ភាគ៤៣

2.3K 146 2
                                    

និយាយបណ្តើរ ដៃមាំក្រសោបចាប់ម្រាមដៃស្រឡូនតូចៗមកកាន់អង្អែល មុននឹងយកដៃមកផ្អឹបចុងច្រមុះថើបថ្នមៗ សម្លឹងរាងតូចដោយក្សែភ្នែកលូកលាន់ បណ្តាលឲ្យ នាយល្អិត កាន់តែភ័យញ័រប្រាណនិង រហ័សកញ្ឆក់ដៃខ្លួនចេញ ប្តូរទៅជាច្រានដើមទ្រូងគេមួយទំហឹង...
«ឆ្កួត...»
«អូននិយាយក្រឡិចក្រឡុចដាក់បងមុន កុំមកងរងក់»ជុងហ្គុក ចាប់កដៃនាយតូចសង្កត់នឹងសាឡុងវិញ ធ្វើឲ្យអ្នកខ្លះ ដែលក្លាហានបានតែដំបូង ចាប់ផ្តើមពេបមាត់ពេបក ទឹកភ្នែករលីងរលោងមែនទែន
«ខ្លាច...?»សំឡេងស្រទន់បន្លឺចេញពីបបូរមាត់មានមន្តស្នេហ៍ សួរទៅកាន់ មាឌល្អិតដែលក្រញឹមខ្លួនក្រោមការគ្រប់គ្រងរបស់គេ តាមត្រង់ គេមិនមានបំណងចង់ធ្វើបាបក្មេងទាំងព្រឹកទេ តែគេចង់លោលេងច្រើនជាង គឺលោទាល់តែយំបែបនេះ...
«...» ថេយ៉ុង ស្ងាត់មាត់ឈឹង បានត្រឹមតែងក់ក្បាលជំនួសការឆ្លើយតប ខ្លាច ខ្លាចណាស់ប៉ុន្តែខ្លួនឯងទេដែលយកខ្លួនទៅបៀតគេមុន នរណាមិនគ្រឺត! បន្ទាប់ពីនោះ ជុងហ្គុក ក៏ព្រមលើកលែង ដោយងើបចេញពីកាយតូច ប្តូរទៅអង្គុយក្បែរ ដៃរហ័សក្រសោបចង្កេះតូច ទាញមកដាក់ឲ្យអង្គុយពីលើភ្លៅ ឯនាយតូច កាលបើគេប្រែជាទន់ភ្លន់ថ្នាក់ថ្នមដាក់វិញ ក៏លែងងរង៉ក់ ថែមទាំងលបលួចផ្តេកក្បាលគេងកើយទ្រូងគេសន្សឹមៗ ដែលបបួលស្នាមញញឹមលើរង្វង់មុខអ្នកម្ខាងទៀតឲ្យផុសឡើង ម្តងហើយម្តងទៀត បេះដូងហាក់កំពុងរីកមាឌ ណែនពេញទ្រូង។
...
បីថ្ងៃរំលងផុតទៅ

ជុងហ្គុក បានទទួលទៅជីមីនចាកចេញពីផ្ទះកំណើត ហើយនាំត្រឡប់ទៅភូមិគ្រឹះអាន់ដឺសាន់វិញ ទន្ទឹមនិងការវិលត្រឡប់លើកនេះ គេក៏បានសម្រេចចិត្តរួចស្រេច នូវអ្វីដែលគេគួរធ្វើ...
«ម៉ាក់ កូនចង់លែងលះ»អ្នកដែលជុងហ្គុក កំពុងសំដៅដល់ គឺជីមីន ហើយសុខៗគេស្រាប់តែសម្រេចចិត្តបែបនេះ ធ្វើឲ្យលោកស្រីស៊ូណានដែលជាម្តាយ មានចម្ងល់កាន់តែខ្លាំងឡើង៖
«ឯងយកកូនគេមកទុកចោល រួចហើយក៏លែងលះទាំងចឹង? មិនគិតថាឆ្គងពេកទេហ្ហែស៎?»
