ភាគ៧

2.6K 173 2
                                    

ប្រាវ៎!!!
យ៉ុនហ្គី គ្រវែងដបស្រាចោលបណ្តាលឲ្យបែកខ្ចាយលាន់ពេញបន្ទប់ទឹក ហើយលើកប្រអប់ដៃមកទប់ក្បាល នាយតូច មិនឲ្យងាកគេចដើម្បីងាយស្រួលគេដាក់ទោស ប៉ុន្តែវាមិនងាយដូចចិត្ត ព្រោះជីមីននៅមិនស្ងៀម ដៃតូចៗប្រឹងរុញច្រានគេ ខ្វាចខ្ញាំដើមទ្រូងគេ ឲ្យគេកាន់តែក្តៅក្រហាយលើសដើម ថែមទាំងស្រវាចាប់កដៃទាំងពីរ ទៅទ្រានលើជញ្ជាំងសង្កត់ជាប់ ធ្វើអ្វីគេលែងបាន។
«ហ្ហឹក៎...អា៎មនុស្សឆ្កួត»ពេលបបូរមាត់ត្រូវពន្លែងឲ្យមានសេរីភាពវិញ ជីមីន ក៏ស្រែកជេរប្រទេចគេទាំងខឹង ទឹកភ្នែកស្រក់ចុះម៉ាត់ៗ ខឹងមនុស្សចរិកពាល ដែលគ្រាន់តែរឿងតូចតាចមួយសោះ មកសង្គ្រប់ថើបមនុស្សទាំងរស់។
«ជេរច្បាស់ៗល្អណាស់ នេះស្វាងហើយហ្អែស៎?»កំសោះសង្ហាសួរដោយទឹកមុខឌឺដង ទៅកាន់នាយតូច ដែលកំពុងតែសម្លក់មុខគេយ៉ាងកាចឆ្នាស់ តែគេធ្វើហីៗ ហាក់មិនញញើតញញើមអីបន្តិចសោះ ទោះបីក្រឡេកឃើញតំណក់ទឹកភ្នែកតូចៗស្រក់នៅលើថ្ពាល់រលោងស្អាតនោះក៏ដោយ។
«ជួយផង មានគេធ្វើបាបខ្ញុំ អ្ហឹក៎ៗ ជួយ...»ជីមីន មិនចង់ស្តីតបត ព្រោះដឹងថាគ្មានប្រយោជន៍ ទើបអត់ដង្ហើមស្រែកហៅរកជំនួយ តែស្រែកបានតែប៉ុន្មានម៉ាត់ បបូរមាត់ក៏ត្រូវគេត្របាក់ខាំសាជាថ្មី ខណៈបាតដៃក្តៅគគុក លូកលូនចូលក្នុងប្រលោះអាវតូច ព្រមទាំងស្ទាបអង្អែលពាសពេញស្បែកខ្នងដែលទន់ល្មើយហាក់ដូចសំឡី គេមិនមានអារម្មណ៍តណ្ហាអ្វីឡើយ ប៉ុន្តែទង្វើបែបនេះគឺគេចង់ធ្វើបាបក្មេងច្រើនជាង គេបន្លាចចិត្តនាយតូចដោយស្នាមថើម បន្លាចដោយការប៉ះពាល់ រហូតទាល់តែក្មេងយំដង្ហក់ក្នុងបំពង់ក ទឹកភ្នែកហូរសើមផ្ទៃមុខគេ ទើបគេព្រមលែង។
«អ្ហឹក៎ៗៗ អ្ហាយយយ៎....»