ភាគ៦៤

1.2K 56 0
                                    

«ឈប់ធ្វើអី?»ថេយ៉ុង ចងចិញ្ចើមដាក់
«ធ្វើឲ្យឃោរឃៅដូចដែលអូនថាអម្បាញ់មិញ»ចប់សម្តី ប្រុសកំលោះក៏ឱនជ្រប់ថើបបបូរមាត់តូចច្រមិច ស៊កអណ្តាតចូលទៅត្របាក់យកអណ្តាតនាយតូចបឺតជញ្ជក់ភ្លាមៗ ហើយក៏ផ្តាច់ចង្វាក់ថើបមួយរំពេច ថែមទាំងបោះសម្តីឡើងយ៉ាងឌឺ៖
«ថើបប៉ុណ្ណឹងសិនចុះ សល់ប៉ុន្មានទុកបង្ហើយនៅផ្ទះម៉ាក់ក្មេក»ជុងហ្គុក ប្រើម្រាមមេដៃជូតលើបបូរមាត់នាយតូច រួចក៏បន្តបើកឡានទៅមុខទៀត ខណៈអ្នកដែលត្រូវគេចាប់បឺតមាត់មុននេះ អង្គុយគាំងរហូតរកពាក្យមកតវ៉ាលែងចេញ មនុស្សប្រុសស្អីឃោរឃៅយ៉ាងហ្នឹង ដល់ថ្នាក់ហ៊ានឈប់ឡានចាប់គេបឺតមាត់ភ្លាម នៅឆ្លៀតទុកបង្ហើយនៅផ្ទះម៉ាក់ទៀត នេះគេលែងមែនទែនឬយ៉ាងម៉េច?
«អូនបញ្ជាក់បង! ហាមធ្វើរឿងអីផ្តេសផ្តាសនៅផ្ទះអូនឲ្យសោះណា ស្តាប់បានទេ?» សុខៗ ថេយ៉ុង ស្រាប់តែប្រើភាសាគំរាម មិនឲ្យធ្វើអីផ្តេសផ្តាស នេះកំពុងតែជិះឡាន សុខៗគេក៏ឈប់ហើយចាប់បឺតភ្លាមៗ ចុះបើពេលទៅដល់ផ្ទះ ហើយគេចាប់តែអូសដៃចូលបន្ទប់ទាំងកណ្តាលថ្ងៃបែបនេះ តើគិតយ៉ាងម៉េច? តែរឿងហាមប្រាប់ទាំងអស់ហ្នឹង វាគ្មានឥទ្ធិពលអ្វីទៅបញ្ជាជុងហ្គុកបានទេ គេគ្រាន់តែឮភ្លាម ក៏សើចញញឹមបែបអស់សំណើច ធ្វើឲ្យនាយតូចកើតក្តីមួម៉ៅទើបក្តាប់មាត់សម្លក់ មុននឹងសួរ៖
«បងសើចអី?»
«គ្មានអីទេ»ជុងហ្គុក ងាកមកតបទាំងមុខស្មើ ទាំងក្នុងចិត្តគេកំពុងតែរីករាយជាមួយនិងការគិតរបស់គេ ព្រោះក្មេងច្រម៉ក់នេះ មិនអាចធ្វើអ្វីលើគេបានទេ ក្រៅពីកាចឆ្នាស់ ងរងក់ ប៉ុន្តែចុងក្រោយនៅក្រោមទ្រូងគេដដែល។
...
មួយសន្ទុះធំក្រោយមក
ឡានសេរីទំនើបទាំងពីរគ្រឿង កំពុងតែបើកសំដៅចូលទៅ និងសំចតនៅខាងភូមិគ្រឹះ ដេហ្វឺរៀរ៍។ ដើមឡើយ ជុងហ្គុក មិនចង់ឲ្យនរណាមកជាន់ទីនេះទៀតទេ សូម្បីតែជីមីន ប៉ុន្តែ ដោយសាការទទូចអង្វរពី ថេយ៉ុង ទើបគេព្រមជូនមក គឺមកទាំងចិត្តមិនចង់។
ខណៈដែលឡានទាំងពីរចតទន្ទឹមគ្នាភ្លាម ក៏មានមាឌល្អិត ស្ទុះចុះចេញយ៉ាងលឿន ចេញពីឡានមួយសំដៅឡានមួយទៀតដើម្បីទទួលមនុស្សសំខាន់។
«កុំប្រញាប់ពេកអី តាមសម្រួលទៅ ថេយ៉ុង»ជីមីន ស្រដីឡើងស្របពេលដៃតូច ត្រូវថេយ៉ុងចាប់នាំចេញពីឡាន នាយតូចហាក់ដូចជាតក់ក្រហល់និងទ្រាំលែងបានតទៅទៀត មិនទុកឲ្យនៅយូរ ក៏នាំបងប្រុសចូលទៅក្នុងផ្ទះភ្លាមៗ ចំណែកឯលោកពូ និងក្មួយសង្ហា ទាំងពីរនាក់ ទើបតែចុះមកតាមក្រោយ អ្នកទាំងពីសម្លឹងមុខគ្នាមួយដង្ហើម រួចក៏ដើរចូលទៅព្រមគ្នា តាមក្រោយ។
...
ពេលចូលទៅដល់ក្នុងផ្ទះ ជីមីន ឈរនឹងមួយកន្លែង ស្របកែវភ្នែកសម្លឹងទៅអ្នកម៉ាក់ដែលអង្គុយនៅលើសាឡុងជាមួយនិងពែងតែនៅក្នុងដៃរបស់គាត់។
