ភាគទី30:ក្ដីសុខមិនពេញលេញ

514 30 0
                                    

     ម៉ោង5ល្ងាចបានឈានចូលមកដល់ព្រះអាទិត្យចាប់អស់ស្ដងគត់បន្តិចម្ដងៗហើយ

"តោះថេយ៍.." ជុងហ្គុក ឈរជ្រែកហោប៉ៅចំពោះមុខអ្នកដែលកំពុងលេងជាមួយទន្សាយនោះ

"ហឺ..ទៅណា" ថេយ៉ុង ងើយមើលមុខគេទាំងឆ្ងល់

"មិនចង់ទៅទេរឺ..បើចឹងទៅតែឯងក៏បាន" ជុងហ្គុកថាហើយរកបោះជំហានទៅតែត្រូវនាយតូចចាប់ជាយជាប់

"អ្នកណាថាទៅតើ..តែយកអាល្អិតទៅដែរទេ" ថេយ៉ុង

"មិនបាច់ទេនាំតែទើសដៃទើសជើង ឯងមិនខ្លាចវារត់បាត់ទេហ៎.." ជុងហ្គុក

"អឹម..ត្រូវម្យ៉ាងដែរ.." ថេយ៉ុង ហើយក៏ងាកមកនិយាយដាក់ទន្សាយតូច" អាល្អិតហា៎ ឯងនៅចាំផ្ទះនឹងហើយណា៎"

"តោះយើងទៅ" ថេយ៉ុងញញឹមដាក់នាយក្រាស់ហើយនៅតែកាន់ដៃគេជាប់ដដែល

"ហឹម..."ជុងហ្គុក

"អេ៎..ឈប់ជុងហ្គុក..បើខ្ញុំចេញទៅចឹងលោកមិនខ្លាចគេចាប់ខ្ញុំទេមេនទេ" ថេយ៉ុងបង្អាក់ដំណើរនាយក្រាស់

"ចាប់ឯងមិនចាប់ខ្ញុំឯណា ហេតុអីខ្ញុំត្រូវខ្លាច" ជុងហ្គុក ញ៉ោះថេយ៉ុងនិយាយបែបមិនខ្វល់

"ចឹងខ្ញុំមិនទៅទេ..លោកទៅម្នាក់ឯងទៅ..ហើយបើលោកមកវិញខ្ញុំចាក់សោរមិនឲលោកចូលផ្ទះបានទេ" ថេយ៉ុង យកដៃគងដៃរបស់ខ្លួនឯងធ្វើមុខបែបខឹងគេ

"ហុឺស..និយាយលេង ថ្ងៃនេះវេនយាមរបស់ស៊ូហ្គា គ្មានអ្នកណាហ៊ានថាអីនោះទេ ខ្ញុំនាំឯងតាមផ្លូវកាត់" ជុងហ្គុក អ្នកណាថានាយក្រាស់មិនគិត មុននឹងនាំគេចេញក្រៅគិតបានល្អិតល្អន់ណាស់

"ហិហិ..ចឹងយើងទៅ" ថេយ៉ុង លឺចឹងសប្បាយចិត្តបិទមាត់មិនជិតចាប់ដើមដៃនាយក្រាស់ដើរទៅទាំងពីអ្នកទៅ

    សម្លេងឡានបានបង្អេះមានន័យថាពួកគេចេញដំណើរទៅហើយ គឺនាយក្រាស់ជិះតាមផ្លូវកាត់ដែលគ្មានមនុស្សគឺសុតតែដើមឈើធំៗ។ ថេយ៉ុងតាំងពីតាមផ្លូវចេញពីផ្ទះមកនិយាយមិនឈប់សួរនាយរហូត

"ជុងហ្គុក យើងទៅណា" ថេយ៉ុង ភ្នែកសម្លឹងមើលទេសភាព

"ទៅលេងសមុទ្រ" ជុងហ្គុក ភ្នែកកំពុងសម្លឹងមើលផ្លូវតបនឹងសំណួរនាយតូចមុខស្មើៗតាមទម្លាប់

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now