ភាគទី48:

407 25 1
                                    

"អេស៎..ឈប់សិន ធាក់របងចូលផ្ទះគេបែបនេះ មិនគិតថាខុសខ្លះទេហី លោកជូរ" អ្នកស្រីយ៉ុង ត្បិតតែមាត់ពូកែនិយាយដើមគេចង់ដឹងលឺរឿងគេមេន តែគាត់គឺចូលចិត្តនាយក្រាស់នឹងថេយ៍ណាស់ មិចនឹងឲ្យពួកនេះមកឆាឆៅផ្ទះរបស់ជុងហ្គុកបានដោយស្រួលនោះ ទើបនិយាយបញ្ឈប់ ចង់ប្រាប់ថាមិនខ្ចីខ្លាចទេ

"បើនៅតែនិយាយទៀតខ្ញុំនឹងចាប់អ្នកស្រីដាក់គុកភ្លាម" លោកជូរ បែរមកមើលមុខអ្នកស្រីយ៉ុងយ៉ាងសម្រឹតធ្មេញ ព្រោះគាត់ស្អប់ណាស់មនុស្សដែលរារាំងផ្លូវរបស់គាត់ ដូចជាអ្នកស្រីយ៉ុងពេលនេះចឹង

"ហុឺស..!!អស្ចារ្យណាស់ ខ្ញុំក៏ចង់សាកដូចគ្នា" ចាំតែខ្លាចតើ សើចឌឺហើយតបទៅវិញយ៉ាងចាស់ដៃ វង្សត្រកូលគាត់មិនមេនអ្នកដើរតាមចិញ្ចើមផ្លូវ ពួកទាសករតាមផ្ទះចង់ចាប់យកមកញ៉ាត់គុកងាយៗនោះទេ

       ងុឺត~~ គាត់រកនិយាយ.តទៅវិញស្រាប់តែ មានឡានមួយមកឈប់នៅពីមុខ ពួកគាត់ចាប់ហ្វ្រាំងឡើងចេញសំណាមកង់ឡានជាប់នឹងដី ឡានមួយនេះបើមើលទៅមិនមេនពួកធម្មតា មន្ត្រីធម្មតាជាន់ក្រោមដូចលោកជូរអីនោះទេ គឺជាឡានរបស់មន្ត្រីថ្នាក់ការលើនៅតំបន់303តែម្ដង តែអ្នកដែលកំពុងបើកវាបែរជា...

"ឈប់ភ្លាម~" សម្លេងយ៉ាងគ្រលធំមួយបន្លឺឡើង ស្រែកបញ្ជាអ្នកដែលចង់ចូលផ្ទះរបស់ខ្លួន នាយចុះពីឡានមកដោយពាំនាំមុខមាំគ្មានគូរប្រៀបសម្លឹងទៅមើលពួកនោះដោយក្រសែភ្នែកក្រហមច្រាល ពិសេសគឺលោកជូរតែម្ដង

"លឿនល្អមេនក្មួយជុង.." អ្នកមីងនី ញញឹមម្នាក់ឯងសម្លឹងទៅមើលជុងហ្គុក មិញនេះគាត់មិននៅជជែកព្រោះគាត់បាន អៃគោមទៅរកនាយក្រាស់នឹងហើយ ហេតុផលដែលគាត់ទាក់ទងអៃគោមទៅនាយគ្មានអ្វីច្រើនទេ ព្រោះបើគេម្នាក់នឹងមករកជុងហ្គុកដោយផ្លូវល្អមេន មិនមេនមករបៀបចង់ទម្លុះទ្វារចូលផ្ទះគេដោយគ្មានការអនុញ្ញាតចឹងទេ។

    ឡានដែលជុងហ្គុកជិះមកគឺឡានរបស់មន្រ្តីទីថ្នាក់ការលើនៅតំបន់303 នាយក៏ទើបតែមកពីតំបន់នឹងដូចគ្នា ចង់ប្រាប់ថាឡាននឹងគឺជារបស់ពូបង្កើតនាយ ពូនាយគឺជាមន្រ្តីដែលធ្វើការនៅទីនោះ គាត់ឲ្យឡាននឹងមកព្រោះ នាយអាចបើកបានដោយសេរីគ្មានការហៅឈប់ពីបណ្ដាទាហានដែលយាមនៅតាមតំបន់នីមួយៗ បើជិះវាទៅគេនឹងជៀសផ្លូវឲ្យនាយទៅមុនជានិច្ច កុំឲ្យមានការរំខានពេលវេលារបស់នាយជាហេតុដែលធ្វើឲ្យគេមកលឿនទាន់ពេលវេលាបែបនេះ ចង់ប្រាប់ថាខ្សែររបស់ជុងហ្គុកគឺធំៗណាស់។ អ្នកទាំងអស់គ្នានៅមិនទាន់ដឹងទេថាតារបស់នាយក្រាស់មានឋានៈជាអ្វីនោះ ដល់ពេលនោះខ្ញុំនឹងប្រាប់

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Hikayelerin yaşadığı yer. Şimdi keşfedin