ភាគ២៣+ភាគ២៤

2.6K 139 0
                                    

ជុងហ្គុកស្រដីឡើង ស្របពេលដៃដែលព័ទ្ធនៅខាងក្រោយខ្នងកំពុងកាន់ចំណងខ្សែនោះជាប់
«...?» វ័យចំណាស់ឈរគាំងនូវអ្វីដែលជុងហ្គុកប្រាប់ កែវភ្នែកគាត់ពោរពេញដោយភាពញាប់ញ័រពេលសម្លឹងចំផ្ទៃមុខស្ងប់ស្មើ របស់អ្នកម្ខាងទៀត ដែលហាក់គ្មានញញើតនឹងអ្នកណាទាំងអស់ នេះសូម្បីតែគាត់ខ្លួនឯងក៏ភ្ញាក់ផ្អើល មិននឹកស្មានថា ជុងហ្គុក ហ៊ានយកថេយ៉ុងទៅ ទាំងដែលគាត់ព្យាយាមលាក់បាំងរឿងនេះយ៉ាងល្អិតល្អន់ ក្រឡេកទៅជីមីនវិញ ស្ទុះច្រត់ខ្លួនក្រោកឈរ សម្លឹងមុខម៉ាក់ ខណៈបបូរមាត់តូចក្បួចខាំទាំងឈឺចាប់ ហួសចិត្តនឹងម៉ាក់ រហូតមិនដឹងថាគួរនិយាយបែបណាឲ្យស័ក្តិសម គាត់លោភលន់ដល់កម្រិតណា?ចង់ឲ្យកូនមានអនាគត តែទង្វើរដែលគាត់ធ្វើ សែនថោកទាប នឹងព្រៃផ្សៃហួសពីការគិតទៅទៀត។
«ខ្សែអ្វីទៅ?ម៉ាក់មិនយល់អ្វីដែលកូនកំពុងនិយាយទេ»ម៉ាដាមសួរទាំងញញឹមលែងសម ព្យាយាមបង្ហាញថាខ្លួនឯងជាអ្នកម៉ាក់ដ៏សែនល្អ រឿងអស់ទាំងហ្នឹងគាត់មិនដឹង មិនយល់ជ្រាប ទាំងការពិតគ្រប់គ្នាបានដឹងរួចទៅហើយ ដែលសំណួរមួយនេះធ្វើឲ្យ ជុងហ្គុក សើចចំអកក្នុងចិត្ត ទើបយកខ្សែនោះមកបង្ហាញ ព្រមទាំងហុចប្រគល់ឲ្យគាត់ដោយមិននិយាយអ្វីទាំងអស់ បន្ទាប់មករាងក្រាស់ក៏បង្វែរខ្លួនដើរចេញទៅយ៉ាងស្ងៀមស្ងាត់បំផុត ដែលភាពស្ងប់ស្ងៀមរបស់គេ ធ្វើឲ្យលោកស្រីចាសស្មីន ញ័រជង្គង់រកកលដួលសន្លប់ម្តងៗ ប៉ុន្តែគាត់ខំប្រឹងតាំងស្មារតីហាក់ដូចមិនមានការភ័យខ្លាចបន្តិចសោះ។
«ម៉ាក់ពេញចិត្តហើយមែនទេ?ម៉ាក់សប្បាយចិត្តខ្លាំងណាស់មែនទេដែលធ្វើដាក់ ថេយ៉ុង បែបនេះ?» ជីមីន កញ្ឆក់ខ្លួនទៅឈរទល់មុខ ម៉ាក់ ហើយក្តាប់ដៃស្រែកគំហកសួរទាំងកំហឹងហួសចិត្ត តែគាត់មិនសូម្បីស្លុតចិត្តជាមួយទឹកភ្នែក នាយតូច គាត់លើកម្រាមដៃទៅជូតដំណក់ទឹកភ្នែកចេញពីថ្ពាល់ ហើយបន្លឺឡើងតិចៗ៖
«មិនថារឿងអ្វីក៏ដោយ ម៉ាក់ព្រមទទួលយកកម្មពៀរទាំងអស់ ហើយរឿងដែលម៉ាក់ធ្វើ គឺដើម្បីកូន ដើម្បីកូនតែម្នាក់គត់ កូនសម្លាញ់»ស្តាប់ប្រយោគគាត់ពោលចេញពីចិត្ត ធ្វើឲ្យអ្នកជាកូនទ្រាំស្តាប់ទាំងគ្រាំគ្រាចិត្ត ពេលម៉ាក់កាន់តែបង្កហេតុ សាងអំពើបាបឥតឈប់ គឺគេមិនអាចទទួលយករឿងនេះបានទេ គឺមិនអាចជាដាច់ខាត ហើយក៏មានអារម្មណ៍ថាខ្លួនមិនគប្បីចំពោះ ថេយ៉ុង ដែលខំធ្វើគ្រប់យ៉ាង ចង់ឲ្យបងប្រុសផុតទុក្ខ ហើយខ្លួនឯងបែរមកត្រូវរងទុក្ខទៅវិញ។
