ភាគ៤០

2.9K 143 4
                                    

...
រយៈពេលកន្លងមកដែលថេយ៉ុងរស់នៅជាមួយជុងហ្គុក កំលោះតូចត្រូវបានបង្គាប់ឲ្យនៅតែក្នុងផ្ទះ មិនឲ្យចេញទៅណាផ្តេសផ្តាស បើចង់ទៅ លុះត្រាតែមានគេទៅជាមួយ ព្រោះគេមិនទុកចិត្តលើអ្នកណាទាំងអស់។
ហើយថ្ងៃនេះ ជុងហ្គុក បានបើកឡានចេញទៅក្រៅដោយរវល់រឿងការងារ ទើបថេយ៉ុងត្រូវសម្ងំនៅក្នុងផ្ទះពេញមួយថ្ងៃ គ្មាននរណាជជែកជាមួយ។
រសៀលបន្តិច រាងតូច ចុះទៅបើកទូរទឹកកក រកផ្លែឈើស្រស់មកញ៊ាំ ពេលញ៊ាំរួចក៏ឡើងទៅបន្ទប់ រៀបចំសម្អាតបន្ទប់យ៉ាងរៀបរយ ក្រោយមកក៏ដាក់ខ្លួនអង្គុយលើសាឡុង ទាញទូរស័ព្ទមកចុចលេង ក៏នឹកឃើញដល់ ជីមីន។
«តើពេលនេះបងប្រុសកំពុងតែធ្វើអ្វី?មាននឹកខ្ញុំខ្លះទេហ្ន៎?»ថេយ៉ុង បន្លឺក្រោមទឹកមុខស្រងូតស្រងាត់ ចាប់តាំងពីថ្ងៃបានទៅជួបបងប្រុសរបស់ខ្លួននៅថ្ងៃនោះរួចមក ជុងហ្គុក ចាប់ផ្តើមជាប់រវល់ជាមួយនិងការងារ មិនសូវបាននាំគេ ទៅជួប ជីមីន ញឹកញាប់ឡើយ ហើយអង្គុយសុខៗក៏នឹកដល់បងប្រុសបែបនេះ ទើបដើរទៅយកទូរស័ព្ទទាក់ទងទៅតែម្តង។
«អាឡូ បងប្រុស គឺខ្ញុំណា»
(ថេយ៍ មែនទេ?) ឮសំឡេងប្អូនភ្លាម ជីមីន ចាប់ផ្តើមអួលដើម.ក និយាយទាំងអួលៗ
«បាទ គឺខ្ញុំ! បងមិនអីទេមែនទេ? ខ្ញុំមិនបានទៅជួបបងច្រើនថ្ងៃហើយ»
(ហ្ហឹក៎ៗ...)
«បងកើតអី?» នាយតូច ចងចិញ្ចើមសួរពេលឮសំឡេងខ្សឹកខ្សួលពីអ្នកម្ខាងទៀត ហាក់ដូចជាកំពុងយំ
(បងនឹកម៉ាក់ នឹកលោកប៉ា ...នឹកផ្ទះដែលពួកយើងធ្លាប់រស់នៅជាមួយគ្នា...ហ្ហឹក៎...បងចង់ត្រឡប់ទៅវិញ)ជីមីន រៀបរាប់ទាំងទឹកភ្នែក ត្បិតម៉ាក់មិនយល់ចិត្តគេ គ្រួសារក៏បង្ខំគេពិតមែន ប៉ុន្តែការដែលរស់នៅបែកពីពួកគាត់ បែកបងប្អូនបែបនេះ គេពិតជាមានអារម្មណ៍ថាសង្វេគខ្លួនខ្លាំងណាស់ ទោះបីជាគ្រួសារអាន់ដឺសាន់មើលថែគេបានល្អក៏ដោយ ក៏អារម្មណ៍មិនដែលភ្លេចកន្លែងកំណើតរបស់ខ្លួនដែរ ចំណែកថេយ៉ុង ឈរស្តាប់ទាំងទ្រូងស្រាំប្រេះ នាយតូចបានយល់អារម្មណ៍ច្បាស់ ព្រោះជាអ្វីដែលកំពុងតែជួបដូចគ្នា គេពិតជាចង់ត្រឡប់ទៅរស់នៅដូចកាលពីមុន ប៉ុន្តែរឿងដែលធ្វើឲ្យនាយតូចទាក់ចិត្តនោះ គឺលោកស្រីចាសស្មីន គាត់នៅតែប្រកាន់ខ្ជាប់គំនិតចាស់ដដែល។
«បងចង់ទៅជួបគាត់មែនទេ?»
