ភាគ៧០

1.3K 54 0
                                    

«ខ្លាចអូនចុកជើងដែលខំដើរមករកបងដល់បន្ទប់»និយាយបណ្តើរញញឹមខ្ជឹបមាត់បណ្តើរ ដៃនៅអង្អែលភ្លៅស្រឡូនតូចជារឿយៗ ឯថេយ៉ុងគិតតែសម្លក់គេមិនឈប់
«មករក ក្រែងអ្នកខ្លះយក អ្នកណាមកដេកជាមួយមែន នឹងអាលចាប់មួល.កទម្លាក់តាមបង្អួច»
«មួល.កអ្នកណា?»
«បងហ្នឹង!ព្រោះបងអ្នកយកគេមក» ស្របសម្តី នាយតូច ចាប់កៀសដៃមាំចេញមិនឲ្យប៉ះពាល់ តែអ្នកខ្លះនៅទទូចចូលក្បែរ អង្គុយឱបជើងគេជាប់ ដូចកូនក្មេង។
«បងលោលេងទេ ក្នុងចិត្តបងមិនដែលគិតរឿងផ្តេសផ្តាសទាំងអស់ហ្នឹងឡើយ បេះដូងបងមានតែ អូនតែម្នាក់គ្រប់គ្រាន់ហើយសម្រាប់បង»ជុងហ្គុក ពោលដោយសំឡេងផ្អែមល្ហែម ថែមទាំងឱនមុខ ជ្រុបច្រមុះថើបថើរៗពីលើភ្លៅស្រឡូនស្អាត នាយតូច លួចញោចបបូរមាត់ញញឹមតិចៗ តែក៏ប្រែទឹកមុខងរងក់វិញពេល ជុងហ្គុក ងើយសម្លឹងមុខ។
«អូនមកគេងក្នុងបន្ទប់នេះវិញមក...»ជុងហ្គុក ស្រាប់តែទទូចទាំងទឹកមុខអង្វរករ ស្របពេលពិតមុខគេងលើភៅមួយគូនោះ ហើយបែរមុខងើបទៅរក ម្ចាស់កាយតូចច្រឡឹង ដែលកំពុងតែចោលកែវភ្នែកមករកគេដូចគ្នា។
«អង្វរអូនសិនមក...លួងអូនសិនមក...»ថេយ៉ុង ប្រែជាទន់ចិត្ត យកដៃទៅពាល់លើថ្ពាល់បុរសជាទីស្រឡាញ់ ស្របដៃស្រឡូនតូចម្ខាងទៀត អង្អែលខ្នងគេតិចៗ ទើបជុងហ្គុកប្រើថ្ពាល់ត្រដុសថើរៗលើភ្លៅនាយតូចវិញ និងស្រដីឡើង៖
«គេងជាមួយបងវិញណា៎...ណា៎...»
«...» ថេយ៉ុង មិនឆ្លើយ តែញញឹមពេបមាត់ ធ្វើខ្លាំងសុទ្ធតែគំរាមយកអ្នកផ្សេងមកដេកជាមួយ តែចុងក្រោយមកទួញ ផ្តេកផ្តងកល់កើយលើភ្លៅគេ ញ៉ិញ៉ក់ដូចកូនក្មេងដដែល។
«គេងវិញក៏បាន»
គ្រាន់តែឮភ្លាម ជុងហ្គុក ស្ទុះអង្គុយត្រង់ប្រេញ ស្រាប់តែនាយតូចបោះសម្តីឡើងឲ្យគេប្រែទឹកមុខ៖
«តែហាម...»
«ហាមទៀតហើយ?»នាយកំលោះធ្វើមុខក្រញ៉ូវ
«ហាមស្រាតខោអាវអូនចោលទៀត ស្តាប់បានទេ!?»មាឌល្អិត យកដៃច្បិចខ្ទង់ច្រមុះគេយ៉ាងគ្រឺតក្នាញ់ ឲ្យតែដល់ម៉ោងត្រូវគេង មិនដល់២នាទីទាន់ទេ ខោអាវគេត្រូវប្រុសកំពូលខិលចាប់ដោះគ្រវាត់ចោលគ្មានសល់ ទុកតែខ្លួនទទេស្អាត ឲ្យគេគេងអត់ខោអាវ មិនដែលជួបទេលោកអើយ កំពូលមនុស្សបែបនេះនៅសល់ប៉ុន្មាននាក់ទៀត?
«ឮអូននិយាយទេ?»ថេយ៉ុង តឿនឲ្យគេចាប់អារម្មណ៍និងអ្វីដែលខ្លួនកំពុងនិយាយ ហើយជុងហ្គុក ក៏ងក់ក្បាល ទាំងមុខមិនចង់
«សន្យាសិនមក»នាយតូច លើកកូនម្រាមដៃតូចឲ្យគេថ្ពក់ជាការសន្យា តែជុងហ្គុកប្តូរពីការថ្ពក់ដៃ ដោយងើបទៅថើបបបូរមាត់បន្តិច
«ជុប៎!!! សន្យាហើយៗ»ថាចប់ គេក៏ចាប់លើបីកាយតូចឡើងផុតពីសាឡុង ហើយនាំសំដៅទៅគ្រែគេង គាន់តែដាក់ ក្មេងច្រម៉ក់ ដល់ពូកភ្លាម ដៃមាំចាប់បង្វិលចង្កេះតូចមួយក្តាប់ គេងផ្កាប់មុខ ហើយសម្រូតឡើងលុតជង្គង់ពីលើភ្លាមៗ
«អ្អា៎...លែងអូន...»ថេយ៉ុង ជ្រុបមុខក្នុងភួយ ស្រែកទារឲ្យគេលែងដៃពីចង្កេះ តែគេមិនលែង ហើយក៏ចាប់ស្រាតខោ នាយតូច ភ្លាមៗ ស្រាតគ្រវាត់ចោលរួចក៏ចាប់ពើងត្រគាកមូលក្លំ ឲ្យពើងហុចមករក
«ក្មេងខូចចាញ់បោកពូទៀតហើយ»ជុងហ្គុក និយាយឌឺដង ទាំងសើចកខិច ដៃម្ខាងឱបចង្កេះ ដៃម្ខាងអង្អែលច្របាច់សាច់គូទកូនក្មេងឡើងក្រហម ក្នាញ់ពេកក៏ចាប់ទាញមាល្អិតមកអឹបនិងចន្លោះភ្លៅ ទើបពន្លែងកូនបិសាចដែលលាក់ខ្លួនក្នុងកន្សែង ឲ្យមកចេញមកអុកឡុក នាយតូច ពេញមួយរាត្រី។

ម្ចាស់ជីវិតWhere stories live. Discover now