ភាគ៥៤

1.3K 62 0
                                    

អ្នកខ្លះដឹងខ្លួន ព្រោះទើបតែត្រូវរំពាត់ថ្មីៗ ស្រាប់តែមានខ្លួនទទួលយកពាក្យដែល យ៉ុនហ្គី ស្តីថា គ្រាន់តែឮភ្លាមប្រតិកម្មភ្លាមតែម្តង៖
«រំ...រំពាត់អី? ជុងហ្គុក មិនដែលវាយខ្ញុំទេ កុំនិយាយពន្លើស»ថេយ៉ុង តទាំងញ័រខ្លួន! ចេះដឹងរឿងណាស់ ដឹងថាគេធ្លាប់ត្រូវរំពាត់ទៀត។
«ក្មេងឌឺចរិកក្អេងក្អាងតែប៉ុណ្ណឹង រំពាត់ស៊ីគូទហើយមិនទទួលស្គាល់ អ្នកណាថាមិនបានទេ ឆ្នាស់ដូចខ្ទួយ»យ៉ុនហ្គី បោះសម្តីក្រោមទឹកមុខរាបស្មើ គ្មានស្នាមញញឹមតាមចរិករបស់គេ តែក្នុងចិត្តលួចគិតដល់ក្មួយប្រុសខ្លួនឯង សរសើរគេចេញពីចិត្ត ដែលអាចបង្ក្រាបក្មេងឌឺ ចរិកឆ្នាស់ ក្បាលរឹង ម្នាក់នេះបាន គិតទៅ បងនិងប្អូនគេ មិនខុសគ្នាប៉ុន្មានទេ និយាយមិនសូវចូលគ្នា ប្រាប់ឆ្វេង ចេញស្តាំ បែបនេះគួរតែរៀនសូត្រពី ជុងហ្គុក ខ្លះទើបបាន ហើយពេលកំពុងតែតមាត់តសម្តីគ្នា ស្រាប់តែឮសំឡេង ជុងហ្គុកសួរពីក្រោយខ្នង៖
«មុននេះអូនស្រែកអី?»ឃើញនៅមុខហើយ ថាជាវត្តមានរបស់លោកពូ ដោយមានបី ជីមីននៅក្នុងដៃ តែនាយកំលោះហាក់មិនចាប់អារម្មណ៍ខ្លាំង ដល់សំឡេងស្រែករបស់ ថេយ៉ុងទេ ហើយភ្លាមនោះ យ៉ុនហ្គី ក៏រហ័សនិយាយស៊កសៀតឲ្យបានមុន៖
«អា៎ហ្គុក ឯងល្មមព្យួរផ្លាក ឆ្កែកាច ដាក់ខាងមុខផ្ទះហើយ»
«...»ថេយ៉ុង សម្លក់មុខ យ៉ុនហ្គី ទាំងខឹងឆួលឆេះ ចង់ហុយផ្សែងតាមត្រចៀក ធ្វើឲ្យជុងហ្គុក ដែលមកក្រោយគេមិនទាន់ដឹងរឿង ក៏ដើរមករកនាយតូច ហើយសួរនាំដោយសំឡេងស្រាល ឲ្យឮតែពីរនាក់៖
«កុំសូវយកសម្តីលោកពូ ដាក់ក្នុងចិត្តអី ក្មេងឆ្លាត ឈប់ខឹងណា មានបងនៅក្បែរហើយតើ គ្មាននរណាធ្វើបាបអូនបានទេ»ជុងហ្គុក លួងលោមដោយពាក្យផ្អែមពិរោះ ហាក់បន្ទន់ចិត្តអ្នកស្តាប់ឲ្យសង្រួមចិត្តមកវិញ ពេលម្រាមដៃស្រឡូនវែងៗ លើកមកអង្អែលថ្ពាល់ដែលក្រហមតិចៗ ថេយ៉ុង ក៏ដកដង្ហើមមួយៗធម្មតាវិញ តែភ្នែកនៅសម្លក់ យ៉ុនហ្គី មិនដាក់សោះ ឯអ្នកត្រូវសម្លក់ ក៏ចងចិញ្ចើមទាំងមុខងាប់ ហើយបោះសម្តីឡើង៖
