ភាគ៤២

2.6K 150 3
                                    

បន្ទាប់ពីនោះមក លោកស្រី ក៏បបួលនាំអ្នកទាំងពីចូលទៅអង្គុយក្នុងបន្ទប់ទទួលភ្ញៀវ ហើយគាត់ក៏ប្រញាប់ទៅនាំ ស្វាមីរបស់គាត់មកជួបកូន។
«លោកប៉ា...»ជីមីន ក្រោកទៅទទួលប៉ា ហើយឱនគោរពគាត់ដល់បាតជើងទាំងទ្វេ លោកម្ចាស់ញញឹមតិចៗ គាត់មិនភ្ញាក់ផ្អើលអ្វីឡើយ ព្រោះដឹងច្បាស់ថាគ្រប់យ៉ាងដែលកើតឡើង គឺត្រួតត្រាក្រោមស្នាដៃជុងហ្គុកតែម្នាក់គត់ បានជួបពួកគាត់ទាំងពីរ នាយតូចក៏មានអារម្មណ៍ប្រសើរជាងមុន ហើយក៏ទទួលបានកក់ក្តៅក្នុងចិត្តវិញ ឯលោកម្ចាស់ និងលោកស្រី ក៏លែងមានការបារម្ភទៀតដែរ។
...
កន្លងទៅអស់មួយសន្ទុះក្រោយមក

«ពួកយើងដល់ពេលគួរត្រឡប់ទៅវិញហើយ»
«ត្រឡប់ទៅវិញហើយឬ?»លោកស្រីចាសស្មីន សួរនាំភ្លាម ពេលសុខៗឮ ជុងហ្គុក បបួលកូនប្រុសគាត់ត្រឡប់ទៅវិញ
«អត់ទេម៉ាក់ ខ្ញុំនៅទីនេះជាមួយម៉ាក់»ជីមីន ហាក់មិនចង់ឃ្លាតពីគ្រួសារ ប៉ុន្តែវាពិតជាមិនងាយស្រួលដូចការគិត...
«ចឹងនៅតែពីរបីថ្ងៃបានហើយ ខ្ញុំនឹងមកទទួលគេទៅវិញ»ជុងហ្គុក គ្រាន់តែនាំជីមីនមកមួយភ្លែតប៉ុណ្ណោះ តែដោយសារជីមីន បានសុំការអនុញ្ញាត ចង់នៅជាមួយម៉ាក់បានយូរ គេក៏យល់ព្រម ព្រមទាំងមុខងាប់ គ្មានអារម្មណ៍ សម្តីគ្មានរសជាតិតាមទម្លាប់ ឯម៉ាដាមវិញ គ្រាន់តែឮថា ជុងហ្គុក មកទទួលទៅវិញ ក៏អរកខិបកខុប គិតថាជុងហ្គុក ស្រឡាញ់កូនគាត់ណាស់ហើយ ទើបមិនចង់ឃ្លាតយូរ ហើយបារម្ភបែបនេះ តែគាត់ពុំបានដឹងឡើយ ថាការដែលគេប្រញាប់យកជីមីនទៅវិញ ព្រោះតែមិនចង់ឲ្យរឿងនេះលេចឮដល់ត្រចៀក យ៉ុនហ្គី តែប៉ុណ្ណោះ។
ជុងហ្គុក ឱនគំនាបលា លោកម្ចាស់ រួចក៏ចាកចេញពីភូមិគ្រឹះ និងប្រញាប់បើកឡានត្រឡប់ទៅវិញ។ ទៅដល់ភូមិគ្រឹះវិញភ្លាម គេរហ័សស្ទុះស្ទារចុះពីលើឡាន ពេលក្រឡេកកែវភ្នែកទៅ ឃើញនាយល្អិត កំពុងតែដើរញាប់ស្មេ ចេញមកទទួលគេដោយស្នាមញញឹម ហើយអ្វីដែលធ្វើឲ្យជុងហ្គុក ភ្ញាក់ផ្អើលនោះ គឺថេយ៉ុងបានរត់មកឱប ថែមទាំងហក់ជំទើតចុងម្រាមជើង ហក់ថើបថ្ពាល់គេមួយខ្សឺត រហូតអ្នកត្រូវថើប ឈរគាំងនឹងមួយកន្លែង បញ្ចេញទឹកមុខដូចត្រូវគេឆ្មក់ស្នាមថើបដំបូង។
