ភាគទី40:តើនាងចង់លេងល្បិចស្អី

428 24 1
                                    

"ជុង..ឲអូនទៅៗណា៎.." ថេយ៉ុងធ្វើភ្នែកម៉ក់ៗដូចក្មេងកំពុងអង្គុយអង្វរនាយក្រាស់ក្នុងបន្ទប់ធ្វើការរបស់ជុងហ្គុកមួយថ្ងៃហើយ តែនាយនេះចិត្តរឹងណាស់មិនចេះតែព្រមងាយៗនោះទេ ហើយនាយមិនព្រមឲទៅក៏មានហេតុផល

"...." មិនមានការឆ្លើយតបពីអ្នកម្ខាងទៀត នាយធ្វើមិនលឺភ្នែកសម្លឹងមើលឯកសារដែលខ្លួនបំពេញដដែល

"បងកុំស្ងាត់មើ..គ្រាន់តែឆ្លើយថាព្រមមួយម៉ាត់មកក៏រួចទៅហើយ ហេតុអីបងកំណាញ់ត្រឹមពាក្យមួយម៉ាត់នឹង" នាយតូចអង្រួញដៃគេតិចៗ ដើម្បីឲនាយងាកមកនិយាយជាមួយខ្លួនចំមុខ

"ហុឺយ..អូនធ្វើពើរឺមិនដឹង ក្រែងធ្លាប់ប្រាប់ម្ដងហើយមេនទេ?" ជុងហ្គុក ដកដង្ហើមមួយឃូសឲស្រួលចិត្ត ងាកមកសម្លឹងមុខរបស់ថេយ៉ុងដោយស្មើរចេសគ្មានញញឹមបន្តិចទើបងាកមកមើលឯកសារវិញ

"បាទដឹង..តែទីនោះមនុស្សច្រើនណាស់តើ ទាហានមិនចេះតែពិនិត្យគ្រប់មនុស្សទេ អូនគ្រាន់តែយកអីគ្របមុខទៅរួចបាត់ទៅហើយ កាលណាមួយអូនទៅជាមួយនឹងអ្នកមីងនីនឹងអ្នកស្រីយ៉ុងទៀត មានសុវត្តិភាពល្អណាស់" នាយតូចនិយាយហូរហែរ រៀបរាប់ដូចតែងសេចក្តីប្រាប់ទៅជុងហ្គុកទាំងញញឹម ។ តែមិនដឹងនោះទេនាយក្រាស់ចាប់ផ្ដើបក្រពុលមុខហើយ

"ឆាប់ចេញទៅ..បងកំពុងធ្វើការ.." នាយក្រាស់និយាយដោយសំលេងស្មើរ មិនចូលចិត្តនៅពេលដែលនិយាយទៅអ្នកណាម្នាក់មិនស្ដាប់បង្គាប់ទម្លាប់របស់នាយបើកំពុងធ្វើការមិនឲមានអ្នកមករំខាននោះទេ វាធ្វើឲអារម្មណ៍នាយមិននឹងនរ ឆាប់មួរម៉ៅដូចអីឡូវនេះចឹង

"បងឲអូនទៅមក អូននឹងចេញភ្លាមៗមិននៅទើសមុខទេ.." ថេយ៉ុង មិនបានដឹងពីអារម្មណ៍របស់នាយក្រាស់នោះទេ ព្រោះចិត្តរវល់តែចង់បានចម្លើយពីគេខ្លាំងពេក

"ថេយ៉ុង..!!អូនស្ដាប់បងនិយាយមិនយល់រឺយ៉ាងមិច??បងថាមិនបានៗហើយ ក្រែងដឹងហើយមេនទេថាខ្លួនជាអ្នកណា៎ ហេតុអីក៏សុាំបែបនេះ..បងស្របនឹងអូនច្រើនពេករឺ?បានចរឹកអូនលែងចេះស្ដាប់បង្គាប់ហើយ!!..ឆាប់ចេញទៅ.." នាយងាកមុខមកនិយាយសម្លុតទៅនាយតូច គេមិនមេនជាមនុស្សពូកែទប់អារម្មណ៍នោះទេ ពីមុនៗមកក៏គ្មានអ្នកណានិយាយហើយមិនស្ដាប់សម្ដីនាយដែរមានតែថេយ៉ុងមួយនោះទេ គេមិនឲទៅក៏ព្រោះតែចិត្តបារម្មណ៍តែអ្នកម្ខាងទៀតមានទៅយល់បែបនេះឯណា៎

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now