ភាគទី8:

820 54 0
                                    

"ពួកឯងទាំងពីរចង់ទៅណា អីឡូវមានរឿងអីមិនដែលប្រាប់យើងទេ"

"អ៎ namjoonទេអី យើងស្មានតែអ្នកណា"ស៊ូហ្គា
"សួស្ដី ហ្យុង"ជីមីន

"អំបាញ់មិញយើងចូលមកលឺពួកឯងទាំងពីរថាចង់ទៅផ្ទះជុងហ្គុកមេនទេ" ណាមជូន

"អឺម...ត្រូវហើយតែចាំព្រឹកស្អែក" ស៊ូហ្គា

"ឯងអីឡូវជាមួយជុងហ្គុកដូចជាមានរឿងអីលាក់យើងច្រើនណាស់ កុំស្មានតែយើងមិនដឹង" ណាមជូន និយាយឡើងទល់មុខស៊ូហ្គា ត្រូវហើយគេក៏ជាមិត្តភក្តិជិតដិតម្នាក់ដែរតែមានរឿងអីមិនដែលប្រាប់គេសោះគេអាចស្មានទឹកមុខស៊ូហ្គាត្រូវ

"ចុះបើឯងដឹងថាយើងមានរឿងលាក់ហើយនៅខំសួរធ្វើអីទៀត"ស៊ូហ្គា

"អៅ..នេះឯងយ៉ាងមិចនឹងមកពីចង់ដឹងនឹងហើយទើបសួរ និយាយចេញមកចម្លែកៗ"ណាមជូន

"មេនហើយហ្យុង ពួកយើងមានរឿងលាក់ហ្យុងមេនតើ តែថា..." ជីមីនរកនិយាយតក៏ត្រូវស៊ូហ្គានិយាយកាត់

"បានហើយជីមីន"ស៊ូហ្គានិយាយឃាត់ជីមីនមិនឲនិយាយបន្តព្រោះខ្លាចមានអ្នកចូលមកស្ដាប់លឺហើយក៏និយាយបន្ត "ណាមជូនបើឯងចង់ដឹងព្រឹកស្អែកទៅផ្ទះជុងហ្គុកជាមួយយើងចាំនិយាយគ្នានៅទីនោះ"

"អឺម...បែបនឹងក៏បាន ចឹងយើងទៅក្រៅហើយ"ណាមជូនថាហើយក៏ចេញទៅបាត់ទៅ ចំណែកឯជីមីននឹងស៊ូហ្គាធ្វើភារកិច្ចរបស់ខ្លួនបន្ត
_______
ពេលយប់នៅផ្ទះជុងហ្គុក

   ខ្យល់បក់យ៉ាងត្រសៀៗ ពន្លឺព្រះចន្ទនឹងផ្កាយបំភ្លឺមកភពផែនដីនាពេលរាត្រីនឹងមានអំពិលអំពេងមួយពីរហោះកាត់ចុះឡើង

"យប់ហើយឯងនៅអង្គុយក្រៅផ្ទះធ្វើអីទៀត"ជុងហ្គុកឈរក្បែរមាត់ទ្វារស្រែកសួរអ្នកដែលកំពុងតែអង្គុយនៅលើគ្រែមុខផ្ទះ

"អរ៎ តាមពិតទៅខ្ញុំនៅមើលព្រះចន្ទនឹងផ្កាយច្រើនណាស់នៅលើមេឃ វាស្អាតណាស់លោកចង់មើលជាមួយគ្នាទេ?" ថេយ៉ុងដែលកំពុងផ្ចង់អារម្មណ៍នឹងការមើលព្រះចន្ទក៏ងាកមកឆ្លើយនឹងជុងហ្គុកទាំងញញឹមនឹងលើកដៃចង្អុលផ្កាយដែលគេកំពុងមើល។

ជុងហ្គុកក្រឡេកភ្នែកទៅមើលផ្កាយតាមដៃរបស់ថេយ៉ុងហើយក៏ស្រដីឡើង
"មានអីគួរឲ្យចង់មើល ខាតតែពេលអត់ប្រយោជន៍" ជុងហ្គុកដែលងាកចេញពីការមើលក៏ក្រឡេកមកមើលថេយ៉ុងវិញ ត្រូវហើយនាយជាមនុស្សងប់នឹងការងារណាស់បើអោយមកអង្គុយមើលផ្កាយដូចជាបោះបង់ចោលពេលវេលាឲ្យកន្លងហួសសម្រាប់នាយចឹង

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now