ភាគទី42:

400 19 0
                                    

"បកស្រាយស្អីទៀត!! រឺចង់ប្រាប់ថាអ្វីដែលខ្ញុំឃើញនឹងស្ដាប់លឺលោកនិយាយគឺជាការសម្ដែង ?? គិតថាខ្ញុំឆ្កួតប្រសៃប្រសាទចេះតែនឹកឃើញខ្លួនឯងមេនទេ ?? ចន ជុងហ្គុក ខ្ញុំមិនមេនល្ងង់ដល់ថ្នាក់នឹងទេ..ឆាប់លែងខ្ញុំទៅកុំយកដៃលោកមកប៉ះខ្ញុំទៀត.." បញ្ចប់ពាក្យដែលខ្លួនចង់ស្រដីហើយ ក៏ក្រវាសដៃនាយក្រាស់ចេញពីខ្លួន ប្រុងងើបដើរចេញ

"ថេយ៍..ថេយ៍ស្ដាប់បងសិន សុំតែ1នាទីក៏បានឲតែអូនព្រមស្ដាប់ ឲបងធ្វើអីក៏បានដែរឲតែអូនព្រមស្ដាប់" ជុងហ្គុក ងើបទៅអោបនាយតូចពីក្រោយខ្នងឡើងពេញដៃ គេពិតជាចង់បកស្រាយថាអ្វីដែលគេធ្វើគឺដើម្បីតែថេយ៉ុងម្នាក់គត់

"...." ស្ងាត់មិនឆ្លើយតបហើយមិនរឺអ្វីទាំងអស់ត្រឹមឈរសម្រក់ទឹកភ្នែក ក៏មានន័យថាថេយ៉ុងគេព្រមស្ដាប់

"អគុណដែលស្ដាប់បង" នាយក្រាស់ក៏ចាប់បង្វែរថេយ៉ុងមកឲទល់មុខខ្លួន

"ឆាប់និយាយមក.." ថេយ៍សម្លឹងមើលមុខរបស់ជុងហ្គុកទាំងមុខស្មើរធេង

"បាទ..គឺបែបនេះ....." នាយក្រាស់ក៏បានរៀបរាប់ទៅ រឿងហេតុពេលនាយដើរចេញមកដំបូងគឺឃើញថេយ៍ទះនាងមេន តែគេមិចនឹងជឿងាយ ព្រោះថេយ៍ចរឹកគេមិនមេនចឹងទេ តាមពិតទៅនាយក៏ឃើញស្មាម.ម្រាមដៃនៅនឹងមុខរបស់នាយតូចដែរ ចិត្តឈឺណាស់ខឹងនាងណាស់ តែសុខចិត្តមិនធ្វើអ្វីក៏ព្រោះតែមិនចង់ឲរឿងបែកធ្លាយបើមិនចឹងទេ ច្បាស់ណាស់ថាឆុនអា នឹងទៅប្ដឹងឪរបស់ខ្លួន ពេលនោះឪពុករបស់នាងនឹងកើតការសង្ស័យលើនាយក្រាស់ថាយកអ្នកណាមកនៅផ្ទះ មិនស្រួលអាចឆ្លៀតឱកាសចាប់ថេយ៍ទៅធ្វើបាបពេលនាយមិននៅទៀតផង ព្រោះគាត់ស្រឡាញ់កូនស្រីគាត់ណាស់

"បងមិនកុហកអូនទេរឺ??" ថេយ៉ុងពេលលឺហើយ ក៏សម្លឹងមើលមុខគេទាំងទឹកភ្នែកល្ហេមល្ហាម គេគិតខុសដែរថាជុងហ្គុកធុញនឹងខ្លួន

"សូមទោស..អូនឈឺខ្លាំងទេ សូមទោសដែលបណ្ដោយឲអ្នកដទៃធ្វើបាបអូនបាន សូមទោសដែលបងមើលថែអូនមិនបានល្អ សូមទោស...អុឹប!!" នាយលើកដៃទៅអង្អែលថ្ពាល់របស់ថេយ៉ុងដែលមានស្មាមទាំងបង្ហាញទឹកមុខមកបន្ទោសខ្លួនឯង អ្វីដែលខ្លួនចង់និយាយសូមទោសបន្ដក៏ត្រូវលេបចូលពោះវិញអស់ដោយសារនាយតូចទ្រាំស្ដាប់ទៀតមិនបាននោះទេក៏ឈងទៅត្រដប់បបូមាត់របស់គេជាមួយខ្លួនឯង

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now