ភាគ៣៨

2.4K 128 0
                                    

«មើលទ្រូងនាងចុះ គង់មានថ្ងៃផ្ទុះបែកចំកណ្តាលមុខលោកទេ»
«តែវាជារបស់ពិតណា៎ ម៉េចនឹងអាចផ្ទុះបានទៅ?»ខ្សឹបម្នាក់ឯង តែជុងហ្គុកបានឮ ទើបញ៉ោះសម្តីវិញភ្លាម ក្នុងបំណងបញ្ឆេះអ្នកខ្លះឲ្យចេញចរិកពិត ហើយលទ្ធផលគឺអ៊ីចឹងមែន...
«...???»សម្តីឌឺៗរបស់គេ ធ្វើឲ្យនាយតូច គ្រឺតខ្លាំងទាល់តែរកពាក្យជេរលែងឃើញ បានតែងាកសម្លក់មុខគេ ទាំងខាំបបូរមាត់ចង់ដាច់សាច់ ខណៈនោះ ជុងហ្គុក ក៏បង្គាប់ប្រាប់ដោយទឹកមុខស្មើមិន លេងសើច៖
«ទោះអូនខឹងបងខ្លាំងប៉ុនណាក៏ដោយ ត្រូវតែហៅបងថា លោកប្តី»
«...»ថេយ៉ុង មិនខ្ចីតប ថែមទាំងងាកមុខចេញសាជាថ្មី ទើបជុងហ្គុករហ័សបបួលដោយហុចកែវស្រាឲ្យទៅគេ៖
«អូនញ៊ាំវាដែរមែនទេ?»
«អត់ទេ ខ្ញុំខ្លាចលោកផឹកស្រវឹង បានអ្នកណាអូសលោកទៅឡានវិញ?»
«ចុះបើយើងស្រវឹងទាំងពីរនាក់?»
«ខ្ញុំមិនចេះផឹកស្រាទេ»ថេយ៉ុង ក៏ងើបមុខសម្លក់ដាក់គេទាំងមុខក្រញ៉ូវ ទើបជុងហ្គុកលើកស្រាក្រេបផ្សើមបំពង់កបន្តិចមុននឹងរុញកែវនៅនឹងដៃឲ្យដល់បបូរមាត់នាយតូច ព្រមទាំងបង្គាប់៖
«ញ៊ាំបន្តិចទៅ»
«ល-ល្វីងទេ?»នាយតូច យកដៃរុញកែវចេញបន្តិច ហើយសួរទាំងសម្លឹងមុខគេភ្លឹះៗ
«អត់ល្វីងទេ»ជុងហ្គុក គ្រវីក្បាលតបមុខស្មើ ហើយផ្អឹបកែវដល់មាត់តូចម្តងទៀត ថេយ៉ុង ក៏ព្រមញ៊ាំតាមសម្រួល តែស្រាចូលដល់មាត់តែបន្តិចសោះ ស្រាប់តែរុញកែវចេញ៖
«អ៊ួក៎...ល្វីងណាស់»ស្រាក្រហម មិនល្វីងណាស់ណាទេ តែក្មេងក្បាលខូច ធ្វើដូចរកកលចង់ក្អួត ត្អូញថាល្វីង ឯជុងហ្គុក ខំឈ្ងោកមុខតាមមើល ខ្លាចថេយ៉ុងរកក្អួតមែនទែន តែមិនមែនទេ អ្វីដែលគេឃើញគឺ ក្មេងក្បាលខូច កំពុងតែញញឹមខ្ជឹប ថែមទាំងធ្វើមុខយ៉ាងច្រលើមដាក់ នាំឲ្យគេខាំបបូរមាត់គ្រឺតពេញទ្រូង ភ្លាមនោះក៏ចាប់ទាញកាយតូចមកអង្គុយលើភ្លៅ ហើយបន្លឺឡើងតិចៗ៖
