ភាគ២

2.8K 183 5
                                    


«ចង់បានប្តីខ្លាំងហើយមើលទៅ ទើបសុខចិត្តគេចម៉ោងរៀន មកជួបណាត់!» កំលោះមាត់ឆៅ និយាយឌឺដងផ្លែផ្កាមួយឆ្អែត ធ្វើឲ្យអ្នកដែលស្តាប់លឺហើយក្តៅស្លឹកត្រចៀកងំ តើមនុស្សប្រភេទនេះឬ ដែលលោកប៉ាចង់ឲ្យកូនប្រុសគាត់ទៅភ្ជាប់សាច់ភ្ជាប់ឈាមជាមួយ?
ថេយ៉ុង ធ្មេចភ្នែក ព្រួសខ្យល់ដង្ហើមដែលតានតឹងចេញមក ហើយសន្សឹមបើកភ្នែកឡើងជាមួយនិងអារម្មណ៍ស្ងប់ ព្យាយាមតាំងចិត្តថាមិនខឹង មិនមួម៉ៅព្រោះសម្តីប៉ុន្មានម៉ាត់មុននេះ ចំណែកជុងហ្គុក អាន់ដឺសាន់ ក៏បន្តឈានដើរទៅឈរនៅចំពីមុខ ធ្វើឲ្យវិនាទីនោះ ក្រសែភ្នែកទាំងពីរគូក៏ត្របាញ់រកគ្នាយ៉ាងដាច់ខាត ខណៈដែលម្នាក់ៗនៅតែរក្សាទឹកមុខមាំគ្មានស្នាមញញឹម គ្មានអារម្មណ៍លេងសើចរៀងៗខ្លួន។

ជុងហ្គុក ចាប់ផ្តើមចាប់អារម្មណ៍នូវឫកពារខាងក្រៅរបស់ នាយតូច ហើយគិតតែសម្លឹងក្នុងកែវភ្នែកតូចឆ្មារមួយគោះនោះមិនដាក់ ក្រោយមកក៏ក្រឡេកទៅមើលអ្វីផ្សេងយ៉ាងឆ្មើង ហាក់មិនចង់ស្តីរក។
«សម្លឹងរកអី?»ពេលឃើញគេគិតតែដើរក្រវែលមើលជុំវិញមិនគិតរកកន្លែងអង្គុយ ថេយ៉ុង ក៏អត់មិនបាននិងសួរ ហើយគេនោះ តបវិញយ៉ាងអត់ជាតិ ទាំងមិនខ្ចីងាកមើលមុខម្ចាស់សំណួរ៖
«រកម៉ាក់ខ្ញុំ»
«មនុស្សឈ្លើយ! ខ្ញុំសួរធម្មតាតើ»កំលោះតូច សម្លុតមុខមាំ ព្រោះគិតថាអ្នកម្ខាងទៀតកំពុងតែឌឺដាក់គេ គេនៅអង្គុយត្រង់នេះ មកភ្លាមក៏ស្រែករកម៉ាក់ ក្រែងនេះជាការណាត់ជួបតែពីរនាក់ទេតើ? បញ្ចេញឫកពារមក ដូចមួយពិភពលោកនេះឡូយតែគេម្នាក់ឯង។