«សម្លក់អី?យើងសំដៅលើ អាBamទេ» មួយក្បាច់នេះ យ៉ុនហ្គី ឈ្នះក្មេងតូចយ៉ាងរលូន ប៉ុន្តែទោះជាយ៉ាងណាក៏ ជុងហ្គុក មិននៅស្ងៀមដែរ។
«ពូស្តីឲ្យBam តែភ្នែកសម្លឹងប៊េប៊ីរបស់ខ្ញុំ ពូមានបំណងថាឲ្យគេ ចឹងបើគេសម្លក់ កុំឆ្ងល់ថាថី?!»លោកក្មួយកំពូលទំនើង ស្តីឲ្យពូរបស់គេផាំងៗមិនយល់មុខ ស្របពេលដៃស្រវាកាយតូចមកឱបក្រសោបថ្នាក់ថ្នម កាន់ជើងសំណព្វគេណាស់។
«ចេញមកកាន់ជើងគ្នា ខំបន្តិចទៅ តិចទៀតក្មេងឆ្នាស់ហ្នឹងជាន់ក្បាលបោចសក់ឯងមិនខាតទេ» យ៉ុនហ្គី សើចបែបចំអកឲ្យ ជុងហ្គុក ហើយថេយ៉ុងក៏ឆ្លៀតត្បកឲ្យវិញ៖
«រវល់តែប្រកែកគ្នា កាលណាបានដាក់បងប្រុសខ្ញុំចុះ?» និយាយចុះឡើងៗ ភ្លេចទៅថា មានម្នាក់ទៀតកំពុងតែរមួលរមេញក្នុងដៃ ទារឲ្យគេដាក់ចុះយូរហើយ តែមិនឃើញដាក់សោះ នៅប្រកែកគ្នារឿងត្រូវរំពាត់នៅត្រង់ហ្នឹងហើយ មិនបាច់ទៅណាទេ?! ពេលថេយ៉ុងថាចប់ យ៉ុនហ្គី ក៏ព្រមតាមសំណើរ តែភ្លាមនោះ ជីមីន កំហូចលួចរត់គេច ទៅរក ថេយ៉ុង អ្នកទាំងពីរក៏កាន់ដៃគ្នាជាប់ ថេយ៉ុង លបក្រឡេកឃើញមុខ យ៉ុនហ្គី ហាក់ចាប់ផ្តើមមួម៉ៅ ក៏ប្រញាប់ចាប់អូសដៃនាំបងប្រុសរបស់ខ្លួន ទៅឈរនៅខាងក្រោយ ជុងហ្គុក យកផែនខ្នងមាំរបស់គេធ្វើជារនាំងការពារ។
«ពូត្រឡប់ទៅវិញទៅ»ជុងហ្គុក ស្រដីឡើង ពេលឃើញឫកពា លោកពូ ប្រុងនឹងដើរចូលមករក ហើយក្មេងកំហូចខ្លះ បានជុងហ្គុកឈរកាងឲ្យ ក៏ថែមល្បោយពីក្រោយ៖
«មែនហ្នឹង! ទៅវិញឲ្យលឿនៗទៅ បងប្រុសខ្ញុំស្អប់មុខ មិនចង់ឲ្យជួបទេ»មិនត្រឹមតែដេញទេ ថេយ៉ុង ខំប្រឹងជំទើតជើងផង អឺត.កផង លឹបលោៗនៅក្រោយខ្នង។