«ខូចណាស់ តិចខាំបបូរមាត់ដាច់»ជុងហ្គុក ច្បិចចង្កាតូចឲ្យប្រឈមមុខចំ ស្របពេលផ្ទៃមុខសង្ហា ឱនសន្សឹមៗទៅបបូរមាត់ស៊ីជំពូ គួរឲ្យចង់ថើប គេបន្ទាបមុខកាន់តែជិតទៅៗ ខណៈនោះ ថេយ៉ុង រហ័សយកម្រាមដៃទៅទប់មាត់របស់គេភ្លាមៗទាំងនិយាយប្រាប់ខ្សឹបៗ៖
«ឆ្កួត! មនុស្សច្រើនណាស់កំពុងតែសម្លឹងមកពួកយើង»កែវភ្នែកតូចៗក្រឡេកក្រឡាប់មើលឆ្វេងស្តាំ អ្នកអង្គុយតុជិតនោះ កេះដៃប្រាប់គ្នាឲ្យងាកមកមើលពួកគេ នាយតូច អៀនឡើងក្រហមមុខ តែមិនដឹងគួរបញ្ឈប់ជុងហ្គុកបែបណា គេឮហើយឃើញហើយ តែដូចជាមិនខ្វល់អីបន្តិចសោះ ថែមទាំងនិយាយឌឺដង៖
«ថើបឲ្យពួកគេមើលទៅ»
«ហ៊ានថើបខ្ញុំ ខ្ញុំមិនកំដរលោកផឹកស្រាទេ»
«បាន!» ពាក្យគំរាមដ៏ល្ងីល្ងើរបស់ ថេយ៉ុង មិនបានធ្វើឲ្យនាយកំលោះចាប់ប្រៀបសូម្បីតែបន្តិច គេចង់ថើបភ្លាមៗក៏បាន តែខ្ជិលធ្វើបាបក្មេង ទើបខណៈនោះក៏ងើបមុខឡើង ហើយប្តូរអោយនាយតូចញ៊ាំស្រាកំដរគេជំនួសវិញ។
ចំណាយពេលកំដរគេញ៊ាំស្រាអស់មួយសន្ទុះក្រោយមក...
បន្ទាប់ពីកុហក ជុងហ្គុក ថាស្រាល្វីង នាយល្អិត ហាក់ញៀនជាមួយនិងស្រាក្រហមមួយដបនោះយ៉ាងជក់ចិត្ត ដោយមានកំលោះសង្ហាជាអ្នកបម្រើស្រាជូនក្នុងរាត្រីនេះ។ ជុងហ្គុក នៅបន្តចាក់ស្រាចូលកែវ ឯរាងតូចលើកស្រាអកដូចជាផឹកទឹកក្រូច ផ្អែមៗឈ្ងុយៗ ផឹកមិនរំលងកែវណាសោះ ផឹករហូតទាល់តែគេនិយាយហាមប្រាម៖
«ប៉ុណ្ណឹងបានហើយ»ជុងហ្គុាក អត់មិនបាននឹងឃាត់ ពេលក្រឡេកឃើញ ថេយ៉ុង ហាក់វីវក់ជាមួយនិងកែស្រា រហូតមិនអើពើជាមួយគេ ដំបូងរអ៊ូថាមិនចេះផឹក ហើយខឹងគេ មិនសូម្បីតែអង្គុយជិត តែពេលនេះគេដាក់ឲ្យអង្គុយលើភ្លៅ ក្មេងច្រមក់សម្ងំស្ងៀម ថែមទាំងញ៊ាំស្រាហាក់ដូចអ្នកជំនាញផឹក ផឹកទាល់តែចាប់អកទាំងដប ទើបជុងហ្គុករហ័សដណ្តើមចេញពីដៃទៅដាក់លើតុវិញ ខណៈនោះរាងតូចស្រាប់តែទន់ខ្លួន ហៀបនឹងផ្ងារក្រោយទៅហើយ តែត្រូវដៃមាំចាប់ឱបទាន់ និងទាញមកផ្អឹបជាប់ទ្រូង។
«ថេថេ! ល្មមៗបានហើយ ទៅផ្ទះយើងវិញ»ប្រុសសង្ហា យកម្រាមដៃទះថ្នមៗលើថ្ពាល់ដែលឡើងក្រហមព្រឿងៗ យកមកកំដរគេញ៊ាំស្រា តែគេក្លាយជាអ្នកកំដរវិញហើយពេលនេះ ក្រឡេកទៅនាយតូចវិញ ភ្នែកទាំងគូបានធ្មេច ប៉ុន្តែមាត់និយាយមិនឈប់៖