«ម៉ាក់ចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច? ម៉្យាងពួកយើងក៏មិនបានស្រឡាញ់គ្នា គ្មានអ្វីឆ្គងនោះទេ ហើយខ្ញុំមិនចង់ឲ្យម៉ាក់តានតឹងដោយសារតែខ្ញុំមិនអើពើជាមួយ ជីមីន...»និយាយបានត្រឹមហ្នឹង អ្នកម៉ាក់ ក៏កាត់សម្តីភ្លាម
«អញ្ចឹង ក៏ត្រៀមលិខិតលែងលះមក ទើបម៉ាក់ព្រមឲ្យឯងនាំគេទៅវិញ»លោកស្រី មិនចង់ឃាំងឃាត់ មិនឲ្យយកជីមីនទៅវិញឡើយ ប៉ុន្តែគាត់គ្រាន់តែចង់បានអ្វីមួយមកបញ្ជាក់ភាពច្បាស់លាស់ ដើម្បីឲ្យរឿងដាច់ស្រឡះ មិនមានការជំពាក់គ្នានិងគ្នា បំណាច់បើជ្រុលជាដល់ថ្នាក់នេះទៅហើយ គាត់ក៏ជំទាស់មិនកើតដែរ ព្រោះបើមិនលែងលះ ជីមីន នៅតែឈប់ត្រឹងនៅត្រង់នេះ ទៅណាមិនរួចឡើយ។
«....»គ្រាន់តែឮភ្លាម ជុងហ្គុក មិននិយាយអ្វីទាំងអស់ រួចក៏ហុចលិខិតលែងលះមួយច្បាប់ដែលបញ្ជាក់ឡើងយ៉ាងច្បាស់ថាគេបានសម្រេចចិត្តដូច្នោះ មុននឹងមកដល់ទីនេះទៅទៀត ខណៈនោះ អ្នកជាម៉ាក់ក៏ឈោងយកលិខិតមកមើល រួចងើបសម្លឹងមុខកូនប្រុសគាត់ ដោយក្រសែភ្នែកមានមន្ទិល មិនស្ងប់ចិត្ត៖
«ក្រែង...?» ម៉ាក់ចង់រំលឹកដល់អ្វីដែលជុងហ្គុកធ្លាប់ប្រាប់ គេធ្លាប់និយាយថា គ្មានការលែងលះអ្វីទាំងអស់ នឹងរងចាំ យ៉ុនហ្គី មកដល់ តែថ្ងៃនេះ គាត់ក៏មិនដឹងដូចគ្នា ថាមានអ្វីមកជម្រុញគេឲ្យធ្វើដូច្នេះ ទាំងដែលមួយសប្តាហ៍មុន គេបាននិយាយយ៉ាងដាច់ខាត សូម្បីតែគាត់ក៏ជំទាស់មិនរួច។
«ខ្ញុំស៊ីញ៉េរួចហើយ»កូនប្រុស កាត់ប្រសាសន៍អ្នកម៉ាក់យ៉ាងរហ័ស មិនចង់ទុកឱកាសឲ្យគាត់សួរ ព្រោះគេដឹងច្បាស់ថាសំណួរនោះគ្មានអ្វីក្រៅពីរឿងពាក់ពាន់ជាមួយនិង យ៉ុនហ្គី អាន់ដឺសាន់ ពូរបស់គេឡើយ ឯម៉ាដាម គិតតែដកដង្ហើមធំជារឿយៗ មិនដឹងថាកូនគាត់មិនបំណងអ្វីឲ្យពិតប្រាកដ នៅរឿងយ៉ុនហ្គីដែលមិនទាន់បង្ហើបឲ្យគាត់ដឹងទៀត តែយ៉ាងណាក៏បានស្រាកចិត្តបន្តិច ក្រោយពេលជុងហ្គុកស្រាប់តែសម្រេចចិត្តលែងលះ ទោះគាត់ពេញចិត្តឬមិនពេញចិត្តការដែលកូនប្រុសធ្វើដូច្នេះ ក៏គាត់មិនអាចទៅហាមឃាត់ ឬដាក់បញ្ជាជាកំហិតបានឡើយ ព្រោះគាត់ស្គាល់ចរិកកូនច្បាស់ គេហារឡើងបែបណា ត្រូវតែបានបែបនោះជាដាច់ខាត។
...
ម៉ោង៨យប់
ឡានទំនើបពណ៌ខ្មៅរលើប បានឈប់សំចតទល់មុខភូមិគ្រឹះ ហើយមិនយូរប៉ុន្មាន ក៏ក្រឡេកឃើញបុរសមាឌមាំ រូបរាងសង្ហាឥតខ្ចោះ រុញទ្វាឡានចុះចេញ រួចដើរសំដៅទៅខាងក្នុងជាមួយនិងទឹកមុខស្រស់ស្រាយ តែពេលចូលទៅដល់ សភាពក្នុងផ្ទះបែរជាស្ងាត់ឈឹង ទើបកែវភ្នែកទាំងគូក្រឡេកមើលជុំវិញទាំងចងចិញ្ចើមជាប់។
«ថេហ៍!!!» ម្ចាស់សំឡេងបន្លឺហៅឈ្មោះនាយតូចទាំងចម្លែកចិត្ត រាល់ដង គេត្រឡប់មកពីខាងក្រៅវិញ ថេយ៉ុង តែងចេញទៅទទួល ទោះមិនបានទៅដល់ឡាន ក៏បានត្រឹមអង្គុយលេងនៅលើសាឡុង ព្រោះគេធ្លាប់ឮ នាយតូច រអ៊ូរទាំថាធុញថប់ មិនចេះសម្ងំនៅក្នុងបន្ទប់ តែថ្ងៃនេះចម្លែក ធ្វើឲ្យគេអត់គិតមិនបានថា ថេយ៉ុង បានរត់គេចចេញពីផ្ទះនេះម្តងទៀត...ទើបភ្លាមៗក៏ស្ទុះឡើងទៅបន្ទប់របស់ខ្លួន ដោយសង្ឃឹមថា ថេយ៉ុង នៅទីនោះនៅឡើយ...