«មកវិញហើយឬ? ចុះបងប្រុស? បងប្រុសបានទៅជួបប៉ានិងម៉ាក់ហើយមែនទេ?ហ្ហឹម៎?»នាយតូច ងើបមុខសួរ ទាំងកែវភ្នែកព្រិចៗមានពន្លឺ បបូរមាត់កួចញញឹមតិចៗ ស្របពេលថ្ពាល់ទាំងគូរប៉ោងៗគួរឲ្យគ្រឺត ឲ្យអ្នកម្ខាងទៀតតាមសម្លឹងមិនដាក់ភ្នែក សឹងតែទប់អារម្មណ៍លែងជាប់ ចង់តែចាប់ថើបក្រញិចខាំឲ្យជាំថ្ពាល់។
«មិនមែនទេ នេះមិនមែនជាចរិកអូនទេ...»ជុងហ្គុក ហាក់មិនខ្វល់ពីសំណួរទាំងអស់នោះ ហើយបែរជាមកចាប់អារម្មណ៍នឹងចរិកម្ញ៉ិកម្ញ៉ក់របស់អ្នកខ្លះ ដែលសុខៗស្រាប់តែមកយល់ចិត្តគេ ឱបថើបគេយ៉ាងក្លាហាន ឬកំពុងតែលេងល្បិចលួងលោមសុំអ្វីពីគេទៀតហើយ?
«ឆ្លើយសំណួរអូនសិនមក»នាយតូច តឿនគេទាំងមុខងរង៉ក់ ពេលគេគិតតែឈរសម្លឹងធ្វើមុខឆ្ងល់ៗ គ្រាន់តែញ៉ិកញ៉ក់ដាក់មួយថ្ងៃសោះ ចម្លែកខ្លាំងណាស់ឬ? ឆាប់លួង ឆាប់ឆ្លើយឲ្យលឿនមក បើមិនដូច្នោះ ចរិកមេខ្លាចូលខ្លួនទៀតឥឡូវហើយ!
«ពេលបងឆ្លើយរួច មានរង្វាន់ឲ្យទេ?»ជុងហ្គុក ញោចចុងមាត់សើចតិចៗ ពេលឮថេយ៉ុង ហៅខ្លួនថា អូន ដែលស្តាប់ទៅគួរឲ្យស្រឡាញ់ បានឮហើយចង់ ឮម្តងទៀត។
«...»នាយតូច គិតមួយដង្ហើម មុននឹងងក់ក្បាលផ្ងក់ៗ ធ្វើឲ្យអ្នកម្ខាងទៀតលួចអស់សំណើចក្នុងចិត្ត! ក្មេងច្រម៉ក់នេះងាយបោកណាស់ គេឲ្យធ្វើអីក៏ធ្វើតាម សុំអ្វីក៏ព្រម ហើយឥឡូវនេះថែមទាំងមានរង្វាន់ឲ្យទៀត ចង់ណាស់ថាវាជាអ្វី?
«បងបាននាំគេទៅដល់ផ្ទះ ហើយក៏បានជួបប៉ាម៉ាក់ដែរ»
«...»ថេយ៉ុង សម្លឹងក្នុងកែវភ្នែកគេ ដែលបញ្ជាក់កាន់តែច្បាស់ថាគេមិនបាននិយាយកុហក ឯជុងហ្គុកក៏និយាយបន្ត...
«បងអនុញ្ញាតឲ្យគេនៅទីនោះតែប៉ុន្មានថ្ងៃប៉ុណ្ណោះ»
«ហេតុអី?នៅឲ្យយូរជាងនេះមិនទេឬ?»