«ទៅផ្ទះ ផ្ទះនៅ...ឯណា? ជូន...អូនទៅ...ផ្ទះ»ថេយ៉ុង ពោលទាំងសំឡេងក្ងួរៗ ទម្រាំស្តាប់បានមួយម៉ាត់ៗ ធ្វើឲ្យជុងហ្គុកអស់សំណើច លួចសើចម្នាក់ឯង ទើបតែដឹងថាពេល ថេយ៉ុង ស្រវឹងគួរឲ្យស្រឡាញ់យ៉ាងនេះ គេឱបកាយតូចជាប់ក្នុងរង្វង់ដៃយ៉ាងថ្នាក់ថ្នម ខណៈនោះ ក៏មានបុគ្គលិកប្រុសម្នាក់ ដើររួចហើយនិយាយ៖
«អ្នកប្រុស ចាំខ្ញុំជួយគ្រាហ៍គាត់»
«មិនអីទេ ឯងទៅធ្វើការរបស់ឯងចុះ»ជុងហ្គុក បដិសេដមិនទទួលជំនួយ ឯបុគ្គលិកនោះក៏ឱនគំនាបត្រឡប់ទៅវិញ បន្ទាប់មក នាយកំលោះក៏ចាប់ក្រសោបម្ចាស់រាងកាយតូចច្រឡឹង បីដាក់ក្នុងរង្វង់ដៃ ឆ្លងកាត់ក្រសែភ្នែកជាច្រើន គេបោះជំហ៊ានចេញពីនោះ រួចក៏ចូលតាមជណ្តើរយន្តប្រអប់ ដើម្បីចុះទៅរកឡាន។
ពេលកំពុងតែឈានជើងចេញផុតទ្វារជណ្តើរយន្ត នាយតូច ស្រាប់តែត្អូញត្អែរង៉ូវៗក្នុងទ្រូងគេ៖
«ដាក់ចុះ ខ្ញុំដើរខ្លួនឯង...»
«ពេលដាក់បងចុះ បើអូនដើរដួល កុំបន្ទោសបងឲ្យសោះណា»
«ហ្ហឹម៎...មិនដួលទេ! ដឹបៗៗ»នាយតូច ក្តាប់ដៃគក់ទ្រូងគេទាំងកម្លាំងខ្សត់ខ្សោយ រវើរវាយមិនដឹងអី ធ្វើឲ្យអ្នកត្រូវគក់ទ្រូងលួចគ្រវីក្បាលទាំងញញឹមតិចៗ គេមិនព្រមឲ្យចុះដើរទេ មើលចុះ សូម្បីតែលើកដៃវាយគេក៏លើកមិនចង់រួចផង។
...
ឡានទំនើបពណ៌ខ្មៅ សំចតទល់មុខភូមិគ្រឹះស្កឹមស្កៃ ស្របពេល អេរិក រត់មកទទួលដោយបើកទ្វារឡានជូនម្ចាស់យ៉ាងប្រញាប់ប្រញាល់។ ជុងហ្គុក បីនាំនាយតូចចូះចេញពីឡាន ដើរចូលទៅខាងក្នុង ឡើងតាមកាំជណ្តើរឆ្ពោះទៅរកបន្ទប់ ពេលដល់មុខបន្ទប់ភ្លាម គេប្រើកម្លាំងស្មារុញទ្វារចូលទៅ នាំម្ចាស់រាងកាយតូចច្រឡឹង ទៅផ្តេកឲ្យគេងលើពូកទន់ល្មើយ យ៉ាងថ្នាក់ថ្នម។
«អូន...» ប្រុងឱនខ្សឹបប្រាប់ថាដល់បន្ទប់ហើយ វិនាទីនោះ ក្មេងច្រមក់ស្រាប់តែចាប់ក្រសោបផ្ទៃមុខគេជាប់ ហើយហក់អឹបបបូរមាត់ទៅនិងបបូរមាត់របស់គេ រួចបឺតជញ្ជក់យ៉ាងតក់ក្រហល់...


To be continued💕

ម្ចាស់ជីវិតWhere stories live. Discover now