ភាគ៣៧

2.5K 133 0
                                    

ទឺតៗៗៗ...
«អ្ហា៎យយយ...មនុស្សឆ្កួត»នាយតូច ស្រែកជេរដាក់អេក្រង់ ទាំងសង្គ្រឺតធ្មេញក្រតៗព្រោះគ្រឺត ឯជើងតន្ត្រំដីផាំងៗៗ ទាំងមិនសុខចិត្ត មកឆ្មក់ថើបគេនៅពីមុខម៉ាក់ គេខឹងមិនទាន់បាត់ផង នៅមកនិយាយញ៉ោះថែមទៀត គួរឲ្យស្អប់ណាស់ ប្រុសកំហូច។
...
លុះល្ងាចបន្តិច
លោកស្រី ស៊ូណាន ទទួលរាក់ទាក់ក្មួយៗទាំងពីរយ៉ាងកក់ក្តៅ ជីមីន និង ថេយ៉ុង បានអង្គុយរួមតុញ៊ាំអាហារជាមួយគាត់យ៉ាងរីករាយ ទោះបីម្នាក់ៗសុទ្ធតែមានទុក្ខកង្វល់ក្នុងចិត្តរៀងខ្លួន ប៉ុន្តែលោកស្រីបានព្យាយាមបបួលពួកគេជជែកគ្នាពីនេះពីនោះ យ៉ាងហោចណាស់ក៏អាចរំសាយទុក្ខមួយគ្រាដែរ។
បន្ទាប់ពីញ៊ាំអាហារពេលល្ងាចរួចរាល់ ប្រហែលជាកន្លះម៉ោងក្រោយមក ជុងហ្គុក ក៏បើកឡានមកដល់ល្មម។ រាងក្រាស់ចុះពីលើឡាន បើកទ្វារឡានចាំស្រេច ស្របពេលនាយតូចត្រូវបាន លោកស្រីស៊ូណាន ជូនដំណើរដល់ឡានតែម្តង។
«ខ្ញុំលាទៅវិញហើយ អ៊ំស្រី»
«ចាស ទៅចុះកូន»អ្នកម៉ាក់ញឹមតិចៗ ទាំងលើកដៃអង្អែលសក់នាយតូចថ្នមៗ ក្រឡេកទៅជុងហ្គុក ឈរញញឹមញែមហាក់សមចិត្ត ពេលឮម៉ាក់ហៅថេយ៉ុងថាកូន ដូច្នោះ។
«បងប្រុស...»ថេយ៉ុង រេខ្សែភ្នែកទៅរក ជីមីន ដែលឈរក្បែរនោះ ទើបរំកិលខ្លួនចូលទៅឱបបងប្រុសជាទីស្រឡាញ់ដោយអារម្មណ៍មិនចង់ឃ្លាត អ្នកទាំងពីរចាប់ផ្តើមអួលដើម.ក ដៃក្រសោបឱបគ្នាយ៉ាងណែនអស់ពីពោះ ត្បិតអារម្មណ៍មិនចង់ឃ្លាត តែយ៉ាងណាពួកគេត្រូវតែរស់នៅបែកគ្នា ក្រោមការសម្រេចចិត្តពីគ្រួសារ ជាពិសេសគឺជុងហ្គុកតែម្តង។
«ខ្ញុំនឹងមកជួបបងឲ្យបានញឹកញាប់»ថេយ៉ុង មិនខ្វល់ថាទៅថ្ងៃមុខជួបរឿងអ្វីឡើយ ដែលសំខាន់ពេលនេះគេបានដឹងថា ជីមីន មានសុវត្តិភាព មានអ្នកចាំមើលថែត្រឹមត្រូវ នាយតូចក៏ស្ងប់ចិត្ត មិនសូវមានអ្វីជាកង្វល់ដែរ។
«...»ជីមីន រំសាយដៃពីការឱប ហើយងក់ក្បាលតិចៗ ទាំងទឹកភ្នែកហូរកាត់ថ្ពាល់ ថេយ៉ុង ក៏លើកដៃជូតឲ្យដោយស្នាមញញឹម ហាក់បំភាន់ខ្សែភ្នែក ដើម្បីកុំឲ្យបងប្រុសមានអារម្មណ៍កាន់តែក្រៀមក្រំជាងមុន ដល់ពេលវេលាដែលត្រូវទៅ ជុងហ្គុក បោះជំហ៊ានចូលមក ស៊កដៃឱបចង្កេះនាយតូច នាំចូលទៅអង្គុយក្នុងឡាន មុននឹងគេបង្វែរមកឱនគំនាបលាអ្នកម៉ាក់ រួចចូលទៅអង្គុយជិតនាយតូច មិនយូរប៉ុន្មាន ឡានរបស់ពួកគេក៏ចាកចេញទៅ។
...
