ភាគទី6: ខ្ញុំត្រូវជាអ្វីនឹងលោក?

1.1K 64 0
                                    

"ចឹង ខ្ញុំសូមទោសណា៎" ជុងហ្គុក។ ពេលនាយនិយាយពាក្យសុំទោសចប់ក៏ឡើងទៅគេងអោបថេយ៉ុងដែលកំពុងតែរងារញរ័ខ្លួននោះព្រោះដើម³ផ្ដល់កម្ដៅពីក្នុងខ្លួននាយឲអ្នកមិនស្រួលខ្លួនទទួលបានភាពកក់ក្ដៅជាងមុន គេធ្វើបែបនេះគឺដោយសារពេលនាយនៅតូចម៉ាក់របស់នាយក៏ធ្វើបែបនឹងដាក់នាយដូចគ្នា។ (មិចដឹងនៅ!តាមពិតគេសុំទោសមកពីចឹង🌚)
    
     រឿងដែលនាយធ្វើគឺពិតជាបានផលពិតមេនថេយ៉ុងលែងមានអារម្មណ៍ថារងាទៀតហើយក៏ជ្រុបមុខគេងក្នុងរង្វង់ដៃជុងហ្គុកដោយមិនដឹងខ្លួនហើយពួកគេទាំងក៏គេងលក់ជាមួយគ្នាពេលនោះទៅ ទាំងមិនបានធ្វើអ្វីសោះគ្រាន់តែអោបធម្មតា-,-
_________

     🌄ពន្លឺព្រះអាទិត្យស្រាងៗបានជះចូលតាមបង្អួចតិចៗតែក៏អាចឲ្យយើងដឹងថានេះគឺម៉ោង5ទាបភ្លឺហើយ

"ហឹម..." សម្លេងក្រហឹមចេញពីបំពងកររបស់មនុស្សម្នាក់ដែលបានដៃគេងអោបគេតាំងពីយប់នោះក៏បន្លឺឡើង ដើម្បីជាការដាស់ខ្លួនឯងតិចៗ
"ហឺម...មិនទាន់ភ្ញាក់ទេ"ជុងហ្គុកក្រឡេកទៅមើលមុខនាយតូចដែលកំពុងគេងកើយដៃរបស់ខ្លួនតាំងពីយប់មកម្លេះ ហើយនាយក៏បង្ខិតខ្លួនចេញតិចៗដើម្បីទៅរៀបចំខ្លួន (តាមធម្មតាទម្លាប់នាយគឺតែងតែក្រោកម៉ោង5ទាបភ្លឺជាប្រចាំដើម្បីធ្វើការហាត់ប្រាណកំដៅសាច់ដុំ រឺក៏ធ្វើអ្វីផ្សេងដូចជា ស្រោចទឹកផ្កាឈូករដ្ឋដែលនាយដាំនៅបរិវេញផ្ទះព្រោះម៉ាក់របស់នាយស្រឡាញ់ផ្កាមួយនេះ នឹងរៀបចំខ្លួនទៅជំរុំទ័ព)

  ជុងហ្គុកក៏បានរៀបចំខ្លួនអីរួចរាល់អស់ហើយក៏ចុះមកពីក្នុងបន្ទប់វិញសំដៅទៅរកគ្រែគេងរបស់ថេយ៉ុង នាយបានយកដៃទៅស្ទាបថ្ងាសរបស់នាយតូចព្រោះចង់ដឹងថាកម្ដៅក្នុងខ្លួនថេយ៉ុងធម្មតាវិញរឺនៅ ដោយដឹងថាកម្ដៅក្នុងខ្លួនថេយ៉ុងធម្មតាវិញហើយ គេក៏បានចេញពីផ្ទះបាត់ទៅ...។
__________
    នៅតាមផ្លូវដែលនាយរត់ហាត់ប្រាណគឺពិតជាមានភាពស្រស់ស្អាតណាស់ ការរស់នៅរបស់អ្នកភូមិកូរ៉េខាងជើងនៅតាមតំបន់ជាយភ្នំពិតជាមានភាពស្រស់ស្រាយ ដោយមានស្រទាប់ផ្កាព្រៃពណ៌ផ្កាឈូករសាត់ចុះឡើងតាមកម្លាំងខ្យល់បក់យ៉ាងត្រជាក់រំហើយមិនខ្លាំងពេកទេ។

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now