ភាគទី7:

902 64 0
                                    


"តើខ្ញុំត្រូវជាអ្វីនឹងលោក"ថេយ៉ុង។ ជុងហ្គុកពេលបានលឺថេយ៉ុងសួរបែបនេះហើយក៏ងើបមុខមកមើលគេបន្តិចទើបឆ្លើយ...

"អ្នកបម្រើ" ជុងហ្គុកឆ្លើយធ្វើហីៗហើយយកបន្លែដាក់ចូលមាត់ធ្វើមិនដឹងប៉ុន្តែអ្នកដែលស្ដាប់លឺគឺមិនហីជាមួយទេ។ អ្នកបម្រើយ៉ាងមិច

"តើពិតទេ" ថេយ៉ុងគេសួរឡើងទាំងមិនចង់ជឿនឹងត្រចៀក
"អត់" ចម្លើយយ៉ាងខ្លីចេញពីមាត់បុរសមុខដែក។

"នេះលោកយ៉ាងមិចនឹង"ថេយ៉ុងគេសួរឡើងទាំងមិនយល់ ម្ដងនិយាយថាអ្នកបម្រើពេលសួរបញ្ជាក់ម្ដងទៀតបែរជាថាអត់ តាមអត់ទាន់សោះ

"ឯងមិនត្រូវជាអ្វីនឹងខ្ញុំទេ ដឹងត្រឹមថាខ្ញុំបានឃើញឯងនៅដេកសន្លប់ក្បែរជាយសមុទ្រ ហើយក៏យកឯងមក" ជុងហ្គុក និយាយការពិតខ្លះកុហកច្រើនដោយនាយមិនប្រាប់កាពិតទេថាថេយ៉ុងជាអ្នកណា។

"ហេតុអីលោកជួយខ្ញុំ" ថេយ៉ុងសួរទៅអ្នកចំពោះមុខ ហេតុអ្វីគេជួយខ្លួនទាំងដែលមិនធ្លាប់ស្គាល់គ្នាពីមុនផង។

"មើលទៅខ្ញុំបានញុាំស្រួលទេ" ជុងហ្គុកដោយសារតែឃើញថេយ៉ុងសួរច្រើនពេកក៏ធ្វើជានិយាយកាត់ឲ្យបានឆាប់ចប់ នេះនាយរកតែញុាំមិនបានសួរនោះសួរ

"អរ សូមទោស ចឹងលោកញុាំទៅ" ថេយ៉ុងដោយឃើញទឹកមុខគេដូចជាក្រពុលមុខទើបខ្លួនព្រមឈប់សួរ ព្រោះតាមពិតទៅខ្លួនសួរគេច្រើនពិតមេនតាំងពីអង្គុយញុាំអីមក សូម្បីតែនាយតូចខ្លួនឯងក៏មិនបានញុាំដែរអាឡៃតែសួរ-,-

"អឺម...!"ជុងហ្គុកមិនបាននិយាយគ្រាន់តែក្រហឹមបន្តិច
ប្រហែលជាកន្លះម៉ោងទើបពួកគេញុាំអីរួចរាល់អស់ព្រោះអាឡៃតែសួរ បូករួមនឹងថេយ៉ុងគេញុាំយឺតៗណាស់ដោយសាររវល់តែងាកចុះឡើងមើលបរិវេនផ្ទះរបស់ជុងហ្គុក.។
ពួកគេបានរៀបចំរបស់របរចូលផ្ទះវិញ ដោយថ្ងៃនេះជុងហ្គុកគេមិនមានការនៅបន្ទាយទាហានទេ នាយអាចឈប់សម្រាកបាន2ថ្ងៃទើបមានពេលនៅផ្ទះ ដូចដែរយើងបានឃើញតាំងពីដើមចឹង

"លោក អោយខ្ញុំជួយ" ថេយ៉ុងដែលឃើញជុងហ្គុកកំពុងតែលាងចាននោះក៏ស្មើរខ្លួនជាអ្នកធ្វើម្ដង

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now