ភាគទី25

463 32 0
                                    

     ជុងហ្គុកពេលបាននិយាយគ្នាជាមួយលោលជូអីរួចរាល់អស់ហើយក៏ប្រុងក្រោកទៅតែត្រូវគាត់និយាយកាត់

"ប្រុងទៅហើយហេស មិចមិននៅជជែកគ្នាលេងបន្តិចទៅ" លោកជូរ គងពាក់ខ្លានិយាយដោយទឹកមុខញញឹមរាងឌឺ

"ខ្ញុំគ្មានពេលទេ..អគុណហើយ" ជុងហ្គុកនិយាយឡើងដោយទឹកមុខស្មើរ តាមពិតទៅនាយក៏ដឹងពីចរឹករបស់គាត់ដែរតែខ្ចិលខ្វល់

"ហុឺស..មើលទៅឯងនេះខំប្រឹងធ្វើការណាស់...បើបងវ៉ាសានីយ៍គាត់នៅ មិនដឹងជាគាត់សប្បាយចិត្តប៉ិនណាទេ តែគួរស្ដាយគាត់ស្លាប់បាត់ហើយ" លោកជូ សើចបន្តិចនិយាយសំដីមកដូចចង់ចាក់នាយក្រាស់យ៉ាងមិចមិនដឹងទេ ព្រោះនៅឃ្លាចុងប្រយោគគាត់និយាយយ៉ាងសង្កត់ពាក្យ នឹងប្ដូរទឹកមុខមកបែបនឹងធឹងវិញ

"លោកជូ..មិនបាច់យកពេលមកអង្គុយស្ដាយជួសខ្ញុំទេ..មនុស្សកើតមកគឺតែងតែស្លាប់ទៅវិញ តែមនុស្សចាស់ដែលមិនទាន់ស្លាប់នោះអាចថាថ្ងៃណាមួយបើត្រូវស្លាប់គឺវេទនាណាស់" ជុងហ្គុក ពេលបានស្ដាប់លឺសម្ដីរបស់លោកជូនិយាយទាក់ទងនឹងឪពុករបស់ខ្លួនគឺនាយខឹងណាស់តែមិនបង្ហាញវាមកក្រៅនោះទេ ទើបនិយាយធ្វើដូចជាធម្មតាបកទៅគាត់វិញ

"និយាយបែបនេះចង់សម្ដៅដល់អ្នកណា" លោកជូ ក្នុងចិត្តរបស់គាត់គឺដឹងបាត់ទៅហើយថាសម្ដៅមករកគាត់ តែខំទប់អារម្មណ៍ធ្វើធម្មតា

"គ្មានទេ..ខ្ញុំទៅវិញហើយមើលថែសុខភាពរបស់លោកផង..ប្រយ័ត្នមានអ្នកលួចចាក់ពីក្រោយខ្នងមិនដឹងខ្លួន" ជុងហ្គុកថាហើយក៏ដើរចេញទាំងសមចិត្ត នៅពេលនិយាយទៅបានធ្វើឲលោកជូខឹងឡើងក្រហមមុខ

"បាន..នៅស្រួលមិនចង់ហេសអាក្មេងធំមិនទាន់បាត់ខ្លិនទឹកដោះ..ចាំយើងកំដរឯងលេងហ្គេមថ្មីដូចជាឪរបស់ឯងចឹង អាជុង" លោកជូពោលឡើងក្នុងចិត្តម្នាក់ឯងទាំងក្ដាប់ដៃខឹងញ័រសាច់ សម្លឹងមើលដំណើរនាយក្រាស់ចេញទៅទាំងភាពស្អប់គុំគួន

   ពេលដែលនាយក្រាស់ដើរចេញមកវិញនៅមុខបន្ទាយធំដើម្បីបើកឡានចេញទៅស្រាប់តែប្រទះឃើញនឹងទាហានម្នាក់ដែលហ៊ានសួរនាំនាយតាំងពីយប់មិញនោះមក

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now