នៅតាមដងវិថីដែលអមដោយពន្លឺភ្លើងពណ៌ចម្រុះគ្នាភ្លឺចិញ្ចាចពាញពេញទីក្រុង គួរឲ្យគយគន់ ខណៈដែលមនុស្សពីរនាក់ អង្គុយយ៉ាងស្ងប់ស្ងៀមនៅក្នុងឡាន តែសុខៗ នាយកំលោះក៏បបួលនិយាយមុន៖
«ចូលញ៊ាំអីសិនអត់? បងស្គាល់ហាងមួយ សម្បូរម្ហូបឆ្ងាញ់ៗណាស់»
«មិនឃ្លាន ញ៊ាំផ្ទះម៉ាក់...ញ៊ាំផ្ទះអំស្រីរួចហើយ»ថេយ៉ុង តបយ៉ាងសោះកក្រោះ តែច្រឡំមាត់ហៅម៉ាក់របស់ជុងហ្គុក ថាម៉ាក់ដែរ ទើបរហ័កែសម្តីភ្លាមៗ ទាំងមិនក្រឡេកមើលមុខអ្នកបបួលបន្តិចសោះ ឯជុងហ្គុក ឮហើយក៏លួចសើចតិចៗ មិនហ៊ានសើចឲ្យឮ ព្រោះខ្លាចខ្លាហក់មកខ្វាចមុខ។
ក្រោយមក នាយកំលោះ ក៏លែងសួរនាំ មិនញ៊ាំក៏មិនបង្ខំ រួចក៏បើកឡានសំដៅទៅកន្លែងមួយដោយមិនទាន់និយាយប្រាប់នាយតូចឲ្យដឹង ពេលគេបត់ឡានចូលកន្លែងនោះ ថេយ៉ុង ក៏ចងចិញ្ចើម ងាកសួរភ្លាម៖
«មកទីនេះធ្វើអី?»
«នាំអូនមកកំដរបងញ៊ាំស្រា»ជុងហ្គុក តបដោយពាក្យផ្អែមល្ហែមពិរោះគួរឲ្យចង់ស្តាប់ តែអ្នកខ្លះបែរជាស្តាប់មិនចូល ព្រោះគេម្នាក់នេះធ្លាប់តែកាចសាហាវ ផ្តាច់ការ និយាយម៉ាត់ៗ សោះកក្រោះ គ្មានជាតិ សុខៗស្រាប់តែមកបញ្ចេញឫកពា យកចិត្តយកថ្លើម មាត់ស្រាល សម្តីផ្អែម ខុសពី ជុងហ្គុកអាន់ដឺសាន់ កាលពីមុនយ៉ាងដាច់ស្រឡះ។
តែយ៉ាងណា ទោះខំបដិេសដ ក៏ត្រូវតែព្រមតាមគេដាច់ខាត ព្រោះគ្មានជម្រើសទេ នាយតូច ត្រូវប្រុសកំលោះសង្ហា ឱបចង្កេះបណ្តើរចូលទៅក្នុងកន្លែងមួយ ហើយជិះតាមជណ្តើរយន្តប្រអប់ ដើម្បីឡើងទៅជាន់ចុងក្រោយបង្អស់ ដែលទីនោះគឺជា ស្កាយបារ៍។
ស្កាយបារ៍ ដ៏ល្បីឈ្មោះមួយនេះ សម្បូរដោយពួកមហាសេដ្ឋី មានៗ ចូលចិត្តទៅស្រស់ស្រូបរសជាតិអាហារ ក្រេបតំណក់ស្រាថ្លៃៗ និងស្តាប់តូរ្យតន្រ្តីកំដរអាម្មណ៍ផងដែរ។
ជុងហ្គុក នាំរាងតូចអង្គុយលើសាឡុងមួយ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងឆើតឆាយនាពេលរាត្រី ស្របពេលនោះ អ្នកបម្រើតុ ដែលជាស្រីស្អាតម្នាក់ ក៏លើកស្រាមកជូន ហាក់ដូចដឹងចិត្ត តែការពិត ជុងហ្គុក គឺជាម្ចាស់នៅទីនេះស្រាប់។