(ចង់ ចង់ណាស់ តែមិនអាច...អ៊ំស្រីពុំទាន់អនុញ្ញាតទេ ហ្ហឹកៗ...បងចង់មានសេរីភាពដូចកាលពីមុន បងមិនត្រូវការជីវិតរស់នៅបែបនេះទេ អ្ហឹក៎...អ្នកគ្រប់គ្នាមិនយល់ពីបងសោះ ហេតុអីពួកគេធ្វើដាក់បងដូច្នេះ?)
«បងប្រុស...»ឮពាក្យទួញសោករបស់ ជីមីន ទឹកភ្នែកមួយតំណក់ធំ បានហូរកាត់ថ្ពាល់មួយរំពេច ស្របពេលប្រអប់ទ្រូងខាងឆ្វេង ឈឺចុកចាប់ ឈឺឆៀបប្រៀបដូចយកឡាមមកអាឆូត វាឈឺរហូតយំគ្មានសំឡេង មិនស្មានថាជីវិតបងប្អូនពួកគេ ឈានមកដល់ចំណុចនេះ ដៃតូចៗព្យាយាមលើកជូតគ្រវាសទឹកភ្នែកចេញ ហើយលួងលោមបងប្រុសដោយការផ្តល់កម្លាំងចិត្ត៖
«ថ្ងៃស្អែក ខ្ញុំនឹងជួយអង្វរជុងហ្គុក ឲ្យនាំបងទៅជួបគាត់» ថេយ៉ុង ដឹងថា ការដែលលាក់ជីមីននៅឯផ្ទះធំ មិនជាការសម្រេចចិត្តរបស់លោកស្រីស៊ូណានឡើយ តែជាជុងហ្គុកទៅវិញទេ ដែលបង្ខាំងជីមីនទុក ព្រោះដើម្បីបំពេញបំណង យ៉ុនហ្គី លោកពូរបស់គេ។
...
ពេលនិយាយចប់ នាយតូច ក៏ដាក់ទូរស័ព្ទចុះ ហើយមិនយូរប៉ុន្មាន ក៏ឮសន្ធឹកឡានកំពុងតែបើកចូលមកខាងមុខភូមិគ្រឹះ ទើបរហ័សដើរចេញពីបន្ទប់ និងចុះទៅជាន់ក្រោមភ្លាម ព្រោះដឹងថា ជុងហ្គុក កំពុងតែមកដល់។
ផឹប... ដៃមាំរុញទ្វារឡានបិទសឹងតែមិនទាន់ ស្រាប់តែ រាងតូចច្រមក់ រត់មកឱបគេយ៉ាងណែន ហាក់ដូចយកចិត្តយកថ្លើម ធ្វើឲ្យចិញ្ចើមស្អាត ចងចូលគ្នាក្រោមទឹកមុខមានចម្ងល់ ព្រោះថេយ៉ុង មិនធ្លាប់ធ្វើដូច្នេះ។
«នឹកបងខ្លាំងណាស់ឬ?»ជុងហ្គុកសួរ ទាំងបបូរមាត់ញោចញញឹមតិចៗ មុននឹងជុំរង្វង់ដៃឱបកាយតូច ហើយឱនថើបសក់ទន់ៗមួយខ្សឺត ដោយអារម្មណ៍ល្អ។
«នឹកណាស់ អូនអង្គុយចាំផ្លូវបងយូរហើយដឹងទេ?»
