ភាគ១

8.7K 271 2
                                    

ផ្តើមរឿង

ភូមិគ្រឹះធំនៃត្រកូលអាន់ដឺសាន់

ឡានស៊េរីទំនើបថ្មីស្រឡាង បរយ៉ាងលឿនស្លូ ចូលទៅចតនៅចំពីមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ មិនយូរប៉ុន្មាន ក៏លេចចេញនូវវត្តមានម្ចាស់រាងកាយខ្ពស់ស្រឡះ ឈានជើងចុះមកក្រោមទឹកមុខស្ងប់ស្មើតាមទម្លាប់ ខណៈដែលក្នុងដៃ កំពុងកាន់ឯកសាមួយច្បាប់ ដើរចូលទៅខាងក្នុងផ្ទះដោយឫកពារប្រញាប់ប្រញាល់។
ផឹប...
ចូលដល់ភ្លាម សន្លឹកឯកសាហោះចេញរង្វង់ដៃនាយកំលោះ ធ្លាក់ទៅលើតុ ទល់មុខប្តីប្រពន្ធវ័យចំណាស់ ដែលពួកគាត់កំពុងពិសារទឹកតែ ជជែកគ្នាលេងមុននេះបន្តិច។

«ជុង...កុំមកបញ្ចេញចរិកពាលបែបនេះ»
«ម៉ាក់ដឹងទេ?ខ្ញុំពិតជាធុញទ្រាន់ជាមួយនិងល្បិចរបស់ម៉ាក់ខ្លាំងណាស់»
ជុងហ្គុក អាន់ដឺសាន់ កូនប្រុសកំពូលរឹងទទឹងប្រចាំត្រកូល ស្រដីឡើងយ៉ាងឈ្លើយទំនើង ស្របពេលឈរជ្រែកហោប៉ាខោដោយឫកពារហាក់មិនសុខចិត្ត ដោយសារតែឯកសាបន្លំរបស់ម៉ាក់ ដែលបានបញ្ជូនទៅឲ្យគេព្រឹកមិញនេះ ហើយគេក៏កំពុងតែយកមកប្រគល់ឲ្យគាត់វិញ ព្រោះក្រដាស់មួយសន្លឹកនោះជាការចុះហត្ថលេខាព្រមព្រៀងអេតាស៊ីវិល ដែលគេធ្លាប់បានទទួលពីគាត់សឹងរាប់ភ្លេចទៅហើយ។
«ឆាប់អង្គុយចុះ! ឲ្យមានសុជីវធម៌បន្តិចទៅ ដឹងផងថាឯងកំពុងតែនិយាយជាមួយអ្នកណា?!»គ្រួសារមានច្បាប់ទម្លាប់ ហើយលោកម្ចាស់ ចន ជាមនុស្សម្នាក់ដែលប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ប៉ុន្តែមើលទៅកូនប្រុសគាត់ចុះ ធ្វើខ្លួនដូចជាស្តេចក្នុងផ្ទះ មិនញើត មិនក្រែងរអាចិត្តអ្នកណា ធ្វើឲ្យពេលខ្លះ គាត់សឹងតែហើបមាត់និយាយមិនរួចម្តងៗ ដោយសារតែកូនប្រុសកំពូលម្នាក់នេះ។
«ខ្ញុំទៅវិញហើយ»គេមិនខ្វល់ពីអ្វីទាំងអស់ ថាចប់ក៏ដើរចេញទៅយ៉ាងព្រងើយ សូម្បីតែលោកស្រី ស៊ូណាន ដែលជាម៉ាក់ រកពាក្យមកតបកូនមិនទាន់ផង ហើយពេល ជុងហ្គុក ដើរទៅផុត ពួកគាត់ក៏ងាកសម្លឹងមើលមុខគ្នា ខណៈដែលលោកចនដង្ហើមធំបែបទ័លគំនិត គាត់ឈឺក្បាល និងក្រពុលមុខយ៉ាងខ្លាំង។
«អូនបន្លំយកអេតាស៊ីឲ្យគេស៊ីញ៉េទៀតហើយមែនទេ?»
«ចាស ពិតមែនលោកបង ខ្ញុំមិនចង់អូសបន្លាយពេលយូរទៀតទេ ខ្ញំចង់ឃើញគេមានទំនួលខុសត្រូវ ចេះរៀបចំជីវិតរស់នៅដោយខ្លួនឯង ពេលគេបានប្រពន្ធក៏មិនហត់យើងចាំឃ្វាលដូចឥឡូវនេះដែរ ខ្ញុំមិនយល់សោះ មិនដឹងថាគេចង់នៅព្រៅដល់ពេលណាទៀត»
«មិនបាច់បង្ខំគេទេ តាមចិត្តគេទៅចុះ»គាត់លើកពែងតែមកចិបក្នុងមាត់បន្តិច ឯក្នុងចិត្តវិញ សែនតានតឹងយ៉ាងខ្លាំង ព្រោះតែកូនប្រុសគាត់រឹងទទឹង បែកឆ្វេង  មិនដែលស្តាប់តាមសម្តីគាត់ម្តងណាឡើយ ចំណែកលោកស្រីស៊ូណាន បានតែគ្រវីក្បាលហួសចិត្ត គិតមិនយល់ថាកូនប្រុសគាត់គិតអីឲ្យប្រាកដ មានតែបណ្តោយតាមនោះឯង។
...
ថ្ងៃថ្មី
ព្រះអាទិត្យបញ្ចេញពន្លឺពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាត បាញសាចមកលើដំបូលភូមិគ្រឹះដេហ្វឺរៀរ៍ ហាក់ដូចកំពុងស្រោចស្រពពរជ័យដល់គ្រួសារមួយនេះ ប៉ុន្តែវាមិនដូចអ្វីដែលអ្នកគិតឡើយ...

ម្ចាស់ជីវិតWhere stories live. Discover now