ពេលឆ្អែតឆ្អន់ពេក ដល់ថ្នាក់មិនដឹងថាគួរលើកពាក្យអ្វីមកនិយាយតបតជាមួយម៉ាក់ ជីមីន បានត្រឹមតែឈរយំស្ទើរបែកទ្រូងស្លាប់ ឯអ៊ំស្រីបម្រើដែលត្រូវ ម្ចាស់ផ្ទះ បណ្តេញចេញ ក៏ដើរឱបបង្វេច ទាំងយំសស្រាក់សស្រោក គាត់ដើរតម្រង់ទៅច្រកទ្វារទាំងគ្មានពាក្យលា តែរំពេចនោះ ជីមីន ក៏គ្រវាសទឹកភ្នែកចេញ ហើយរត់សំដៅទៅរកអ៊ំស្រីយ៉ាងលឿន ថែមទាំងចាប់អង្រួនដៃអង្វរករ៖
«ខ្ញុំសុំទៅជាមួយអ៊ំផងបានទេ?»
«អ្នកប្រុស?»
«ខ្ញុំមិនចង់នៅទីនេះទៀតទេ ខ្ញុំសូមអង្វរនាំខ្ញុំទៅជាមួយផង»សម្តីមួយម៉ាត់ៗ គ្រលាស់ចេញមកទាំងជូរចត់ និងចិត្តដាច់ជាទីបំផុត រហូតធ្វើឲ្យ ម៉ាដាមចាសស្មីន ផ្ទុះកំហឹងក្នុងទ្រូងសាជាថ្មី និងរហ័សទៅចាប់អូសដៃកូនប្រុសចេញពីអ៊ំស្រីបម្រើ ហើយស្រែកសម្លុតគាត់៖
«ប្រញាប់ចេញទៅ ចេញឲ្យផុតពីមុខពីមាត់ខ្ញុំ»
អ៊ំបម្រើ បានតែឈ្ងោកមុខចុះ ហើយប្រញាប់ស្ទុះស្ទារត្បាញ់ជើងជាប់ស្មេរចេញទៅ ម៉ាដាម ឈរសម្លក់ទាល់តែវ័យចំណាស់ទៅផុត ទើបគាត់ចាប់អូសដៃ ជីមីន បង្ខិតបង្ខំឲ្យគេឡើងទៅបន្ទប់វិញយ៉ាងដាច់ខាត។
...
បន្ទាប់ពីជុងហ្គុកចាកចេញពីភូមិគ្រឹះដេហ្វឺរៀរ៍រួចមក គេក៏មិនបានត្រឡប់ទៅផ្ទះវិញដែរ ដោយទុកឲ្យ ថេយ៉ុង នៅទីនោះម្នាក់ឯង ហើយគេគ្រាន់តែដាក់បញ្ជាឲ្យ អេរិក តាមការពារ និងឃាំងឃាត់ មិនអនុញ្ញាតឲ្យ ថេយ៉ុង រត់ចេញទៅណាផុតឡើយ តាំងពីនោះមក នាយតូច ហាក់ដូចកំពុងតែរស់នៅក្នុងគុក ចង់ចេញទៅណាក៏មិនបាន ហាមមិនឲ្យធ្វើនេះ ហាមមិនឲ្យធ្វើនោះ ហាមគ្រប់យ៉ាង ហើយឲ្យគេអង្គុយដកដង្ហើមយ៉ាងណាសុខ?
...
ធ្មេចបើកៗ សល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ជីមីន ត្រូវរៀបការតាមបង្គាប់ម៉ាក់ ពេលវេលាកាន់តែកៀក សមីខ្លួនដែលត្រូវបានបង្ខំឲ្យការ មកអង្គុយឱបក្បាលជង្គង់យំក្នុងបន្ទប់ តាំងពីថ្ងៃដែលចេញទៅលោឈុតជាមួយជុងហ្គុករួចមក គេពួនយំម្នាក់ឯង មិនឲ្យអ្នកណាដឹងទេសូម្បីតែ ថេយ៉ុង គេយំរហូតទឹកភ្នែកស្ទើរក្លាយជាឈាមទៅហើយ មកទល់នឹងថ្ងៃនេះ លោកស្រីចាសស្មីន មិនខ្វល់ពីកូនគាត់ដែលឈឺចិត្តស្ទើរឆ្កួត គាត់រវល់សប្បាយអរ វីវក់ជាមួយនិងឈុតសម្លៀកបំពាក់ និងគ្រឿងអលង្កការបស់គាត់ ហើយជីមីន គ្រាន់តែអង្គុយរងចាំគាត់នាំទៅក្នុងពិធីនោះតែមួយមុខគត់ ចំណែកឯខាងគ្រួសារអាន់ដឺសាន់ ក៏កំពុងតែរៀបចំ និងត្រៀមខ្លួនសម្រាប់ពិធីមង្គលការរបស់កូនៗរួចជាស្រេច។
...
ធ្លាប់ជាមនុស្សម្នាក់ដែលតែងតែឈរលើការសម្រេចចិត្តដោយខ្លួនឯង មិនស្តាប់យោបល់ពីអ្នកណាទាំងអស់ ក៏គ្មានអ្នកណាហ៊ានជំទាស់ដាច់ខាត ព្រោះពិភពលោករបស់ ជុងហ្គុក អាន់ដឺសាន់ គ្មានអ្វីឥតខ្ចោះជាងការដែលរស់នៅឯករាជ្យ មិនឲ្យនរណាមកត្រួតត្រាលើជីវិតគេគេ នេះហើយជាមហិច្ឆតារបស់គេ។

ម្ចាស់ជីវិតWhere stories live. Discover now