ភាគទី50:

471 28 2
                                    

+ 3 សប្តាហ៍ក្រោយ

3សប្ដាហ៍ដែលកន្លងផុតទៅនេះ ជុងហ្គុកមិនដែលបានមកផ្ទះទៀតទេ តាំងពីយប់ដែលពួកគេទាំង2និយាយរឿងក្នុងចិត្ត គេមានការរវល់ច្រើននៅព្រំផែន នឹងការហ្វឹកហាត់កងកម្លាំងទាហាន ដោយទាហានយាមព្រំដែននៅលើសមុទ្រម្នាក់ៗមិនបានដេកមិនបានពួន មិនថាតែកូរ៉េខាងជើងដែលសកម្មនោះទេ កូរ៉េទាំងពីរគឺដូចគ្នា ព្រោះថ្ងៃដែលបើកការកាប់ចាក់បង្ហូរឈាមវាជិតមកដល់ហើយ ថេយ៉ុងតែងតែអង្គុយចាំនាយក្រាស់ត្រឡប់មកវិញស្ទើរគ្រប់ពេលវេលាមិនថាយប់រឺថ្ងៃ គ្មានវិនាទីណា៎ដែលគេមិនអាចចាំនាយបាននោះ សូម្បីតែការហៅអៃគោមក៏គ្មានដែរ អាចថា3សប្ដាហ៍មកនេះទំនាក់ទំនងរបស់ពួកគេដូចជាឃ្លាតឆ្ងាយបន្តិចៗហើយ។

រាត្រីយប់ស្ងាត់នៅម៉ោង10:30នាទី ក្មេងប្រុសរាងស្ដើងអង្គុយនៅលើគ្រែទីធ្លាមុខផ្ទះងើយក្បាលសម្លឹងមើលដួងព្រះចន្ទតែម្នាក់ឯង ក្នុងចិត្តកំពុងនឹកមមីដល់មនុស្សដែលខ្លួនរងចាំស្ទើររាល់ថ្ងៃ

"អូននឹកបងណាស់ជុង..ប្រសិនបើអូនកើតជាព្រះចន្ទអូនអាចនឹងមើលឃើញបងក្នុងពេលអីឡូវនេះ 3សប្ដាហ៍ហើយដែលអូនមិនបានជួបបង ជុងបងមាននឹកអូនខ្លះទេ តើពេលនេះបងកំពុងធ្វើអ្វីទៅ អូនចាំបងយូរគ្រាន់បើដែរហើយ..បងមិនមកមើលអូនខ្លះទេរឺ?? រឺមួយបងស្អប់អូនហើយ" នាយតូច កែវភ្នែកសម្លឹងមិនដាក់ទៅមើលផ្ទៃមេឃដែលងងឹត និយាយម្នាក់ឯងប្រៀបដូចជាមនុស្សឆ្កួត នឹកគេណាស់ ចង់ជួបមុខគេណាស់ តែសួរថាអាចទៅធ្វើអ្វីបានទៅ សូម្បីតែសំលេងរបស់គេតែមួយម៉ាត់ក៏មិនបានស្ដាប់ដែរ មនុស្សធ្លាប់តែឃើញមុខគ្នារាល់ថ្ងៃ នៅសុខៗក៏បែបនេះអ្នកណាអាចទ្រាំបាន។

"អូនមិនយំនោះទេ ព្រោះអូនស្ដាប់សំដីបង ណ្ហើយ..!!យូរប៉ុណ្ណាក៏អូនអាចចាំបានដែរ ប្រហែលជាស្អែកបងអាចនឹងមកវិញក៏ថាបាន អូនអង្គុយចាំបងបែបនេះច្រើនថ្ងៃហើយមានដឹងទេ តែបងកុំបារម្ភអីអូនមិនឈឺនោះទេ ព្រោះអាកាសធាតុវាធម្មតាមិនត្រជាក់ពេកទេ អូនទ្រាំបាន" និយាយរៀបរាប់ជាច្រើនហូរហែរធ្វើដូចជាមានអ្នកស្ដាប់ខ្លួន តែធាតុពិតគ្មានទេ មានតែគេម្នាក់ឯង និយាយហើយក៏ស្ដាប់តែខ្លួនឯង ឆ្លើយទៅវិញក៏ខ្លួនឯង អឺអើតែម្នាក់ឯង

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now