«អង្គុយត្រង់នេះមក»ដំបូងឡើយ ថេយ៉ុងអង្គុយជិតគេទេ តែសុខៗក្មេងឌឺស្ទុះទៅអង្គុយនៅជ្រុងម្ខាង ទើបគេហៅមកម្តងទៀត។
«អង្គុយម្នាក់ឯងទៅ»នាយតូច សម្លក់មុខគេថ្មែ ទាំងធ្វើជីបអូចៗ ដូចកំពុងជេរ រួចក៏ងាកទៅមើលអ្វីផ្សេងធ្វើមិនខ្វល់។
«ខឹងទៀតហើយហ៎?»
«យកទៅវិញទៅ ខ្ញុំមិនចង់ប៉ះ»សុខៗ ថេយ៉ុង ក៏ដកទូរស័ព្ទយកមកដាក់លើតុ ហើយរុញឲ្យដល់មុខគេ នាំឲ្យបបូរស្អាតញោចញញឹមតិចៗ ពេលឃើញថា ទូរស័ព្ទនោះថេយ៉ុងមិនបានគប់ចោលទេ។
«ក្រែងល្ងាចមិញថាគប់ចោល?»ឮគេសួរបញ្ជោះ ក្មេងតូចតំឡើងគ្រាប់ភ្នែកសម្លក់ថែម ទើបជុងហ្គុក រហ័សឈោងយកទូរស័ព្ទមកស៊កទុកក្នុងអាវធំ មុននឹងរំកិលខ្លួន បង្ខិតទៅរករាងតូចយ៉ាងកៀកបង្កើយ នាយតូច ងាកសម្លក់មុខ ហើយប្រុងស្ទុះក្រោក តែមានអារម្មណ៍ថាចង្កេះហាក់ដូចជាកំពុងជាប់កាវស្អិតចាប់បេះមិនចេញសោះ។
«អូនជាអ្នកចាក់ស្រា បងជាអ្នកញ៊ាំ»ជុងហ្គុក ហុចដបស្រាក្រហមទៅឲ្យនាយតូច ស្របពេលម្រាមដៃរវើករវាមនៅមិនស្ងៀម ស្ទាបអង្អែលចង្កេះតូចតិចៗ។
«ចាក់ស្រាអោយបង ឆាប់ឡើង...!ប្រយ័ត្នបងប្តូរចិត្ត ហៅស្រីស្អាតមកចាក់ស្រាជំនួសវិញណា៎»ម្ចាស់បបូរមាត់ផ្អែម ស្រដីដាស់តឿន ឲ្យនាយតូចចាក់ស្រាឲ្យគេ ស្របពេលអ្នកក្នុងរង្វង់ដៃ លបសម្លឹងទៅកាន់ស្រីស្អាតដែលកំពុងឈរចាក់ស្រានៅជិតនោះ នាងមានរាងស្រឡូន ត្រគាកសាយ ដើមទ្រូងធំទ្រលុកទ្រលន់ ស្លៀករ៉ូបវាលខ្នងសិចស៊ី បញ្ចេញគល់ភ្លៅសខ្ចី ធ្វើឲ្យប្រុសៗដែលអង្គុយតុនោះ សម្លឹងមើលភ្លៀកៗ លើកលែងតែ ជុងហ្គុក មិនចាប់អារម្មណ៍នរណាផ្សេង ក្រៅពីសំណព្វចិត្តរបស់គេឡើយ គេនៅតាមសម្លឹងឫកពា ថេយ៉ុង គ្រប់វិនាទី ថែមទាំងចាប់បានកែវភ្នែកប្រចណ្ឧរបស់នាយតូចយ៉ាងច្បាស់ៗ។