«កូនមីន...»លោកស្រី ចាសស្មីន លាន់មាត់ហាក់ភ្លាក់ផ្អើល ទើបរហ័សដាក់ពែងចុះលើតុ រួចស្ទុះងើបទៅទទួលកូនប្រុសជាទីស្រឡាញ់ ជាមួយនិងស្នាមញញឹម
«ម៉ាក់...»ជីមីន បង្ហើបហៅសព្វនាមគាត់តិចៗ កែវភ្នែករលីងរលោងហាក់ចង់យំ ប៉ុន្តែមិនហ៊ាន ឯលោកស្រីវិញ ក្រោយពីញញឹមទទួលកូន ស្នាមញញឹមនោះក៏រលាយបាត់ឈឹង ពេលក្រឡេកឃើញវត្តមាន ថេយ៉ុង នៅពីក្រោយ ភ្លាមនោះ គាត់បានចាប់អូសដៃ ជីមីន ឲ្យមកឈរខាងគាត់ ហើយក៏បោះសម្តីឡើងយ៉ាងគ្រោតគ្រាត គ្មានមេត្តា៖
«យើងមិនចង់ឃើញមុខឯងទេ ហេតុអីនៅតែមកទីនេះទៀត?»លោកស្រី ចាសស្មីន លើកដៃចង្អុលមុខ គំហកដាក់ ថេយ៉ុង ចំៗ តែនាយតូចធ្វើមុខស្មើនិងមិនគេចទៅណា ទើបភ្លាមនោះជុងហ្គុកដែលចូលមកទាន់សភាពការ ក៏ស្ទុះមកឈរពាំងមុខ គេខំខាំថ្គាមទប់កំហឹង ហើយបោះសម្តីយ៉ាងមុតមាំ៖
«មុននឹងស្រែកដេញគេ មានមើលដែរទេថានរណាជាអ្នកនាំគេមក? ខ្ញុំស្រឡាញ់គេស្មើជីវិត បើលោកស្រីមិនឲ្យតម្លៃគេ ស្មើនិងមិនឲ្យតម្លៃខ្ញុំដូចគ្នា»ជុងហ្គុក ក្លាយជាមនុស្សកំណាចមួយរំពេច រាល់ពេលដែលមាននរណាម្នាក់ មកស្រែកដេញ ឬជេរស្តីបន្ទោសឲ្យ ថេយ៉ុង នៅចំពោះមុខគេ គេបញ្ជាក់យ៉ាងច្បាស់ៗ មនុស្សដែលគេស្រឡាញ់ គេថ្នមទឹកចិត្តណាស់ តើមានហេតុផលអី បានជាលោកស្រីចាសស្មីន ហ៊ានមកប្រមាថគេបែបនេះ?
«អូហ៍ កូនជុងទេឬ? ក្រែងថានាំកូនមីនទៅលេងសមុទ្រមែនទេ? ចឹងយ៉ាងម៉េចហើយ ទៅលំហែកាយនៅទីនោះសប្បាយទេ?»គ្រាន់តែក្រឡេកឃើញជុងហ្គុកភ្លាម គាត់ក៏ដាក់ដៃចុះវិញ ហើយប្តូរទឹកមុខញញឹ់ម និយាយទាំងរដឹករដុប សួរទៅកាន់ ជុងហ្គុក ថែមបង្វែរទៅនិយាយរឿងផ្សេង ទាំងដែលមុននេះទើបតែជម្ទាលឡែតៗដាក់មនុស្សរបស់គេសោះ តើគាត់មុខក្រាស់កម្រាស់ណាទៅ?
«...»ជុងហ្គុក មិនតប ហើយក៏មិនខ្វល់ពីសំណួរអ្វីទាំងអស់ ដោយគេផ្តោតទៅលើថេយ៉ុងតែម្នាក់គត់។
«ថេហ៍ បងព្រមជូនអូនមកដើម្បីឲ្យអូនបានបកស្រាយអ្វីដែលអូនចង់និយាយប៉ុណ្ណោះ ចឹងឆាប់និយាយ ហើយឆាប់ត្រឡប់ទៅវិញ ទីនេះអួរអាប់ណាស់ ស្មោគគ្រោក គួរឲ្យខ្ពើម»ជុងហ្គុក ចាប់ឱបស្មានាយតូច ហើយឱនមុខប្រាប់ ថែមទាំងនិយាយឮៗ មិនលាក់សំឡេង ឯលោកស្រី បានឮហើយ អារម្មណ៍ស្រាប់តែចាប់មួម៉ៅ ពេលឮកូនប្រសារដ៏សែនល្អរបស់គាត់ មកបន្ថោកភូមិគ្រឹះស្កឹមស្កៃនេះទាំងមូល ស្មើនិងកន្លែងស្មោគគ្រោគ។
«នេះពួកឯង...»ដំបូងឡើយ គាត់បានហៅជុងហ្គុក កូនៗ ញញឹមសឹងរហែកមាត់ តែស្តាប់សម្តីកូនប្រសាយូៗទៅ ដូចជាទ្រាំលែងបាន ហើយភ្លាមនោះ ថេយ៉ុង ក៏កាត់សម្តីគាត់៖
«កុំដោយសារតែលោកប៉ា និងបងប្រុស ខ្ញុំក៏មិនចង់មកជាន់ទីនេះ នាំឲ្យទើសមុខទើសមាត់ដែរ»សម្តីរបស់ថេយ៉ុង ធ្វើឲ្យជីមីនដែលឈរពីក្រោយខ្នងអ្នកម៉ាក់ លបសម្លឹងទៅប្អូនទាំងទឹកមុខស្រពោបស្រពោន ចិត្តចង់ទៅជួយនិយាយដែរ តែខ្លួនបែរជាមិនមានភាពក្លាហាន។