វិនាទីដែលគេបញ្ចប់គ្រប់យ៉ាង ជីមីនក៏បន្ទច់ខ្លួនអង្គុយឱបរាងកាយខ្លួនឯង ហើយស្រែកយំដោយការឈឺចាប់ពេញប្រអប់ទ្រូង ខូចចិត្តដែលមិនអាចធ្វើអ្វីបាន ខូចចិត្តដែលបណ្តោយឲ្យគេបំពានហ្រ្វីៗ នាយតូច ខឹងនឹងខ្លួនឯងណាស់ ខឹងខ្លាំងដល់ថ្នាក់ក្តាប់ដៃវាយដំរាងកាយខ្លួនឯងមិនខ្លាចឈឺ ស្របពេល យ៉ុនហ្គី អាន់ដឺសាន់ ឈរកួចញញញឹមយ៉ាងពិសពុល ហាក់ពេញចិត្តនៅពេលឃើញនាយតូចក្លាយជាបែបនេះ ហើយគេមិននិយាយអ្វីទាំងអស់ ក្រៅពីឱនចាប់កញ្ឆក់កដៃ ជីមីន ឲ្យក្រោយ រួចបង្វែរទៅមួលគន្លឹះទ្វារបន្ទប់ទឹក ហើយអូសកាយតូចទាំងកម្រោលចាកចេញពីទីនោះតាមច្រកផ្លូវខាងក្រោយក្លឹប។
ដល់កន្លែងចតឡាននៅក្រោមដី ប្រុសកំណាចបើកទ្វារឡាន ញាត់នាយតូចចូលទៅហើយរុញទ្វារបិទវិញយ៉ាងលឿន ស្របពេល ជីមីន ឆ្លេឆ្លាពេញក្នុងឡានទាំងយំអណ្តឺតអណ្តក ហើយមិនយូរប៉ុន្មាន យ៉ុនហ្គីក៏បើកឡានចាកចេញទៅយ៉ាងលឿនស្លូ។
យ៉ុនហ្គី បើកឡានមកចូលចតនៅមុខខន់ដូទំនើបមួយ គ្រាន់តែគេឈានចុះភ្លាម ជីមីនក៏លបហក់ចេញតាមក្រោយ តែល្បិចអន់បែបនេះ យ៉ុនហ្គី អាន់ដឺសាន់អាចកម្ចាត់បានយ៉ាងផុយ ដោយចាប់ក្រសោបចង្កេះតូចមួយក្តាប់ជាប់ ក្រោយមកគេក៏ចាប់លីមាឌល្អិតដាក់លើស្មា ដើរចូលទៅខាងក្នុងភ្លាមៗ។
«អាយ៎...ដាក់យើងចុះភ្លាម យើងស្អប់ឯង ស្អប់ខ្លាំងណាស់...ហ្ហឹក៎ៗ»ជីមីន ស្រែកយំទារឲ្យគេដាក់ចុះ ទាំងទធាក់ជើងខ្វៃៗ ខណៈនាយកំលោះមិនខ្ចីយកត្រចៀកស្តាប់ ពេលដើរដល់ខាងក្នុង ក៏ទម្លាក់នាយតូចទៅលើសាឡុង តាមដោយគេឡើងទៅគ្រប់គ្រងពីលើ ហើយចាត់ការធ្វើស៊ីក្បាលរឹងទាល់តែបានសម្រេចអស់ជាច្រើនទឹក។
មួយម៉ោងក្រោយមក
រាងតូចស្តើង បានសន្លប់ស្តូកស្តឹងលែងដឹងអ្វីទាំងអស់ ស្របពេល យ៉ុនហ្គី អាន់ដឺសាន់ ដែលនៅក្បែរនោះ អង្គុយផឹកស្រាក្រហម ក្លែមចំណីភ្នែកសម្លឹងមើលរាងកាយដែលននោលគក ព្រោះសម្លៀកបំពាក់ត្រូវបានហោះខ្ចាត់ខ្ចាយ រប៉ាត់រប៉ាយពេញឥត គេញញឹមពេញចិត្តយ៉ាងខ្លាំង រហូតភ្លេចថាប៉ុន្មានម៉ោងមុន គេបានខឹងក្រេវក្រោធជាមួយនាយល្អិតដែលធ្វើឲ្យអាវរបស់គេប្រឡាក់ ហើយព្រហើនយកទៅបោះចោលក្នុងសម្រាមថែមទៀត ហើយអង្គុយសុខៗ ទូរស័ព្ទរបស់គេបានខ្ទ័រ គេក៏ទាញមកចុចទទួលភ្លាម៖
«មានការអី?»យ៉ុនហ្គីសួរសំណួរកំបុតៗអត់ជាតិតាមទម្លាប់ ហើយអ្នកដែលខលមកនោះគឺ ជុងហ្គុក
(លោកពូនៅឯណា?)
