part55:

669 34 0
                                    

+ ថ្ងៃទី18.មិថុនា.ឆ្នាំ1950

5ឆ្នាំកន្លងមកនេះ តាំងពីថ្ងៃសង្រ្គាមរវាងកូរ៉េទាំងពីរនៅឆ្នាំ1945បានកន្លងផុតទៅ ថេយ៉ុងបានត្រឡប់ទៅកូរ៉េខាងត្បូងវិញដោយសុវត្តិភាពនឹងរស់នៅជាខ្លួនឯងដូចកាលពីមុន តាំងពីថ្ងៃនោះមកពួកគេមិនដែលបានជួបមុខគ្នាទៀតទេ។ សង្គ្រាមលើកនោះបញ្ជប់ទៅដោយគ្មានអ្នកឈ្នះរឺអ្នកចាញ់ឡើយ ដោយទទួលបានការអន្តរាគមន៍ពីសហរដ្ឋអាមេរិកនឹងសហភាពសូវៀត ហើយប្រទេសទាំងពីរក៏ត្រូវបែងចែកដាច់ពីគ្នាទាំងពីរតំបន់ ត្រង់ខ្សែស្របទី38 ដោយមិនឲអ្នកណាទៅប៉ះពាល់ឈ្លានពានអ្នកណាទៀតនោះទេ។

ជុងហ្គុកបានបកស្បែកមុខលោកជូរនឹងទម្លាក់ដំណែកគាត់ប្រហារជីវិតចោលបាត់ទៅហើយ ប៉ុន្តែតាំងពីសង្គ្រាមលើកនោះបានបញ្ជប់ហើយអាចបកស្បែកមុខលោកជូបាននាយក្រាស់បានជួបប្រទះជាមួយនឹងរឿងឈឺចាប់ជាច្រើន ទី1នាយត្រូវបានទ័ពយោធាចោទប្រកាន់ ពីបទក្បត់ជាតិលួចលាក់ទាហានរបស់កូរ៉េខាងត្បូង នាយត្រូវទទួលទារុណកម្មពីទាហានខាងជើងយ៉ាងព្រៃផ្សៃ លោកជូថែមទាំងចង់ទម្លាក់តំណែងរបស់នាយថែមទៀតផង វាពិតជាសំណាងលោកតារបស់នាយដែលជាគណរដ្ឋមន្ត្រីគាត់បានមកទីតាំង38មករំដោះនាយនឹងរកហេតុផលដោយសមរម្យមួយសម្រាប់ការសម្រាលទោស ឲសម្រាកពីយោធា3ឆ្នាំ ក្រោមហេតុផលនាយគឺធ្វើដើម្បីទាហានទាំងអស់ដូចគ្នា ។

adminនឹងបកស្រាយគម្រោងដែលនាយជួយថេយ៉ុង តាមពិតនាយបានផ្ញើរសំបុត្រទៅលោកគីម មួយថ្ងៃមុនកើតសង្គ្រាមមកដល់ ដោយឲលោកគីម រកទីតាំងដែលគិញសម្ងាត់ពិសេសលាក់ខ្លួនបាន ចាប់មកធ្វើជាចំណាត់ខ្មាំង ហើយនាយគឺយកថេយ៍ដើម្បីដូរគ្នាជាមួយគិញសម្ងាត់ម្នាក់នោះ ធ្វើបែបនេះទើបថេយ៍អាចមានសុវតិ្តភាពរួមទាំងនាយផងដែរ។ ចឹងក៏អាចឲយល់បានហើយថាថ្ងៃដែលមានសង្គ្រាមនោះគឺជាគំរោងការរបស់លោកគីមនឹងនាយក្រាស់សម្ដែងវាឡើងនោះទេ។ ក៏ព្រោះតែការធ្វើបែបនេះហើយទើបទារុណកម្មដែលត្រូវធ្វើលើថេយ៉ុងធ្លាក់មកលើនាយទាំងអស់វិញ គឺនាយសុខចិត្តទទួលជំនួសនាយតូច ដោយការវាយជាមួយខ្សែតីមួយថ្ងៃ50រំព័ត នឹងដុតដំភ្លើងអុចលើទ្រូវរបស់នាយ ប៉ុន្តែជុងហ្គុកគេមិនដែលត្អូញត្អែម្ដងឡើយ។

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now