«នៅយូរ ក៏គ្មានសុវត្ថិភាពដដែល អូនចង់ឲ្យបងប្រុសរបស់អូនជួបបញ្ហាថែមពីលើទៀត?»ជុងហ្គុក ជ្រើសមិនប្រាប់នូវអ្វីដែលគេបានដឹង ទើបធ្វើឲ្យចម្លើយទាំងប៉ុន្មាន បានបកជាសំណួរពេញក្នុងខួរក្បាលរបស់នាយតូច។
«បញ្ហាអីទៅ?...»សួរបានត្រឹមនេះ ជុងហ្គុក រហ័សយកចង្អុលដៃដាក់លើបបូរមាត់នាយតូចថ្នមៗ ដើម្បីឲ្យឈប់សួរនាំពីរឿងនេះ។
«មិនឲ្យសួរលើសពីនេះទៀតទេ ហើយបងក៏បានឆ្លើយសំណួរអូនហើយដែរ...»ស្របសម្តីផ្ទៃមុខសង្ហាឱនបន្ទាបចូលទៅជិតបបូរមាត់តូចសន្សឹមៗ រួចខ្សឹបសួរដោយស្នាមញញឹមយ៉ាងកំហូច
«ចុះឯណារង្វាន់របស់បង?»សម្តីផ្អែមពិរោះរបស់គេ ធ្វើឲ្យ នាយតូច មានអារម្មណ៍ភិតភ័យ ខណៈដៃទាំងគូក្តាប់ណែន ឯថ្ពាល់ឡើងក្រហមព្រឿងៗ ភ្លេចខ្លួនច្រឡំសន្យាថាមានរង្វាន់ឲ្យគេ ដល់គេទាររក បែរជានឹកមិនឃើញថាគួរឲ្យអ្វី?!
«គ្មាន-គ្មានរង្វាន់ទេ»
«...»
«អូន-អូនថាលេងតើ»ថេយ៉ុង តបទាំងរដឹករដុប ពេលក្រឡេកចំកែវភ្នែកមួយគូដែលសម្លឹងមកភ្លៀកៗ គួរឲ្យព្រឺតព្រួច សម្លឹងដូចចង់លេបត្របាក់ក្មេងតូចចូលពោះទាំងរស់។
«អា៎...»នាយល្អិត ស្រែកចាចពេលសុខៗកាយតូចតែមួយត្រូវ ជុងហ្គុក ចាប់លើកបីហើយបោះជំហ៊ានចូលទៅខាងក្នុងផ្ទះភ្លាមៗ ចាត់ការក្មេងក្រឡិចក្រឡុច គេពុំចាំបាច់នាំដល់បន្ទប់ជាន់ខាងលើទេ ត្រឹមបន្ទប់ទទួលភ្ញៀវ ចូលដល់ភ្លាមក៏ទម្លាក់កាយតូចលើសាឡុង តាមដោយមាឌមាំ ស្ទុះគ្រប់គ្រងដោយច្រត់ដៃទាំងគូឃាំងមិនឲ្យគេចទៅណាបាន។
«ចង់ធ្វើអីលើគេទាំងព្រឹកហ្នឹង អ្ហឹក៎ៗ»ថេយ៉ុង ស្រែកគំហកគេ រួចពេញមាត់យំតែគ្មានទឹកភ្នែក យំបោកគេទៀតហើយ គិតថាគេទន់ចិត្តជាមួយឬ ក្មេងកំហូច?
«យករង្វាន់ពីអូន»
«រង្វាន់ហ្អែស៎?រង្វាន់អីទៅ មកសង្កត់ពីលើមនុស្សហ្នឹង?ហ្ហឹក៎ៗ»
«ទាយមើល៍ តើបន្តិចទៀតបងបានរង្វាន់អ្វីខ្លះ?បើទាយត្រូវ បងថើបអូនដប់ខ្សឺត ហ្វ្រីឱបមួយយប់ទល់ភ្លឺ បងមិនកំណាញ់ដូចអូនទេ»

ម្ចាស់ជីវិតWhere stories live. Discover now