«យើងនៅខន់ដូ ហើយយ៉ាងម៉េច?»...ទឺតៗៗ
មិនទាន់ឮឆ្លើយផង លោកក្មួយគាត់ចុចបិទលឿនជាងរន្ទះទៅទៀត ធ្វើឲ្យអ្នកជាពូ អត់មិនបាននឹងខាំមាត់គ្រឺត ព្រោះដឹងថា ជុងហ្គុក មុខជាមកដល់ខន់ដូរបស់គេឆាប់ៗ ទើបភ្លាមនោះ រាងសង្ហា ក៏ស្ទុះក្រោកទៅប្រម៉ែប្រមូលខោអាវរបស់ជីមីន មកស្លៀកពាក់ឲ្យវិញយ៉ាងរៀបរយ តែនាយតូចនៅសន្លប់មិនទាន់ដឹងខ្លួននៅឡើយទេ ហើយចំណែកគេ ក៏ស្លៀកពាក់ស្អាតបាត រៀបចំខ្លួនឲ្យដូចសភាពដើមវិញ មិនឲ្យរំខានភ្នែកសូម្បីតែភ្លីសក់។
មួយសន្ទុះក្រោយមក ក៏ឮសន្ធឹកឡានបរចូលចត ដូចអ្វីដែលយ៉ុនហ្គី គិតមិនខុស មិនយូរប៉ុន្មាន ក្មួយដ៏ស្រស់សង្ហា កំពូលខូចគ្មានពីររបស់គេ បានដើរតម្រង់មក...
«អាវ៎???នេះលោកពូ...»ជុងហ្គុក មកដល់ភ្លាម ក៏ភ្ញាក់ព្រើត យកដៃច្រត់ចង្កេះទាំងជ្រួញចិញ្ចើម ពេលក្រឡេកឃើញ ជីមីន នៅលើសាឡុង មើលទៅដូចជាកំពុងគេងលក់ ហើយរំពេចនោះ យ៉ុនហ្គី ក៏លើកជើងគងអន្ទាក់ខ្លា កាន់កែវស្រាមកផឹកយ៉ាហំហាក់ដូចគ្មានរឿងអ្វី ថែមទាំងស្រដីឡើងយ៉ាងឡូយ៖
«មានអីគួរឲ្យភ្ញាក់ផ្អើលទៅ?ក្មេងនេះបានតាមយើងតាំងពីនៅក្នុងក្លឹប យើងក៏នាំមកផឹកនៅទីនេះ ព្រោះគេមិនចូលចិត្តភាពរញ៉េរញ៉ៃ»
«លោកពូច្បាស់ហើយឬ?»ជុងហ្គុក សួរដេញដោល ទាំងលើកចិញ្ចើមម្ខាងខ្ពស់ ក្រោយមកក៏ជ្រឹមភ្នែកសម្លឹងឫកពា យ៉ុនហ្គី ដោយការចាប់កំហុស
«អឺ ច្បាស់ហើយ»យ៉ុងហ្គី ពើងទ្រូងឆ្លើយយ៉ាងជឿជាក់
«ក្រែងលោកពូទើបតែមានរឿងជាមួយគេតើ?»
«ពេលនោះគេសុំទោសរួចហើយ យើងក៏និយាយគ្នាវិញ»
«ងាយម្ល៉េះ ឈ្លោះគ្នាសុខៗ រត់តាមគ្នាចឹង?»
