកគេចេញពីខ្លួនបែបនេះ ។ ឲពួកគេជួបគ្នាហើយហេតុអ្វីក៏យកគេចេញពីខ្លួនវិញចឹង?

TO BE CONTINUED♡
BY: JUÚ JINNIÉ

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now