«បានសម្តីណាស់ហ្ន៎អាល្អិត បើខ្លាំង ចេញមកដេញនៅខាងមុខមក»យ៉ុនហ្គី ឈរច្រត់ចង្កេះច្រង៉េងច្រង៉ាង ខឹង ជីមីន មិនទាន់បាត់ ថែមអា៎ក្មេងច្រម៉ក់ សម្តីបាន ចេះមកបញ្ឆេះឲ្យគេមួម៉ៅទៅកើត។
«លោកពូចង់នៅឈ្លោះជាមួយក្មេងដល់ណា?» ជុងហ្គុក សួរទាំងចងចិញ្ចើមសង្គ្រឺតធ្មេញគ្រឺត បន្ទោស ថេយ៉ុង មិនកើត ព្រោះស្គាល់ចរិកហើយ ថាមិនហាម ហាមមិនស្តាប់ ឆាប់ខឹង ឆាប់ងរង៉ក់ ងរម្តងៗគេតាមលួងត្រុកៗ ទម្រាំត្រូវចិត្ត គឺមិនងាយទេ បើ យ៉ុនហ្គី នៅតែបន្តឈរឈ្លោះនៅទីនេះទៀត យប់នេះចាំតែស្តាប់ក្មេងទូលពិតទៅ មិនបាច់ដេកពួនទេ។
«វាមិនដែល អាណា៎មកពីរនាក់ ទៅវិញម្នាក់ឯងទេ»
«ចុះពូមកមានការអី? ឬមកដើម្បីតែនាំ ថេយ៉ុង ឈ្លោះ?»
«យើងគ្រាន់តែនាំគេមកជួបប្អូនគេ ប៉ុណ្ណឹង!» យ៉ុនហ្គី តបហីៗ កំបុតៗ ខណៈជីមីន និង ថេយ៉ុង ឮហើយកាន់តែស្រវាឱបគ្នា ព្រោះមិនចង់ឲ្យ ជីមីន ទៅជាមួយយ៉ុនហ្គី ទៀតឡើយ។
«បើធុរៈហើយ អញ្ចឹងពូអាចត្រឡប់ទៅវិញបាន»បន្ទាប់ពីសួររកហេតុផលហើយ ជុងហ្គុក ក៏និយាយសម្រប ប៉ុន្តែមនុស្សឆ្វេង ដូចជា យ៉ុនហ្គី មិនស្របជាដាច់ខាត គេត្រូវការអី ត្រូវតែបានហ្នឹង៖
«ទៅវិញយ៉ាងម៉េច?បើជីមីនមិនទៅជាមួយ យើងក៏មិនទៅវិញដែរ»តបជាមួយក្មួយ តែភ្នែកដៀងសម្លក់ នាយតូច ដែលឈរលាក់លៀម លឹបលោមិនហ៊ានចេញមុខឲ្យឃើញ កំលោះចាស់ ញញឹមឌឺដង មុននឹងបោះជំហ៊ានដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវ ឯជីមីន ព្យាយាមដើរក្រវែលគេច ខណៈនោះ យ៉ុនហ្គី ក៏ទៅដាក់បង្គុយលើសាឡុងពណ៌ខ្មៅ លើកជើងគងអន្ទាក់ខ្លា បញ្ចេញឫកពាឡូយ ក្រលៀសកែវភ្នែក ទៅរក ជីមីន តែម្នាក់គត់ គេក៏បានបញ្ជាក់ឲ្យឮច្បាស់ៗហើយ បើមិនបានជីមីនមិនទៅជាមួយ គេក៏មិនទៅវិញដូចគ្នា។
«យើងទើបតែមកដល់ ឯងក៏ដេញពូរបស់ឯងទៅវិញចឹង?កាន់តែធំដុះស្លាប លែងដឹងពូ ដឹងក្មួយហើយហ្អែស៎?»យ៉ុនហ្គី និយាយទៅកាន់ ជុងហ្គុក ដែលនៅឈរការពារក្មេងក្បាលរឹងពីរនាក់នោះមិនទៅណា។