«ហើយវាយ៉ាងម៉េច?ឯងកំពុងធ្វើជំរឿន?»
«អ្ហេ៎?ពូភ្លេចរ៉ូតខោហើយនួក៎»
សួរដេញសួរដោលគ្នាចុះឡើង ជុងហ្គុក ក៏ក្រឡេកឃើញពូរបស់គេភ្លេចរ៉ូតខោ ក៏ចង្អុលប្រាប់ដោយទឹកមុខញោះ ធ្វើឲ្យលោកពូរហ័សទាញរ៉ូតឡើងទាំងក្តៅស្លឹកត្រចៀកងំ។
«ពូមិនបាច់ខំរកលេសទេ ខ្ញុំដឹងថាពូបរិភោគក្មេងរួចហើយ»តាមពិតទៅ ជុងហ្គុក ដឹងតាំងពីដំបូងម្ល៉េះ តែគេជាមនុស្សចូលចិត្តចង់ដឹង និងពន្ញាក់អារម្មណ៍តាមក្រោយ ឯយ៉ុនហ្គី ពេលឮក្មួយចាក់ចំកណ្តាលដើមទ្រូងដូច្នោះ ក៏បានត្រឹមតែសម្លឹងមុខគ្នាទៅវិញមក។
«ហើយឯងមករកយើងមានការអី?»
«ខ្ញុំចង់មករៀនក្បាច់ខ្លះ តែស្តាយណាស់ មកមិនទាន់ពូពិសាអាហារពេលយប់ហើយបាត់»សម្តីឈ្លើយៗរបស់គេ ធ្វើឲ្យ យ៉ុនហ្គី ម៉ួម៉ៅអត់មិននឹងចាប់ទាញខ្នើយនៅជិតខ្លួន ទៅគប់ មួយហើយមួយទៀត តកន្ទុយគ្នា តែត្រូវជុងហ្គុកចាប់បានទាំងអស់។
«ខ្ញុំទៅវិញហើយណា៎»
«ហើយអ្នកណាហៅឯងមក?»
«កុំកាចពេក ធ្វើចរិកគួរឲ្យស្រឡាញ់ដូចខ្ញុំខ្លះទៅ»
«បានហើយ កុំមកតាប៉ែនៅទីនេះ ទៅផ្ទះទៅ»យ៉ុនហ្គី ចងចិញ្ចើមជាប់រហូត ព្រោះទ្រាន់ចិត្តដែលមានក្មួយពូកែចាក់ឆ្កៀល ថែមទាំងនិយាយច្រើនទៀត ចំណែក ជុងហ្គុក ក៏ដើរទៅក្បែរលោកពូ ដោយដៃទាំងពីជ្រែកក្នុងហោប៉ៅខោ ឱនផ្ទៃមុខទៅខ្សឹបប្រាប់៖
«អាណិតក្មេងណាស់ ពេលដឹងខ្លួនវិញ ឈឺចិត្តស្លាប់ហើយ»ស្របសម្តីកែវភ្នែកមុតស្រួចរេសម្លឹងទៅ ជីមីន ដែលគេងសន្លប់នៅសាឡុងម្ខាង ឆ្លាស់គ្នានឹងបែរមកសម្លឹងក្នុងកែវភ្នែកមុតជ្រៅ ជាមួយនិងស្នាមញញឹមបែបចំអក យ៉ុនហ្គីចំអកឲ្យក្មេងដែលមិនទាន់ស្គាល់ពូខ្លួនច្បាស់នៅឡើយ៖
«គេជាអ្នកឈឺ មិនមែនយើង»ប្រយោគគ្មានបេះដូង បើជីមីនបានឮ មុខជាចាក់ដោយចំកណ្តាលដើមទ្រូងក្អួតឈាមទាំងដុំមិនខាន តែឲ្យស្គាល់គេផង ទោះជីមីនគេជាកូនទេវតាធ្លាក់ពីលើមេឃ ក៏គេមិនព្រឺសក់សូម្បីមួយសសៃដែរ។
ត្រឡប់មកបច្ចុប្បន្នវិញ...
ក្រោយពេលដែល ជុងហ្គុក ផ្តល់ដំណឹងស្លរឈាមឲ្យ យ៉ុនហ្គី បានដឹងរួច ទឹកមុខក៏ចាប់ផ្តើមត្រឡប់មកភាពដើមតាមចរិកឈាមត្រជាក់របស់គេវិញ ហើយគិតរឿងដែលគេចង់ធ្វើបន្ត...
ក្នុងបន្ទប់ធំទូលាយ មានខ្យល់ចេញចូលល្អ បរិយាកាសមិនអាប់អួរឡើយ ប៉ុន្តែអ្នកដែលនៅក្នុងបន្ទប់ ហាក់ធុញថប់ នៅមិនសុខ ដើរឆ្លេឆ្លាពេញបន្ទប់ ហើយមុននេះបានឆ្លៀតលួចចេញទៅអើតមើលពីខាងលើមក ឃើញថា ជុងហ្គុក នៅអង្គុយត្រង់នោះមិនទាន់ទៅណា នាយតូចក៏ត្រឡប់មកបន្ទប់វិញទាំងមួម៉ៅ តានតឹងផ្លូវអារម្មណ៍ ទើបចាក់គន្លឹះទ្វារចោល ហើយផ្លាស់ខោអាវ ចូលទៅងូតទឹក មិនយូរក៏ចេញមកវិញ រួចទៅកកាយខោអាវក្នុងទូមកស្លៀក។
ថេយ៉ុង ពាក់អាវយឺតស្តើងៗពណ៌ស ជាមួយនិងខោពណ៌ខ្មៅ ខ្លីត្រឹមពាក់កណ្តាលផ្លូវ ព្រោះកំពុងគិតថាត្រូវគេងវិញទាំងព្រឹក ដោយសារមានខ្លាមួយក្បាល នៅអង្គុយឃ្លាំមិនគិតទៅផ្ទះសម្បែងវិញសោះ ខ្ជិលគិតច្រើន មាឌល្អិតក៏សសៀឡើងលើពូក ហើយប្រះខ្លួនដេក ទាញតេឡេបញ្ជាម៉ាស៊ីនត្រជាក់ បើកអស់លេខ រួចទាញភួយមកឃ្លុំ តែមិនទាន់ដាក់ក្បាលដល់ខ្នើយស្រួលបួលផង ស្រាប់តែមានអ្នកមកគោះទ្វារ៖
តុកៗៗៗ!!! សំឡេងគោះញឹកញយ ហាក់ដូចជាបន្ទាន់ខ្លាំង តែមិនឮនិយាយស្តី...
តុកៗៗៗ!!!
«សាំមែន!!!»នាយតូច ប្រទេចទាំងគ្រឺត ព្រោះឮគោះម្តងហើយម្តងទៀតមិនឈប់ឈរ ទើបកាយតូចស្ទុះសម្រូតចុះចេញគ្រែ ដើរទៅកញ្ឆក់ទ្វារបើកទាំងខឹង។
«សុំចូលបន្តិច»
...ទ្វារបើកខ្វាក ឃើញមុខអ្នកគោះភ្លាម ស្អប់ដល់ឆ្មមបង្កើត ហើយថេយ៉ុងក៏រុញបិទវិញយ៉ាងលឿន ប៉ុន្តែមិនបានសម្រេចព្រោះត្រូវជុងហ្គុកច្រានទៅវិញ ថែមទាំងឈានជើងចូលបន្ទប់យ៉ាងព្រហើន។
«មករកស្អី?»
«បន្ទប់ទឹកនៅឯណា?អូនឈឺនោម»

ម្ចាស់ជីវិតWhere stories live. Discover now