ក្រឹក!!! ផាំង!!! ដៃមាំមួលគន្លឹះទ្វានិងរុញចូលទៅទាំងគំហុកស្លន់ស្លោ ដែលសំឡេងទ្វាផ្ទប់នឹងជញ្ជាំងនោះនាំភាពរំខានដល់អ្នកខាងក្នុងបន្ទប់ដែលបានគេងលង់លក់នៅលើពូក ឲ្យភ្ញាក់ដឹងខ្លួនមមីមមើ ចំណែកជុងហ្គុក ក៏ស្ទុះទៅរកភ្លាមៗ ដោយប្រញាប់ក្រសោបទាញកាយតូចមកឱបជាប់ទ្រូងដោយភាពថ្នាក់ថ្នម...
«សុំទោស...បងរំខានអូនហើយ»នាយកំលោះពោលលួងលោមទាំងលួចហួសចិត្តនូវអ្វីដែលបានគិតឃើញមុននេះ ទាំងការពិត ថេយ៉ុង មិនរត់គេចទៅណា ថែមទាំងមកគេងលង់លក់ក្នុងបន្ទប់នៅឡើយសោះ...
«មានរឿងអី?»នាយតូច សួរទាំងសំឡេងខ្សាវៗរងំក្នុងទ្រូងគេ ទើបអ្នកត្រូវសួររហ័សឆ្លើយតបដោយយកដៃអង្អែលខ្នងនាយតូចថើរៗ...
«គ្មានអ្វីទេ...»ជុងហ្គុក ឆ្លើយទាំងធ្មេចភ្នែកសើចចំអន់ឲ្យខ្លួនឯង ចំណែកនាយតូច ពេលឮដូច្នោះក៏សួរដេញដោល
«ចុះមុននេះ បើកទ្វាឮខ្លាំងម្ល៉េះ អូនធ្វើអ្វីខុសនាំឲ្យទើសចិត្តទៀតហើយហ៎?»សំណួររបស់នាយតូច មិនទទួលបានឆ្លើយតប ស្របពេលរាងកាយត្រូវបានគេផ្តេកផ្តួលឲ្យគេងលើពូកវិញ ដោយមានគេគេងក្បែរយ៉ាងស្និតស្នាល...
«អត់នោះទេ...បងគ្រាន់តែខ្លាច...ខ្លាចអូនទៅចោលបង»មាត់ឆ្លើយតប ស្របពេលដៃទាញកាយតូចមកឱបយ៉ាងណែនអស់ពីទំហំចិត្ត នាំឲ្យថេយ៉ុង លួចញញឹមតិចៗ! ប្រុសចម្កួតនេះ ស្រឡាញ់គេងប់ងល់ដល់ថ្នាក់ហ្នឹងផងឬ?
«ចុះបើអូនរត់ចេញពីទីនេះពិតមែន តើបងនឹងទៅតាមរកទេ?»
«អត់ទេ»គេតបកំបុតៗ ហាក់ដូចអន់ចិត្ត
«ហេតុអី?» នាយតូច ចាប់ផ្តើមមានចរិកចង់ដឹង និងសួរដេញដោល
«ទុកឲ្យអូនរត់មករកបងដោយខ្លួនឯង»
«លោកប៉ាខំទុកចិត្តឲ្យបងយកខ្ញុំមកចិញ្ចឹមហើយ ម៉េចក៏ធ្វើចរិកពាលបែបនេះ?»
«ព្រោះអូនក្បាលរឹង កន្លែងសុខមិនចង់នៅ ចង់ទៅរកតែកន្លែងឈឺខ្លួន»
«អូននៅជាមួយបង ក៏ឈឺខ្លួនដដែលហ្នឹង»បំណងចង់ញ៉ោះលេង ប៉ុន្តែគេឆ្លើយវិញយ៉ាងចុកឈាម
«ចឹងក៏រត់ទៅ»
«អត់ទេ ...មិនទៅណាទាំងអស់ លុះត្រាតែបងដេញអូនចេញ»មាត់និយាយ ដៃស្រវាឱបគេយ៉ាងណែន ដូចខ្លាចមានអ្នកណាមកដណ្តើម ឱបមិនស្កប់ចិត្ត ថែមហក់ថើបថ្ពាល់គេខ្សឺតៗ ទាំងមុខងរងក់
«បងកំពុងដេញ»
«អ្ហឹក៎ៗ...»ឮគេថាដេញមួយម៉ាត់ ទឹកភ្នែកតូចចិត្តក៏បង្ហាញឡើងភ្លាម

ម្ចាស់ជីវិតWhere stories live. Discover now