«ចង់យកប្រពន្ធដប់ ម្នាក់ឯង តែគ្រាន់តែចាក់ស្រាចូលកែវសោះ ក៏ធ្វើមិនកើត»បន្ទោសទាំងមុខក្រញ៉ូវ ដំបូងចិត្តចង់គេចពីគេ តែពេលឮគេគំរាមហៅស្រីស្អាតមកចាក់ស្រាឲ្យ ថេយ៉ុង ស្រាប់តែដណ្តើមយកដបស្រាពីដៃ រួចក៏ចាប់កាន់កែវមកចាក់យ៉ាងលឿន។
«គួរឲ្យស្រឡាញ់ បងពេញចិត្ត»ជុងហ្គក លួចញោចចុងមាត់ញញឹម ហើយសរសើរតិចៗ ស្របពេលនាយតូច មិនបានចាប់អារម្មណ៍នូវអ្វីដែលជុងហ្គុកនិយាយ ដៃចាក់ស្រាបណ្តើរ ភ្នែកលបសម្លឹងស្រីស្អាតនោះបណ្តើរ មើលទាំងមិនស្ងប់ចិត្ត ទើបរហ័សបែរមករកអ្នកនៅជិតបង្កើយវិញ វិនាទីនោះ កែវភ្នែកបានប្រសព្វចំផ្ទៃមុខសង្ហា កំពុងតែសម្លឹងមកកាន់ខ្លួន ដោយស្នាមញញឹមគាប់ចិត្ត៖
«អូនរវល់មើលអី?មិនបាច់ភ័យខ្លាចបងហៅនាងមកទេ»
«លោកចូលចិត្តមកកន្លែងបែបនេះហ្ហែ៎ស?»នាយតូចហុចកែវស្រាដល់ដៃគេ រួចក៏សួរនាំដោយការចង់ដឹងយ៉ាងខ្លាំង ចង់ដឹងណាស់ថាគេមកញ៊ាំស្រា ឬក៏មកមើលស្រីស្អាតទាំងអស់នោះឲ្យប្រាកដទៅ?
«បាទ ចូលចិត្ត»ជុងហ្គុក តបទាំងញញឹមញញែម មែនហើយចូលចិត្ត ប៉ុន្តែគេសំដៅដល់ក្មេងច្រមក់ដែលអង្គុយក្បែរគេច្រើនជាង ហើយពេលឮប្រុសកំលោះឆ្លើយយ៉ាងដូច្នោះ ថេយ៉ុង ក៏សម្លឹងទាំងក្រហមមុខ បបូរមាត់ញ័រៗដូចជាចង់ស្តីបន្ទោសឲ្យគេ តែក៏ជ្រើសបែរមុខចេញហើយនិយាយខ្សឹបៗម្នាក់ឯង៖
«មើលទ្រូងនាងចុះ គង់មានថ្ងៃផ្ទុះបែកចំកណ្តាលមុខលោកទេ»
«តែវាជារបស់ពិតណា៎ ម៉េចនឹងអាចផ្ទុះបានទៅ?»ខ្សឹបម្នាក់ឯង តែជុងហ្គុកបានឮ ទើបញ៉ោះសម្តីវិញភ្លាម ក្នុងបំណងបញ្ឆេះអ្នកខ្លះឲ្យចេញចរិកពិត ហើយលទ្ធផលគឺអ៊ីចឹងមែន...
«...???»សម្តីឌឺៗរបស់គេ ធ្វើឲ្យនាយតូច គ្រឺតខ្លាំងទាល់តែរកពាក្យជេរលែងឃើញ បានតែងាកសម្លក់មុខគេ ទាំងខាំបបូរមាត់ចង់ដាច់សាច់ ខណៈនោះ ជុងហ្គុក ក៏បង្គាប់ប្រាប់ដោយទឹកមុខស្មើមិន លេងសើច៖
«ទោះអូនខឹងបងខ្លាំងប៉ុនណាក៏ដោយ ត្រូវតែហៅបងថា លោកប្តី»

ម្ចាស់ជីវិតWhere stories live. Discover now