«...???» ជុងហ្គុក ប្រែជាស្ងៀមស្ងាត់ ព្រោះប្លែក?! ប្លែកដែល ថេយ៉ុង និយាយអូនបង ផ្អែមល្ហែម ធ្វើឲ្យគេគ្រឺតយ៉ាងខ្លាំង ចង់តែចាប់ថើបក្រញិច តែសុខចិត្តខាំមាត់ទ្រាំ ព្រោះដឹងថា ថេយ៉ុង ច្បាស់ជាចង់សុំអ្វីមិនខាន ទើបព្យាយាមយកចិត្តគេបែបនេះ។
«នឹក ហេតុអីមិនតេរទៅបង?»
«ខ្លាចរំខាន ព្រោះឬថាបងរវល់ការងារច្រើន»
«ការងារច្រើន ឲ្យតែបានឮសំឡេងអូន បងសុខចិត្តចោលការងារ បងមិនដាច់ចិត្ត មិនលើកលេខអូនទេ» ពាក្យថា នឹក មួយម៉ាត់ ទោះមិនប្រាកដថានាយតូចនិយាយចេញពីចិត្ត ឬកុហកក៏ដោយ គេនៅតែសប្បាយចិត្ត និងទទួលយកពាក្យនោះមកទុកក្នុងបេះដូងជានិច្ច ក្រោយពីនោះ ថេយ៉ុង ក៏ស្ងាត់មាត់ច្រៀប តែក៏សម្ងំក្នុងទ្រូងមាំ ស្របពេលម្ចាស់ទ្រូងឈ្មុលមុខថើបថ្ពាល់នាយតូចថើៗ មុននឹងឱបស្មាបណ្តើរចូលទៅខាងក្នុងផ្ទះ។
...
ពេលទៅដល់បន្ទប់ រាងសង្ហា ដាក់បង្គុយលើសាឡុង ដោយមាន រាងតូច អង្គុយលើភ្លៅខាងឆ្វេង ទើបសង្កេតឃើញថា ថេយ៉ុង ថ្ងៃនេះ ពិតជាគួរឲ្យស្រឡាញ់ ទាំងពូកែយកចិត្ត ទាំងមិនកំណាញ់ខ្លួនដូចរាល់លើក បើបានបែបនេះរហូតទៅ គេពិតជាមិនធុញទ្រាន់នឹងថ្នាក់ថ្នមឡើយ។
«នឹកបង ហើយអូនគ្រាន់តែញញឹមដាក់បងបែបនេះ?»សម្លឹងមុខយូរៗ គេកាន់តែក្នាញ់ ទ្រាំមិនបាន ពេលឃើញនាយច្រមក់ ញញឹមញញែម សម្លឹងមកគេដោយកែវភ្នែកទន់ភ្លន់ បន្ទន់បេះដូងគេឲ្យបាក់ស្រឹបៗតែម្តង។
«ចង់ឲ្យអូនធ្វើអី?អូនគ្រាន់តែចង់មើលមុខបងឲ្យឆ្អែតប៉ុណ្ណោះ»
«ចេះនិយាយភាសាហ្នឹងពីណាមក?»
ជុងហ្គុកសួរចំៗពេក រហូតនាយតូចគាំង រកនឹកពាក្យតបមិនចង់ឃើញ ខំដាក់ទុន ហៅគេបងពេញៗមាត់ ដើម្បីយកចិត្តគេ តែគេព្យាយាមឈ្លេចសួរឲ្យទាល់តែបាន ទើបខណៈនោះក៏រហ័សឆ្លើយសម្រប៖
«ចេះតាមបង បងបង្រៀនឲ្យនិយាយចឹង»
«បងមិនដែលបង្រៀនទេ»
«និយាយបែបហ្នឹង ចង់ឲ្យអូនខឹងមែនទេ?»ថេយ៉ុង សួរទាំងទឹកមុខក្រម៉ក់ក្រម៉ូវ ហ៊ានមិនស្របតាមសាកមើល ចេញចរិកពិតវិញឥឡូវហ្នឹង!
