ភាគ៦៨

1.3K 50 0
                                    

គេបន្ទោសម៉េចនឹងបានទៅ អ្នកណាមិនស្រឡាញ់កូនខ្លួនឯង ដំណក់ឈាមខ្លួនឯង ហើយក៏គ្មានអ្នកណាចង់ឲ្យបាត់បង់កូនដែរ តែពេលនេះគេបានបាត់បង់ទៅហើយ ចាត់ទុកថាមកពីព្រហ្មលិខិតទៅចុះ គេមកចាប់កំណើតខុសពេល ហើយក៏មិនមែនកើតដោយសម្ព័នភាពស្នេហ៍ តែផ្ទុយទៅវិញដំណក់ឈាមនោះគ្រាន់តែកើតចេញពីកំហឹងតណ្ហារបស់មនុស្សម្នាក់ ឯអ្នកទទួលក៏មិនបានដឹងមុនថានឹងទៅជាបែបនេះដែរ ទម្រាំដឹង វាយឺតពេលទៅហើយ អ្វីៗបានកែប្រែអស់ទៅហើយ មានតែបណ្តោយតាមហ្នឹង។
យ៉ុនហ្គី សម្លឹងមុខ នាយតូច យ៉ាងយូរ រួចក៏ក្រសោបកាយតូចមកឱបជាប់ទ្រូង លើកដៃអង្អែលខ្នងថ្នមៗ ឯអ្នកត្រូវគេឱប លើកដៃយឺតៗឱបតបគេវិញ ថែមទាំងឱបយ៉ាងណែន ធ្វើឲ្យនាយកំលោះបង្ហាញស្នាមញញឹមពោរពេញដោយថាមពលនៃក្តីសុខ ជីមីន ឆាប់ខឹង ឆាប់មួម៉ៅ តែក៏ងាយលួង ហើយឆាប់បាត់បែបនេះ គេពិតជាមោទនៈភាពដែលអាចរក្សាមាឌល្អិតក្នុងរង្វង់ដៃ ហើយក៏មិនអនុញ្ញាតឲ្យចាកចេញពីគេងាយៗទៀតដែរ។
នៅជាន់ផ្ទាល់ដី
ក្រោយពីលួងនាយតូចអស់មួយសន្ទុះរួចមក រាងក្រាស់ក៏បីគេចុះមកខាងក្រោមដើម្បីញ៊ាំអាហារ ព្រោះជីមីនតំអក់មិនញ៊ាំអ្វីសោះតាំងពីព្រឹកមកម្ល៉េះ។
«មិនឃ្លានទេ» ដាក់ខ្លួនអង្គុយដល់តុ ក្មេងច្រម៉ក់ពោលថាមិនឃ្លាន ឲ្យយ៉ុនហ្គី អត់មិនបាននឹងខាំមាត់ស្តីបន្ទោសដោយការបារម្ភ៖
«មិនឃ្លានក៏ត្រូវតែញ៊ាំ...តែបន្តិចក៏បានដែរ ទុកថាបងអង្វរចុះ»នាយកំលោះបង្ខិតខ្លួនចូលអង្គុយជិតបង្កើយ ហើយចាប់ម្ហូបដាក់ចានឲ្យ ស្របពេលនាយតូចអង្គុយធ្វើមុខស្អុយ សម្លឹងចានម្ហូបទាំងងរងក់ គេមិនឃ្លានពិតមែន ទើបតែយំរួចមានអារម្មណ៍ល្វើយ មិនចង់ធ្វើអ្វីទាំងអស់ សូម្បីតែហើបមាត់ទំពារអាហារ។
«បើមិនព្រមញ៊ាំទេ បងនឹងញ៊ាំអូនទល់ភ្លឺ»យ៉ុនហ្គី ឱនខ្សឹបដាក់ត្រចៀកយ៉ាងកំហូច ឲ្យនាយតូចព្រឺឆ្អឹងខ្នង បុកពោះប៊ឹបៗ ស្របពេលអ្នកកំលោះឆ្លៀតសង្កត់ខ្ទង់ច្រមុះពីលើស្នៀតផ្កានាយតូច ថើបថើរៗ ប្រដេញដល់ថ្ពាល់ ជីមីនខំងាកកគេច តែត្រូវគេចាំឱបចង្កេះជាប់ ហើយដេញថើបឈ្មុលដល់កញ្ចឹង.កសខ្ចី រហូតទាល់តែនាយតូចអត់ទ្រាំមិនបានក៏យកដៃច្រានទ្រូងគេចេញ និងរហ័សញ៉ាំអាហារតាមបង្គាប់គេយ៉ាងលឿន ចំណែកយ៉ុនហ្គី ក៏បញ្ឈប់ការថើប រួចអង្គុយសម្លឹងឬពារនាយតូចទាំងញញឹមញញែម ហាក់សមចិត្តដែលក្មេងច្រម៉ក់ស្តាប់តាមគេយ៉ាងគួរឲ្យស្រឡាញ់បំផុត។
...
នារាត្រីដ៏ស្រស់ត្រកាល ឃើញមានពន្លឺស្រទន់នៃវង់ច័ន្ទ អមជាមួយនិងដួងតារារាប់លាន រីឯផ្ទៃមេឃមានពពកប្រមូលផ្តុំគ្នាត្រៀបត្រាលើអាកាសបណ្តែតខ្លួនយឺតៗខិតទៅបាំងដួងខែម្តងបន្តិចៗ។ យប់កាន់តែជ្រៅ អាកាសធាតុកាន់តែចុះត្រជាក់ មានមនុស្សពីរនាក់កំពុងតែគេងសាសងគ្នានៅលើសាឡុង ពុំទាន់ចូលគេងនