ភាគទី44:

459 54 7
                                    

ដូចដែរបានដឹងរួចមកហើយថាhobi and seokjin ពួកគេបានប្រទះឃើញថេយ៉ុងហើយ តែពួកគេមិនបានចូលទៅជិតរឺចាប់ទាញចេញមកទេ ពួកគេគឺនៅរងចាំមើលស្ថានភាពពីចម្ងាយ និយាយរួមតាមដានសិន

"ពេញចិត្តអាមួយនេះមេនទេក្មួយtae មានអីស្អាតតើ" អ្នកមីងនី សម្លឹងមើលនាឡិកានៅនឹងដៃនាយតូចកាន់

"ប្រុងទិញឲក្មួយជុងហេ៎ស" អ្នកស្រីយ៉ុង គាត់ដឹងបាត់ទៅហើយ ព្រោះបើទិញពាក់ខ្លួនឯងក៏មិនត្រូវដែរបើវាធំជាងដៃថេយ៍សឹងអី

"ហិហិ..បាទ" ថេយ៍ សើចតិចៗកល្ខណៈអៀន ព្រោះគេចង់ទិញឲជុងហ្គុកមេន

"ទិញទៅចឹង មើលទៅវាស្អាតណាស់ក្មួយជុងច្បាស់ជាពេញចិត្តហើយ" អ្នកស្រីយ៉ុង

"បាទ មេនហើយ អាមួយនេះគឺមានតែមួយនឹងទេ ជើងក្រោយៗក៏គ្មានយកមកទៀតដែរ" បុរស ជនជាតិអារ៉ាប់ ដែលជាម្ចាស់តូបក៏និយាយបន្ថែម (គេចេះភាសាកូរ៉េទើបអាចនិយាយនឹងស្ដាប់បាន) នាឡិកានេះគឺស្អាតមេនវាមានពណ៍ទឹកប្រាក់នឹងដាំត្បូងកង្កប់តូចៗ

"នែ អ្នកស្រីយ៉ុងអ្នកណាគេទៅឲទិញនាឡិកាជូនគូស្នេហ៌នោះ" អ្នកមីងនី គាត់កេះទៅអ្នកស្រីយ៉ុង

"អរ..មេនភ្លេច..អឹម..ក្មួយថេយ៍មីងថាទិញអីឲគេផ្សេងទៅ ទិញនាឡិកាចឹងវាដូចមិនល្អមិចទេ" អ្នកស្រីយ៉ុង គាត់យល់ក៏ស្រដីទៅប្រាប់នាយតូចដែលកំពុងកាន់នាឡិកាទាំងញញឹមជាប់នោះ

"ហេតុអីទៅ!?" សួរទាំងមិនយល់ គ្រាន់តែទិញនាឡិកាមិនល្អត្រង់ណា

"នាឡិកាគឺជាពេលវេលាដើរទៅមុខ វាដូចជាទិញជាអនុស្សាវរីយ៍មុនលាគ្នាចឹង និយាយរួមគឺកំណត់ថ្ងៃនៅនឹងបែក កុំទិញអីមិនល្អទេ" អ្នកស្រីយ៉ុង គាត់និយាយរៀបរាប់នឹងអត់មានមើលមុខអ្នកលក់ទេ មិនល្អៗពេញមាត់មិច-,-

"ហេមៗ.." បុរសជនជាតិអារ៉ាប់នោះ ក៏ក្រហេមឲអ្នកស្រីយ៉ុងដឹងខ្លួន មកនិយាយមុខតូបគេតែម្ដង

"ហិៗ~~..." គាត់ទាំងពីរសើចទៅអ្នកលក់មិនសូវសម ព្រោះទើបចាប់ភ្លឹកមិនឲអ្នកលក់គេទើសទាល់មិចបើម៉ាកៗនឹងអី

"អឹម..មិនអីទេវាគ្រាន់តែសម្ដីប៉ុណ្ណោះ ខ្ញុំគិតថាទិញវាទៅក៏មិនអីដែរ" ថេយ៉ុង អ្នកណាទៅជឿគ្រាន់តែជំនឿ.តៗគ្នា កាលណាមួយគេស្រឡាញ់ហើយបើមិនទិញស្ដាយស្លាប់ហើយ

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now