«អូខេ! អូខេ! បងបង្រៀនក៏បាន»ជុងហ្គុក តបញាប់មាត់ ថាចប់ គេក៏ចាប់ក្រសោបរង្វង់មុខតូច ទាញមកថើបថ្ពាល់ខ្សឺតៗ ថើបញីញក់ទាល់តែក្រហមថ្ពាល់ ហើយអ្នកត្រូវថើប សម្ងំស្ងៀមឲ្យគេថើបតាមចិត្ត ពេលអស់ចិត្តអស់ចង់ គេក៏ចាប់ផ្តើមនិយាយសាច់ការតែម្តង៖
«កុំស្មានថាបងមិនដឹងល្បិចរបស់អូនណា ក្មេងកំហូច»ស្របសម្តី ទឹកមុខមាំក៏បង្ហាញឡើងមក បញ្ជាក់ពីសន្តានពិត គេមិនចូលចិត្តការដែលអារម្មណ៍មកលេងសើចឡើយ អ្វីដែលចង់បាន គឺភាពស្មោះត្រង់។
«ល្បិច...ល្បិចអីទៅ?» ថេយ៉ុង សួរទាំងធ្វើមុខមិងមាំងដូចមិនដឹងអី
«អូនចង់បានអី?ប្រាប់បងតាមត្រង់មក»ជុងហ្គុក សួរទាំងជ្រឹមភ្នែកសម្លឹង លើកខ្នងដៃទៅអង្អែលថ្ពាល់រលោងស្អាតរបស់នាយតូចថ្នមៗ ទើបភ្លាមនោះ ថេយ៉ុង ក៏ព្រមនិយាយវាចេញមកដោយមិនលាក់លៀម៖
«គឺ...បងប្រុសខ្ញុំ បងប្រុសខ្ញុំគាត់...»មាឌល្អិត បានតែពោលទាំងរដឹករដុប ព្រោះភ័យ ហើយក៏ខ្លាចគេស្តីបន្ទោសដោយសារតែធ្វើបែបនេះ
«តើមានបញ្ហាអី?»
«គាត់ចង់ត្រឡប់ទៅផ្ទះវិញ...»និយាយដល់ត្រឹមនេះ នាយតូច ឈ្ងោកមុខចុះ លាក់ទឹកភ្នែកមិនចង់ឲ្យគេឃើញ តែរំពេចនោះ ដៃមាំក៏ច្បិចចង្កាតូចឲ្យផ្ងើយឡើយ ប្រឈមនិងកែវភ្នែកនឹងធឹងរបស់គេ៖
«គ្រាន់តែរឿងប៉ុណ្ណឹង អូនចាំបាច់ដាក់ទុនយកចិត្តបងដល់ថ្នាក់ហ្នឹងឬ?»ឃើញនាយតូចបង្ហាញទឹកមុខស្រពោន គេស្រាប់តែមានអារម្មណ៍ខុសភ្លាម ហើយក៏មិនយល់ថាមួយរយៈនេះគេកើតអ្វីដែរ សំខាន់គឺគ្រាន់តែមិនចង់ឃើញ ថេយ៉ុង មានទុក្ខកង្វល់ក្នុងចិត្តឡើយ។
«សុំទោស...»នាយតូច ពោលទាំងអួលដើម.ក កែវភ្នែករលីងរលោង ចង់យំ តែមិនហ៊ានយំមុខគេ
«ហេតុអីត្រូវសុំទោស? បងមិនបានបន្ទោសអូនទេ បងធ្លាប់ប្រាប់ហើយ ថាអ្វីដែលអូនចង់បាន ព្រមឲ្យគ្រប់យ៉ាង មិនថាជាអ្វីក៏ដោយ សូម្បីតែជីវិតរបស់បង»

To be continued🖤

ម្ចាស់ជីវិតDonde viven las historias. Descúbrelo ahora