ភាគទី13: មិនចេះខ្មាសគេ

647 46 0
                                    

    បន្ទាប់ពីលីសាបានញុាំអីរួចនាងក៏ចេញទៅបន្ទាយទាហានវិញបាត់ទៅហើយថេយ៉ុងគឺនៅសង្ងំក្នុងផ្ទះអានសៀវភៅដដែលព្រោះដើម្បីបង្វែរការអត់ផ្សុក
____________
+បន្ទាយទាហានជើងទឹក (9am)

"អ្នកទាំងអស់គ្នាអាចសម្រាកសិនបានហើយបន្តិចទៀតចាំហ្វឹកហាត់បន្ត" ជុងហ្គុកឈរក្រពាត់ដៃទៅក្រោយស្រែកប្រាប់អ្នកដែលខ្លួនបានហ្វឹកហាត់នោះព្រោះមើលទៅដល់ច្រើនម៉ោងដែរហើយ

"បងជុងនេះទឹក..." ជុងហ្គុកក្រឡេកមកវិញក៏ឃើញមាននារីម្នាក់យកទឹកមកឲគេយ៉ាងសម្លេងស្រួយស្រេស បើមើលតាមការតុបតែងខ្លួនដូចជាកូនស្រីអ្នកអភិជននាសម័យនោះ

"ឆុនអា មិនអីទេអគុណហើយ" ជុងហ្គុកគ្រាន់តែឃើញអ្នកចំពោះមុខនេះស្គាល់ភ្លាម (លី ឆុនអា ជាកូនស្រីលោក លី ហ្វាំងជូនឹងដូចប្រាប់ម្ដងហើយ នាងមានចរឹកមិនដូចបងប្រុសនាងទេ ចរឹកនាងគឺដូចឪពុកនាងចឹងឆ្មើងឆ្មៃមិនចេះគោរពអ្នកដទៃ ការដែសំខាន់នាងតែងតែមកតោងដៃតោងជើងនាយក្រាស់នៅបន្ទាយរហូតទាំងដែលនាងក៏ដឹងដែរថាឪពុកខ្លួនមិនចូលចិត្តជុងហ្គុក)

"ហេតុអីអូនខំយកឲហើយ នេះបងជុងយកទៅ" ឆុនអាពេលឃើញគេមិនយកទឹករបស់ខ្លួនចឹងខំប្រឹងធ្វើមុខខ្ចីខ្ចូតដាក់នាយក្រាស់ឲគេឃើញថាខ្លួនឯងស្អាត រួចនាងក៏ចូលនៅអោបដៃរបស់ជុងហ្គុកធ្វើដូចខ្លួននឹងជាអីនឹងនាងចឹង ទាំងដែលជុងហ្គុកចាត់ទុកនាងជាប្អូន

"ឆុនអា លេងដៃខ្ញុំសិនទៅគេមើលមកមិនល្អទេ" ជុងហ្គុកនាយមិនពេញចិត្តនឹងសកម្មភាពបែបនេះទេ មកចាប់ដៃចាប់ជើងគ្នាអីកណ្ដាលវាចឹង

"ហេតុអីមិនល្អ ធ្វើចឹងហើយឲគេដឹងថាបងជុងជារបស់ខ្ញុំតែម្នាក់ បើអ្នកណាហ៊ានមករញ៉េរញ៉ៃនឹងបងខ្ញុំនឹងទះវាឲផ្កាប់មុខ" ឆុនអានិយាយធ្វើដូចខ្លួនឯងនឹងជាសង្សារនាយក្រាស់ចឹង យាយបុិនឹងអត់ចេះខ្មាស់មាត់សោះ

"ឆុនអាលែងដៃខ្ញុំ ពួកយើងគ្មានអ្វីនឹងគ្នាទេនាងមិនមេនរបស់ខ្ញុំហើយខ្ញុំក៏មិនមេនរបស់នាងដែរ " ជុងហ្គុកនាយខ្ចិលប្រើកម្លាំងខ្លាំងលើឆុនអាបើនាយក្រលាស់ដៃតែបន្តិចក៏ចេញដែរតែនាយចង់ឲនាងម្នាក់នេះលែងដោយខ្លួនឯង តែគិតថានិយាយចឹងនាងព្រមរឺ

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now