«ឈ្លើយ?គ្រាន់តែរកមើលម៉ាក់ ឈ្លើយដែរ?ពេលខ្ញុំឯងបឺតមាត់ ចាំស្រែកថាឈ្លើយ»ជុងហ្គុក ងាកមកតប រួចរុញអណ្តាតទល់ថ្ពាល់ទាំងចិត្តក្តៅដូចភ្លើង ថែមឈរជ្រែកហោប៉ៅខោដោយឫកពារក្រអឺតក្រទម ឯអ្នកដែលត្រូវគេគំរាមដោយប្រយោលមុននេះ ខំប្រឹងទប់អារម្មណ៍សឹងតែផ្ទុះចេញមកម្តងៗ។
«មានអីចង់និយាយ ក៏និយាយឲ្យហើយមក ខ្ញុំប្រញាប់ មិនមានពេលទំនេរមកអង្គុយញ៊ាំអាហារជាមួយគល់ឈើទេ»
គល់ឈើ?ពិតមែនហើយ ស្តាប់មិនច្រឡំទេ គេប្រដូច ថេយ៉ុង ទៅនិងគល់ឈើ ដែលមកជួបណាត់ជាមួយគេ បែរជាអង្គុយស្ងៀមទ្រឹង មិនចង់ហើបមាត់ ដល់ពេលនិយាយឡើង ក៏មានតែពាក្យគំហកកំហុល គ្មានជាតិចូវ ស្មឿកៗ គួរឲ្យធុញទ្រាន់ នេះជាលើកទី១ហើយដែលគេមកជួបប្រភេទមនុស្សបែបនេះ ព្រោះរាល់លើក មនុស្សដែលអ្នកម៉ាក់ណាត់ឲ្យគេមកជួប គ្រាន់តែក្រឡេកឃើញវត្តមានគេមកដល់ភ្លាម ពួកនាងស្ទើរតែអង្គុយទប់ខ្លួបលែងជាប់ ហើយក្រោកមកស្វាគមន៍ យកចិត្តយកថ្លើមគេយ៉ាងស្អិតរមួតមិនខាន។
«ខ្ញុំគ្រាន់តែមកជួបលោក ជំនួសបងប្រុសខ្ញុំប៉ុណ្ណោះ»បន្ទាប់ពីសន្ទនារបានប៉ុន្មានម៉ាត់ ថេយ៉ុង យល់ជ្រាបដល់សន្តានក្នុងខ្លួនរបស់គេ តែនាយតូចជ្រើសស្ងៀមស្ងាត់ ទោះត្រូវគេហៅថាជាគល់ឈើក៏ដោយ។
«ហើយ...?»ស្របសំណួរ ម្ចាស់រាងកាយខ្ពស់ស្រឡះ ឱនផ្ទៃមុខលោទៅជិតរង្វង់មុខតូចច្រមិច យកដៃមាំទាំងគូច្រត់លើតុ បង្ហាញឫកឡូយៗបែបគ្មាននរណាឡូយដល់ តែគួរឲ្យសរសើរ ដែលថេយ៉ុងមិនមានអារម្មណ៍ភ័យខ្លាចគេសូម្បីតែបន្តិច ថែមបន្តងើបមុខនិយាយទាំងសម្លឹងចំកែវភ្នែកមុតស្រួចមួយគូនោះយ៉ាងក្លាហាន៖
«ផ្តាច់ពាក្យជាមួយបងប្រុសខ្ញុំទៅ គាត់មិនចង់រៀបការទេ មេត្តាលោកជួយនាំពាក្យនេះទៅប្រាប់ដល់ម៉ាក់ប៉ារបស់លោកជំនួសបងប្រុសខ្ញុំផង»កំលោះតូចស្រដីឡើងដោយទឹកមុខប្រាកដប្រជា ធ្វើឲ្យជុងហ្គុកហាក់ភ្ញាក់ផ្អើលបន្តិច តែមិនបង្ហាញឲ្យដឹង ភ្ញាក់ផ្អើល ព្រោះគេមិនទាន់ទាំងកាន់ប៊ិចស៊ីញ៉េព្រមព្រៀងលើក្រដាសអេតាស៊ីវិលមួយសន្លឹកណាឡើយ តែទន្ទឹមនិងនេះ គេក៏ដឹងដូចគ្នាថាគ្រប់យ៉ាងសុទ្ធតែជាផែនការដែលប៉ាម៉ាក់របស់គេបានបង្កើតឡើងទាំងអស់។

ម្ចាស់ជីវិតWhere stories live. Discover now