ភាគ៣៤

2.6K 133 0
                                    

ជុងហ្គុក ពោលប្រយោគផ្អែមល្ហែមស្របពេលបបូរមាត់ញោចញញឹមតិចៗ អង្រួនចិត្តអ្នកស្តាប់ឲ្យញាប់ញ័រ បេះដូងស្រាប់តែលោតញាប់យ៉ាងចម្លែក តើនេះជាអារម្មណ៍អ្វីទៅ?
«មើល៍!ក្រោកចេញ»ថេយ៉ុង យកដៃទ្រានដើមទ្រូងគេទាំងថ្ពាល់ឡើងក្រហមព្រឿងៗគួរចង់ថើបញក់ញី។
«មិនក្រោកទេ ប្រាប់ហើយថាចង់គេងឱប»រាងក្រាស់ ពោលដោយស្នាមញញឹមពេញចិត្ត ពេលឃើញនាយតូចក្រញឹមខ្លួនដូចកូនឆ្មា ទាំងមុននេះកាចដូចខ្លា ញេញចង្កូមដាក់គេយ៉ាងកាចសាហាវ ប៉ុន្តែក្លាហានបានតែមាត់ ចុងក្រោយត្រូវគេចាប់ទុកក្រោមទ្រូងដដែល។
«លោកពិតជាចចេសខ្លាំងណាស់ មានដឹងខ្លួនទេ?»មាត់ស្តីបន្ទោស តែកែវភ្នែកសម្លឹងមុខគេមិនចង់ព្រិច ខណៈនោះ រាងក្រាស់ យកដៃទៅពាល់លើថ្ពាល់រលោងស្អាត ហើយអង្អែលថើៗ ឲ្យនាយតូចសម្ងំស្ងៀមហាក់ដូចត្រូវថ្នាំសន្តំ។
«ដឹង! ដឹងថាចចេស តែដោយសារអូនចចេសដាក់បងមុន»ជុងហ្គុក បន្លឺដោយភាសាផ្អែមល្ហែម អូនបង ពេញៗមាត់ គេមិនចេះតែកោងកាច ឃោរឃៅគ្រប់ពេលទេ តាមពិតទៅ មនុស្សដូចគេងាយសម្របតាមណាស់ គេកាច ប៉ុន្តែកាចមានហេតុផល កាចទៅតាមចរិកមនុស្សប៉ុណ្ណោះ បើនិយាយស្រួលបួលជាមួយ ហើយស្តាប់តាម និងចេះយកចិត្តគេតែបន្តិច គេនឹងតបវិញដោយការថ្នាក់ថ្នមបែបនេះ។
«ខ្ញុំមិនចង់ឲ្យលោកមកក្បែរខ្ញុំគ្រប់ពេលចឹងទេ» សុខៗ ថេយ៉ុង ស្រាប់តែនិយាយដាស់តឿន ឲ្យជុងហ្គុកអត់មិននឹងគិតថា នាយតូច កំពុងតែស្អប់ខ្ពើមគេ ទើបរហ័សសួរបញ្ជាក់៖
«ហេតុអីក្បែរមិនបាន?ស្អប់ខ្ពើមបងដល់ថ្នាក់ហ្នឹងឬ?»ចិញ្ចើមស្អាតចងចូលគ្នាទាំងឃ្នើសចិត្ត ស្របពេលអ្នកត្រូវសួរសម្លឹងមុខគេដោយក្រសែភ្នែកមានកង្វល់។
«លោកទុកបងប្រុសខ្ញុំចោលច្រើនថ្ងៃហើយ លោកមិនគិតទៅមើលសុខទុក្ខគាត់យ៉ាងណាខ្លះទេឬ? ក្រែងគាត់ជាប្រពន្ធស្របច្បាប់ ដែលលោកជាអ្នកជ្រើសរើស លោកត្រូវបំពេញតួនាទីជាស្វាមី កុំធ្វើឲ្យគាត់ពិបាកចិត្តអី ខ្ញុំមិនចង់ឃើញបងប្រុសខ្ញុំត្រូវកើតទុក្ខទៀតឡើយ»ថេយ៉ុង រៀបរាប់ប្រាប់គេដោយទឹកមុខប្រាកដប្រជា ដឹងហើយ ឮហើយ ថាលោកពូរបស់គេបានធ្វើស្អីខ្លះដាក់ ជីមីន តែនាយតូច សុខចិត្តលេបថ្មលេបក្រួសបំភ្លេចរឿងទាំងអស់នោះចោល ដោយសង្ឃឹមថាលើកនេះ ជុងហ្គុក នឹងចេញមុខទទួលខុសត្រូវ។
