ភាគទី52

486 28 1
                                    

ក្រាក~ កំពុងតែឆ្ងក់មុខយំសុខៗស្រាប់តែលឺសម្លេងបើកទ្វារបន្លឺឡើង ធ្វើឲថេយ៉ុងរហ័សងើបមុខទៅយ៉ាងលឿន

<<ជុង..ជួយអូនផង យកអូនចេញពីកន្លែងនេះទៅ>> ជាក់ច្បាស់ថាជានាយក្រាស់ក៏រហ័សនិយាយយ៉ាងលឿនទាំងទឹកភ្នែកដាមពេញថ្ពាល់។

<<បិទមាត់ឯងទៅ មេយើងខំចាប់ឯងមកទីនេះហើយឲ្យគាត់ដោះលែងឯងវិញហី!! ពិតជាឆ្កួតមេនហើយ>>ទាហានដែលឈរនៅពីក្រោយនាយក្រាស់ និយាយថាឲនាយតូចដោយទឹកមុខស្អប់ខ្ពើម គ្មានអ្វីចម្លែកទេព្រោះពួកគេមិនត្រូវគ្នាជាមួយសម្រូវប្រទេស។

<<ចាប់..ចាប់មេនទេ!?>> ថេយ៍ ភ្នែកចាប់ផ្ដើមសម្លឹងទៅមើលនាយក្រាស់ដោយក្នុងចិត្តនឹកស្មានមិនដល់ថាវាគឺជាពាក្យពិត បង្ហើរសម្លេងសួរបញ្ជាក់យ៉ាងញ័រមាត់អ្វីដែលគេស្ដាប់លឺមិញនេះមិនច្រលំទេពិតមេនទេ!?

<<ជុង..តើពិតទេ បងចាប់អូនមកទីនេះមេនទេ? ក្នុងយប់នោះ..!!>> ថេយ៍ទោះបីជាស្ដាប់លឺហើយ ដឹងហើយ តែចិត្តនៅតែមិនជឿទាំងស្រុងនៅតែចង់បានចម្លើយចេញពីមាត់របស់គេ កូនចិត្តមួយនៅតែទុកចិត្តគេជឿជាក់លើគេដូចដើម ។

<<ខ្លួនឯងមកដល់ទីនេះហើយនៅឲ្យយើងបញ្ជាក់ទៀតទេ?>> ពាក្យសម្ដីដ៏សោះកក្រោះទឹកមុខមាំស្មើរធេងចេញពីមាត់របស់នាយក្រាស់បានធ្វើឲថេយ៉ុងចង់ធ្លាក់ថ្លើមដល់ដី គ្មានអូនគ្មានបងអីទៀតទេវាជំនួសមកវិញនៅភាសាដ៏សែនឃ្លាតឆ្ងាយមួយគឺឯងនឹងយើង ។

<<ហុឹក..បងនិយាយលេងមេនទេ..>> ទោះដល់ដំណាក់ការនេះទៅហើយក្ដីនៅតែមិនចង់ជឿនឹងត្រចៀកទាំងគូរបស់ខ្លួនទៀត ទឹកមុខរបស់មនុស្សម្នាក់នោះបង្ហាញមកច្បាស់ណាស់ថាពិតជាចឹង គេនិយាយចេញមកដោយមិនស្ទាក់ស្ទើរអ្វីបន្តិចផង ។

<< ស្ដាប់ឲច្បាស់..បើសិនជាហ៊ានតែមានចិត្តចង់លួចគេចចេញពីទីនេះ កុំថាយើងមិនបានប្រាប់..តោះទៅវិញ~>> ជុងហ្គុក អោនមកអោយចំមុខរបស់នាយតូច និយាយយ៉ាងសង្កត់ពាក្យក្នុងឃ្លានិមួយៗបង្ហើរសំលេងយ៉ាងត្រជាក់ស្រឹបគ្មានគូប្រៀប កែវភ្នែកហាក់គ្មាននាយតូចក្នុងបេះដូងទៀតទេ វាមានតែគូសត្រូវ វាកាន់តែធ្វើឲយើងភ្ញាក់ផ្អើលស្មានមិនដល់ទៅទៀតនោះ គឺជុងហ្គុកបានដកកូនកាំភ្លើងខ្លីមកខ្ជង់លើសៀតផ្ការបស់នាយតូច ។មុននឹងងើបមកវិញស្រែកមួយវ៉ាស់យ៉ាងមានអំណាចបញ្ជាឲកូនទាហានដែលដើរពីក្រោយខ្លួននោះត្រឡប់ទៅវិញ។

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now