«ហឹស! ដោយសារជីមីនដែរមែនទេ? ចេះខ្ជាក់សម្តីហ្នឹងមករួច ទាំងដែលឯងមានចិត្តដណ្តើមស្វាមីរបស់បងប្រុសខ្លួនឯងហ្នឹងឬ?ហ្ហឹម?»លោកស្រីចាសស្មីន ប្រើភាសាឌឺដង រួចឈរខ្ទប់មាត់បែបសង្វេគចិត្ត ទង្វើររបស់គាត់នេះហើយ ដែលធ្វើឲ្យជុងហ្គុក កាន់តែក្តៅខ្លាំងឡើង រហូតលែងចង់ឲ្យនរណាម្នាក់មកជាន់ទីនេះ ព្រោះបើមិនឲ្យតម្លៃដល់មនុស្សរបស់គេ គេទុកទីនេះស្មើកន្លែងថោកទាប មិនគួរជ្រក ហើយនរណាទៅនឹកស្មានដល់ ថាថេយ៉ុង អាចនិយាយពាក្យទាំងអស់នោះចេញមកដោយគ្មានការបង្ខំ៖
«ខ្ញុំមិនបានទៅដណ្តើមទេ តែកូនប្រសាប្រុសរបស់ម៉ាក់ទេដែលមករកខ្ញុំនោះ...ម៉ាក់ធ្លាប់តិះដៀលថាខ្ញុំឈ្លក់វង្វេងនឹងខ្លួនឯង ដែលគិតថាជុងហ្គុកស្រឡាញ់ខ្ញុំ! ពិតមែនហើយម៉ាក់ គេមិនត្រឹមតែស្រឡាញ់ទេ ថែមទាំងមើលថែ ការពារខ្ញុំ ផ្តល់ភាពកក់ក្តៅឲ្យខ្ញុំ ជាងមនុស្សម្នាក់ដែលខ្ញុំកំពុងគោរពតម្លៃគាត់ ហើយហៅគាត់ថាម៉ាក់ទៅទៀត»មនុស្សដែល នាយតូចចង់សំដៅលើ គឺលោកស្រីចាសស្មីនហ្នឹងឯង មនុស្សម្នាក់ដែលនាយតូចគោរពគាត់រហូតមកទុកគាត់ជាម្តាយ ប៉ុន្តែក្នុងចិត្តគាត់មិនដែលគិតដល់ថេយ៉ុងសោះឡើយ នាយតូច ពោលទាំងឈឺចាប់ ហើយក៏តូចចិត្តមិនស្ទើរកាលបើរលឹកដល់រឿងនេះ។
«...»លោកស្រី ឈរស្រឡាំងកាំងអស់ពាក្យតបស្តី

To be continued💕

ម្ចាស់ជីវិតWhere stories live. Discover now