«បើសិនលោកពូមក មិនបង្កររឿង ក៏ខ្ញុំមិនថាអីដែរ តែនេះ គ្រាន់តែមកដល់ភ្លាម តឹងសសៃ.កដាក់គ្នាបាត់ទៅហើយ»
«មុននឹងបន្ទោសយើង ឯងមើលឫកពារ ប្រពន្ធចុងរបស់ឯងសិនទៅ»
«អ្នកណាប្រពន្ធចុងអ្នកណា?»គ្រាន់តែឮយ៉ុនហ្គីឲ្យសព្វនាមថា ប្រពន្ធចុង ថេយ៉ុង ស្ទុះវឹងចេញមកឈរក្តាប់ដៃ ខឹងខ្ញាល់ ខាំបបូរមាត់សឹងដាច់សាច់ទាំងដុំ
«មើល៍ មើលចុះ មកស្រែកដាក់យើងទៀតហើយ»យ៉ុនហ្គី ចាប់កំហុសពិតទូលភ្លាម ឲ្យជុងហ្គុក ប្រកែកមិនបាន ព្រោះកំលោះតូច ឆ្នាស់ឆ្នើស ប៉ះរលាក ប៉ះរលួយពិតមែន ទើបធ្មេចភ្នែកដកដង្ហើមធំចោលមួយដង្ហើម មុននឹងចាប់ដៃតូចៗ ទាញមកជិត៖
«ចាត់ទុកថាបងអង្វរចុះ! ចាំបងនិងលោកពូនិយាយចប់សិន ចាំអូនជះកំហឹង»ស្របសម្តី ជុងហ្គុក យកដៃអង្អែលថ្ពាល់នាយតូចថើរជំនួសពាក្យលួងលោម គិតថានឹងអាចត្រជាក់ចិត្តដូចមុននេះ ប៉ុន្តែផ្ទុយស្រឡះ ភ្លាមៗ នាយតូច ស្រាប់តែចាប់អូសដៃ នាំទៅរកសាឡុងដែល យ៉ុនហ្គី កំពុងអង្គុយ បន្ទាប់ក៏រុញគេឲ្យអង្គុយជាមួយនឹងលោកពូសម្តីឡូយៗ របស់គេហ្នឹង រួចក៏បោះសម្តីឡើង៖
«យប់នេះគេងនៅត្រង់ហ្នឹងហើយ កុំទៅណា!»
«ហ្ហឹម៎?» ជុងហ្គុក ចងចិញ្ចើមក្រោមទឹកមុខមានចម្ងល់ រួចក៏សួរភ្លាម ទាំងឡេះឡះ៖
«បងខុសអី?»
«...»ថេយ៉ុង មិនតប តែភ្នែកសម្លក់គេទាំងខឹងងរង៉ក់ រួចក៏កញ្ឆក់ខ្លួនដើរទៅអូសដៃ ជីមីន នាំឡើងទៅបន្ទប់នៅលើបាត់ទៅ ទុកឲ្យជុងហ្គុកអង្គុយសួរខ្លួនឯងថា អញខុសអី?!
ទាំងពូ ទាំងក្មួយ អង្គុយទល់ខ្នងគ្នា ម្នាក់ៗមានទឹកមុខដូចចាញ់ឆ្នោតរាប់លាន ហើយសុខៗ យ៉ុនហ្គី ក៏ទល់អណ្តាត ទាំងលួចក្នាញ់ក្នុងចិត្ត ទើបបន្លឺឡើងក្រោមស្នាមញញឹមលាក់គំនួច៖
«មើលទៅពីរនាក់បងប្អូនហ្នឹង បែបចង់ត្រូវរំពាត់ទៀតហើយ គិតថាឡើងទៅសម្ងំក្នុងបន្ទប់ហ្នឹង បានដេកសុខហ្អែស៎?»

ម្ចាស់ជីវិតWhere stories live. Discover now