ភាគ14:ខ្ញុំឈប់និយាយរកលោក1ជីវិត

699 48 0
                                    

+5pm
   ម៉ោងវាចេះតែដើរទៅមុខចំណែកឯមនុស្សក៏មិននៅតែមួយកន្លែងដូចគ្នា នាយតូចថេយ៉ុងខំប្រឹងរៀបចំផ្ទះបោសក្នុងបោសក្រៅ លើសពីនឹងទៅទៀតនាយបានធ្វើបង្អែមរងចាំជុងហ្គុកមកវិញដើម្បីសុំទោសគេ

"ធម្មតាគេធ្វើការយូរបែបនឹងហ៎" ថេយ៉ុងអង្គុយនៅគ្រែមុខផ្ទះរអ៊ូម្នាក់ឯងរងចាំគេមួយថ្ងៃហើយដូចសិលាចាំប្ដីចឹង

"អុស..!ភ្លេច" ថេយ៉ុងអង្គុយសុខៗក៏ភ្លេចរបស់អ្វីម្យ៉ាងហើយប្រញ៉ាប់រត់ចូលផ្ទះដើម្បីយកវា

ងុឺត~~~
  សម្លេងឈប់ឡានបានបន្លឺនៅក្រៅរបងផ្ទះគ្មានអ្នកណាក្រៅពីនាយក្រាស់នោះទេ

"ចាំមើលគីមថេយ៉ុង ខ្ញុំនឹងសងសឹកឯងវិញយ៉ាងមិច" ជុងហ្គុកចុះពីលើឡានហើយក៏ឈរនិយាយម្នាក់ឯងខ្សឹបៗ គ្រាន់តែនិយាយប៉ុននឹងអាចដឹងបានហើយថាកំពុងរកល្បិចធ្វើបាបនាយតូចវិញ
  តុកៗ~

" ច្បាស់ជាគេហើយ" ថេយ៉ុងពេលលឺសម្លេងគោះទ្វារចឹងប្រញ៉ាប់ស្ទុះទៅបើកទ្វារយ៉ាងលឿន ទាំងញញឹមព្រឹមព្រៃ-,-
     ក្រាក~

"លោក...ត្រឡប់មកវិញហើយហេស ខ្ញុំបានធ្វើបង្អែមទុកឲលោកណា" ថេយ៉ុងបើកទ្វារឃើញជុងហ្គុកភ្លាមនិយាយប្រាប់គេទាំងញញឹមសប្បាយចិត្ត

   ជុងហ្គុកមើលមុខថេយ៉ុងហើយមិននិយាយអីទេបិទទ្វាររបងវិញ ហើយដើរចូលផ្ទះតែនាយតូចដើរតាមពីក្រោយ
+នៅក្នុងផ្ទះ

"លោកមិនចង់ញុាំអីឡូវមេនទេ បើចឹងទៅសម្អាតខ្លួនសិនក៏បានដែរ ចាំខ្ញុំរៀបចំទុកឲ" ថេយ៉ុងដឹងថាគេមិននិយាយរកហើយក៏នៅតែព្យាយាមនិយាយដដែលទាំងញញឹមជាប់

  ជុងហ្គុកឃើញចឹងក៏លួចញញឹមក្នុងចិត្តព្រោះបានគេតាមទ្រវិញតែ បើមើលមុខវិញធ្វើដូចឯងមិនពេញចិត្តណាស់ចឹង។ ហើយនាយក៏ដើរចូលបន្ទប់ដើម្បីទៅសម្អាតខ្លួនបាត់ទៅ

ប្រហែល15នាទីទើបនាយចេញមកពីបន្ទប់វិញ

"នេះខ្ញុំដួសវាដាក់ចានឲលោកហើយៗ មកញុាំបន្តិចទៅ" ថេយ៉ុងឃើញគេដើរចេញមកភ្លាមហៅគេភ្នែត

"ខ្ញុំមិនឃ្លានទេ" ជុងហ្គុកថាហើយក៏ដើរចេញទៅក្រៅផ្ទះបាត់ហើយថេយ៉ុងក៏ដើរតាមក្រោយ

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now