«មកទល់នឹងពេលនេះហើយ អូននៅតែមិនយល់ជ្រាបពីហេតុផលដែលបងត្រូវរៀបការ ទៀតមែនទេ?»ជុងហ្គុក យកម្រាមដៃទៅអង្អែលថើៗលើបបូរមាត់តូច ស្របពេលដែលអ្នកខាងក្រោមទ្រូងសម្លឹងមុខគេភ្លឹះៗ ក្នុងខួរក្បាលពោរពេញដោយចម្ងល់។
«ចឹងតើលោករៀបការក្នុងបំណងអ្វីទៅ?»វានៅតែជាចម្ងល់មួយដែលដក់នៅក្នុងចិត្តរហូតមក នាយតូចនៅតែស្មានពីជម្រៅចិត្តគេមិនត្រូវសោះ។
«ដើម្បីជួបអូន បើបងបដិសេដភ្លាមៗ ប្រហែលជាពួកយើងមិនបានជួបគ្នា រហូតមកដល់ថ្ងៃនេះទេ»មានចំណុចជាច្រើនដែលគេគួរលើកមកបកស្រាយ តែជុងហ្គុកជ្រើសឆ្លើយចម្លើយនេះ! ពិតមែន វាដូចអ្វីដែលគេកំពុងប្រាប់ តាំងពីថ្ងៃដែលគេត្រូវចាញ់បោកអ្នកម៉ាក់ ទៅជួបតាមការណាត់នៅថ្ងៃនោះ គេចាប់អារម្មណ៍ក្មេងម្នាក់នេះយ៉ាងខ្លាំង គ្រាន់តែមិនបង្ហាញវាចេញមកឲ្យដឹង។ នូវពេលដែលថេយ៉ុងកាន់តែចូលជ្រៀតជ្រែកក្នុងរឿងរៀបការ ជុងហ្គុកកាន់តែមានអារម្មណ៍ថាចង់បាននាយតូចកាន់តែខ្លាំងឡើង រហូតមិនដាច់ចិត្តមើលរំលង គេថែមទាំងដឹងទៀតថា មនុស្សដូចជា ថេយ៉ុង ចំជាកំពូលរឹងរូស ទាំងឌឺ ទាំងមានះ មិនចូលចិត្តក្រោមអ្នកណា ជាមនុស្សមាត់រឹង កែវភ្នែកនឹងនរ មិនងាយមើលធ្លុះដល់ចំណុចខ្សោយឡើយ ប៉ុន្តែឥឡូវនេះ ជុងហ្គុក ចាប់បានចំណុចខ្សោយនោះយ៉ាងច្បាស់ បន្ទាប់ពីបានដឹងថា ក្រៅភាពរឹងមាំដែលមើលឃើញពីសំបកក្រៅ ធាតុពិតរបស់ ថេយ៉ុង ដេហ្វឺរៀរ៍ ត្រឹមជាមនុស្សម្នាក់ដែលឯកាបំផុត ត្រូវការអ្នកផ្តល់កម្លាំងចិត្ត ត្រូវការភាពកក់ក្តៅ ការលួងលោម ថ្នាក់ថ្នម ជាពិសេសមនុស្សដែលយល់ចិត្តគេខ្លាំងបំផុត។
«មិនជឿ ខ្ញុំមិនជឿទេ លោកកំពុងព្យាយាមបោកបញ្ឆោតខ្ញុំ»កាន់តែសម្លឹងកែវភ្នែកគេ នាយតូច កាន់តែមានអារម្មណ៍ចម្លែកក្នុងចិត្ត សម្តីរបស់គេកំពុងតែបញ្ជាក់ថា គេមិនបានទទួលស្គាល់ ជីមីន ជាប្រពន្ធឡើយ ផ្ទុយទៅវិញ ការដែលគេព្យាយាមប្រឆាំងនិងនាយតូចកន្លងមក គឺដើម្បីអូសទាញឲ្យចូលទៅក្បែរគេប៉ុណ្ណោះ។
«បងមិនត្រូវការឲ្យអូនមកជឿសម្តីបងទេ ប៉ុន្តែបងចង់ឲ្យជឿនៅពេលដែលបងកំពុងបង្ហាញប្រាប់អូន»អ្វីដែលគេនិយាយសុទ្ធតែពាក្យពិតចេញពីចិត្ត ទោះថេយ៉ុងជឿ ឬមិនជឿ គេត្រូវតែប្រាប់ឲ្យបានដឹង ជាជាងទុកឲ្យនាយតូច នៅបន្តគិតខុសមកលើគ្រប់ពេលដែរ។

