ភាគបញ្ចប់

2.1K 118 1
                                    

«មើល៍ បងថយចេញសិនទៅ មិនឃើញអូនកំពុងតែរវល់ទេ?» ថេយ៉ុង លើកវែកជ្រលោ ដេញគេឲ្យថយចេញ ព្រោះដៃជាប់ធ្វើម្ហូប តែលោកប្តីនៅតែសសុលខ្លួនចាប់ឱបរាងតូចពីក្រោយយ៉ាងស្អិតជាប់ ថែមទាំងនិយាយឌឺ៖
«អូនរវល់ធ្វើម្ហូបជារឿងអូន ប្តីចង់ឱបថើបអូន ជារឿងប្តី»កូនមួយហើយ សម្តីនៅតែផ្អែមត្រជាក់ជ្រាបពេញបេះដូង នាយតូច បម្រុងនឹងខឹងហើយប្រែជាអត់វិញ ថែមទាំងលួចញញឹម និងបន្តចម្អិនអាហារ ហើយធ្វើជារអ៊ូតិចៗ៖
«ឱបថើបៗ មិនចេះខ្មាស់ប៉ាម៉ាក់ទេ?»
«ល្ងាចនេះលោកប៉ាអ្នកម៉ាក់ត្រឡប់ទៅផ្ទះគាត់វិញហើយ»ជុងហ្គុក ស្រដីឡើងស្របពេលដាក់ចង្ការពឹងលើស្មាននាយតូចយ៉ាងក្តីសុខ
«អូនមិនចង់ឲ្យគាត់ទៅសោះ ចង់ឲ្យគាត់សម្រាកនៅផ្ទះយើងឲ្យបានយូរបន្តិច»គ្រាន់តែឮចឹងភ្លាម អ្នកខ្លះក៏តវ៉ាភ្លែត៖
«បងមិនគាំទ្រទេ» អ្នកជាប្តី និយាយទាំងមុខក្រម៉ូវ ធ្វើឲ្យនាយតូច ងាកសម្លក់ថ្មែរ
«កូនអី អកតញ្ញូដាក់អ្នកគុណបែបនេះ គ្រាន់តែគាតមកលេងផ្ទះកូនផងក៏បាន?!» ថេយ៉ុង ស្តីបន្ទោសញាប់មាត់ ហើយជុងហ្គុក ក៏តបវិញភ្លាម៖
«ឲ្យតែថ្ងៃណាប៉ាម៉ាក់មកលេងផ្ទះ បងខានបានគេងឱបអូនរហូត ធុញថប់ណាស់»រាងក្រាស់ ពោលរអ៊ូរទាំ រង៉ូវៗ ដាក់ត្រចៀក ធ្វើឲ្យ នាយតូច ខាំមាត់គ្រឺត៖
«ខានប៉ុន្មានថ្ងៃសោះ រអ៊ូនោះរអ៊ូ» ការពិតចឹងសោះ មិនចង់ឲ្យពួកគាត់មកលេង ខ្លាចខានបានឱប ចំជាក្បាលខូចមែនប្រុសកំហូចនេះ។
«អូនមិនមែនបង អូនមិនយល់ទេ អូនចិត្តអាក្រក់ដាក់បងរហូត»
«មិនមែនអូនចិត្តអាក្រក់ទេ តែមកពីអ្នកខ្លះក្បាលខូច ឲ្យគេងឱបធម្មតាមិនព្រមទេ បានឱបពេលណា ដឹងតែលូកលាន់អូនរហូត បងមិនចេះខ្មាសប៉ាម៉ាក់ទេហ្អែស៎ ទ្វារបន្ទប់យើងត្រូវចំហរចោលរហូតណា៎ លោកប្តី»ប្រយោគចុងក្រោយបញ្ចប់ដោយ លោកប្តី តែកុំមើលទឹកមុខឲ្យសោះ កាចឆ្នាស់ប៉ះមិនបានទេ កុំធ្វើឲ្យខឹងឲ្យសោះ ប្រយ័ត្នឆេះផ្ទះបាយទាំងព្រឹក។
