ភាគទី41:

390 22 0
                                    

"អាយ៎..ឈឺណាស់..ហុឹកៗ.." ឆុនអា

"អេ៎..ថីនឹង.." នាយតូចធ្វើមុខលេងឡង់បែបមនុស្សអត់ដឹងខ្យល់អី ព្រោះពិតជាមិនដឹងមេន

"ថេយ៍..អូនធ្វើឆ្កួតស្អីនឹង..ឆាប់លែងភ្លាមទៅ" ជុងហ្គុក រត់មកពីក្រោយថេយ៉ុងស្រែកឲនាយតូចមួយទំហឹង ព្រោះមិញនាយបានឃើញថេយ៉ុងទះឆុនអាហើយថែមទាំងបោចសក់គេទៀត

"ហុឹក..បងជុង..ជួយអូនផង..អូនឈឺណាស់" ឆុនអា ឃើញនាយក្រាស់ដើរមករត់ទៅអោបដើមដៃនាយយំរំអួយធ្វើដូចឈឺខ្លាំងណាស់ចឹង តាមពិតមកពីឃើញជុងហ្គុកសោះបានជានាងចំណាយបែបនឹង

"នាងនិយាយស្អីនឹង..ខ្ញុំមិនបានធ្វើទេ នាងធ្វើខ្លួនឯង" នាយតូច ធ្វើទឹកមុខម៉ក់ៗទៅជុងហ្គុកចង់ប្រាប់ថាគេមិនបានធ្វើទេ តែទឹកមុខរបស់នាយក្រាស់គឺខុសស្រឡះសម្លឹងមកខ្លួនបែបមនុស្សអាក្រក់ អ្វីដែលសំខាន់ថែមទាំងក្រវាសថេយ៉ុងចេញ ឈរនៅខាងឆុនអាទៀតផង

"ហុឹក..ឯងនិយាយអី..បងជុងខ្ញុំគ្រាន់តែសួរគេថាបងនៅក្នុងផ្ទះរឺអត់តែគេមិនប្រាប់ថែមទាំងជេរអូនថាមករកប្រុសដល់ផ្ទះទៀតអូនប្រកែកគេក៏វាយអូនទៅ..ហុឹកៗ.." នាងយំទួញសោកប្រាប់ទៅជុងហ្គុក

"ជុង..ត្រូវជឿអូន អូនមិនមេនចរឹកចឹងទេបងក៏ដឹង..អូនមិនបានវាយនាងទេ មានតែនាងនឹងហើយដែលធ្វើវានោះ..បងត្រូវជឿអូនណា៎" នាយតូច ចាប់ដៃរបស់ជុងហ្គុកអង្រួនតិចៗ និយាយទាំងញ័រមាត់គេមិនមេនខ្លាចឆុនអារឺជុងហ្គុកធ្វើអ្វីខ្លួនទេ តែគេខ្លាចជុងហ្គុកមិនជឿចិត្តគេ

"ឲខ្ញុំជឿឯងបានយ៉ាងមិច..?? បើមិញនេះខ្ញុំឃើញឯងទះឆុនអាផ្ទាល់នឹងភ្នែកទាំងគូ ហុឹស..ខ្ញុំមិននឹកស្មានសោះថាចរឹកឯងបែបនេះ..ឆាប់សូមទោសគេភ្លាមទៅ" ជុងហ្គុក ប្រវាសដៃនាយតូចចេញ ទឹកមុខរបស់នាយបញ្ជាក់យ៉ាងច្បាស់ថាមិនជឿនាយតូចនោះទេ ចំណែកភាសាពាក្យសម្ដីវិញស្ដាប់ទៅដូចជាមនុស្សឃ្លាតគ្នាខ្លាំងណាស់

"ហុឹកៗ.." ឆុនអា ឃើញបែបនេះរឹតតែយំរំអួយក្រោមទ្រូងគេបន្ថែម តែកុំមើលទឹកមុខគឺពឹសពុលរកគូព្រៀបមិនឃើញ សម្លឹងមើលទឹកមុខរបស់នាយតូចដែលកំពុងយំនោះបែបមនុស្សឈ្នះនឹងមានក្ដីសុខបំផុត

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now