«ឈប់គិតម្នាក់ឯងទៀតទៅ ឈប់គិតថាខ្លួនឯងកំពុងធ្វើរឿងមិនគប្បីចំពោះ ជីមីន ទៀត ព្រោះក្នុងថ្ងៃរៀបការ បងជាអ្នកបង្ខំឲ្យគេឆ្លើយឲ្យប្រាប់លោកអាចារ្យ មិនមែនគេទទួលយកបងដោយស្ម័គ្រចិត្តទេ»

«ហេតុអី?ហេតុអីលោកបង្ខំគាត់ លោកគួរតែរំសាយពិធីចោលតាំងពីដំបូង»ថេយ៉ុង សួរដេញដោលទាំងមិនអស់ចិត្ត ឯជុងហ្គុកក៏សម្លឹងមុខនាយតូចដោយក្រសែភ្នែកនឹងធឹង ទើបប្រះខ្លួនទៅម្ខាង ផ្អែកខ្នងនិងក្បាលគ្រែ មុននឹងទាញកាយតូចមកឱបជាប់ទ្រូង ឯអ្នកត្រូវឱប លែងហ៊ានរើបម្រះព្រោះចង់ស្តាប់ការបកស្រាយចេញពីមាត់គេ។

«មានផ្លូវពីរឲ្យបងជ្រើស បើតាមសម្តីម៉ាក់ រវាងអូន និងជីមីន បងចង់យកម្នាក់ណាក៏បាន ប៉ុន្តែបងជ្រើសយកបងប្រុសរបស់អូន តើវាគួរឲ្យចាប់អារម្មណ៍ណាស់មែនទេ?»និយាយបណ្តើរដៃម្ខាងអង្អែលផែនខ្នងតូចថើៗ ស្របពេលដែលម្ចាស់រាងកាយ ងើបសម្លឹងផ្ទៃមុខសង្ហាដោយការចង់ដឹង ទើបនាយកំលោះប្រាប់បន្ត៖
«តាមត្រង់ទៅ លោកពូពិតជាចង់ឲ្យបងចាប់ក្មេងនោះទុកខ្លាំងណាស់ តែបងមិនដាច់ចិត្តធ្វើដូចច្នោះ ក៏ព្រោះតែអូន បងបានគិតពីអូនមុនគេ»ពាក្យថា ចាប់ទុក ដែលគេសំដៅដល់ មិនខុសអីពីការចាប់ជំរិតមនុស្សទេ តែជុងហ្គុក មិនចង់ធ្វើដូច្នោះ ហើយប្តូរពីការចាប់ជំរិត មកជារៀបការជាមួយវិញ ព្រោះបើសុខៗ គេទៅចាប់ជំរិត ជីមីន យកមក គ្រួសារទាំងពីរច្បាស់ជាមានប្រតិកម្មមកលើគេខ្លាំងជាងនេះទៅទៀត ម្យ៉ាងទៀត គេក៏ចង់យកឈ្នះលើទង្វើរថោកទាបរបស់លោកស្រីចាសស្មីនផងដែរ គ្រប់យ៉ាងដែលគេធ្វើ គឺសុទ្ធតែមានហេតុផល។
«ព្រោះខ្ញុំមែនទេ?»ថេយ៉ុង សួរត្បកទាំងទឹកមុខស្រឡាំងកាំង ហេតុអី?ហេតុអីព្រោះគេទៅវិញ?
«បាទ! មែនហើយ ក៏ព្រោះតែអូន ព្រោះបងដឹងថាអូនមិនចង់ឲ្យបងប្រុសត្រូវរងទុក្ខ អូនស្រឡាញ់បងប្រុសជាងស្រឡាញ់ខ្លួនឯងទៅទៀត»ជុងហ្គុក និយាយចាក់ចំចំណុច ស្របពេលកែវភ្នែកតូចៗចាប់ផ្តើមរលីងរលោង ហៅទឹកភ្នែកឲ្យស្រក់ចុះមួយរំពេច ទាំងមិនយល់ខ្លួនឯងថាកំពុងតែរំភើប ឬរំជួលចិត្តឲ្យប្រាកដទេ តែភ្លាមនោះ ជុងហ្គុក រហ័សយកម្រាមដៃទៅជូតផ្តិតចេញ និងពោលពាក្យលួងលោមដោយសំឡេងស្រាលៗ៖
«សុំទោសដែលធ្វើដូច្នោះ...ឈប់បន្ទោសខ្លួនឯង ហើយគ្រាន់តែចាំទុកថា មង្គលការក្នុងថ្ងៃនោះ ត្រឹមជាការរៀបចំ វាមិនមានអ្វីជាពិសេសដែលនាំឲ្យដក់ជាប់ក្នុងចិត្តបងបានឡើយ អ្វីដែលពិសេសបំផុតសម្រាប់បង គឺអូន»

ម្ចាស់ជីវិតWhere stories live. Discover now