«និយាយលូកលាន់ធ្វើដូចបងចាប់បង្ខំអូនចឹង?» ជុងហ្គុក ស្រាប់តែចេញចរិកងរងក់ លែងឱបប្រពន្ធ តែប្តូរដោយការចាប់បង្វិលកាយតូចឲ្យបែរមកប្រឈមមុខចំ មកនិយាយឲ្យដឹងរឿងសិន មិនបានទេក្មេងច្រម៉ក់នេះឥឡូវខូចណាស់ បានចិត្តសម្បើមណាស់ តាំងពីក្លាយជាMummyរបស់ អែលឡា មក ប្តីធ្វើអីបន្តិច ខុសៗៗៗ ខុសរហូត។
«ហ្នឹងហើយ បងឯងលូកលាន់អូន» ថេយ៉ុង និយាយទាំងលើកចិញ្ចើមឌឺៗ រួចប្រញាប់ដើរគេចទៅជ្រុងម្ខាង តែត្រូវ រាងក្រាស់ ចាប់ឱបជាប់ស្អិតមិនឲ្យរត់ទៅណារួច។
«នេះបងជាប្តីអូនណា៎ កុំប្រើភាសាចឹងដាក់បងឲ្យសោះ»ស្របសម្តី ជុងហ្គុក ចាប់ប្រអប់ដៃតូចៗ ឲ្យមកក្រសោបមុខគេ ខណៈ ថេយ៉ុង លួចអស់សំណើចក្នុងចិត្ត និងចាំមើលប្រុសកំហូចនេះងរង៉ក់ សម្តែងទឹកមុខតួកំសត់បានប៉ុន្មានទៀត។
«ប្តីឈប់ខូចបានទេ អូនឮពាក្យហ្នឹងឡើងសាំត្រចៀកហើយ»នាយតូច ស្រដីឡើង ទាំងយកម្រាមដៃអង្អែលថ្ពាល់នៃផ្ទៃមុខដ៏សង្ហារបស់គេ អ្នកណាទៅដាច់ចិត្តខឹងកើតទៅ បើមានប្តីគួរឲ្យស្រឡាញ់យ៉ាងនេះ គ្រាន់តែឥឡូវសម្តីកាន់តែបាន ចរិកកាន់តែងរង៉ក់ មិនមែនដូចជុងហ្គុកពីមុនឡើយ ជុងហ្គុក ពេលនេះគឺខូចគុណទ្វេរនឹងដប់។
«ចឹងអូនថាទៅមើល៍ បងលូកលាន់អូនត្រង់ណា?»អស់ពីធ្វើងរង៉ក់ រាងក្រាស់ សួរដេញដោលប៉ះតែសំណួរដែលនាយតូចពិបាកឆ្លើយ ដឹងហើយថាខ្លួនឯងធ្វើស្អីខ្លះដាក់ប្រពន្ធ នៅតាមសួរធ្វើពើរទៀត។
«ឈប់និយាយរកបងហើយ និយាយមិនចូលគ្នាអីបន្តិច»ថេយ៉ុង ទម្លាក់ដៃចុះវិញទាំងមុខក្រម៉ក់ក្រម៉ូវ ហើយដើរចេញពីផ្ទះបាយ ដើរទៅរកកូននៅក្នុងបន្ទប់ទទួលភ្ញៀវបាត់ទៅ ចំណែកជុងហ្គុក នៅឈរក្រវីក្បាលហួសចិត្តជាមួយនិងប្រពន្ធក្មេងរបស់ខ្លួន ដែលនិយាយអីប៉ះពាល់គឺមិនបានតែម្តង មិនត្រូវចិត្ត ខឹង បើបានខឹងហើយគឺខឹងងរខ្ទឺតលែងនិយាយរកគេពីរបីថ្ងៃក៏មាន ហើយចុងក្រោយគេទៅតាមលួងវិញដដែល។

ម្ចាស់ជីវិតWhere stories live. Discover now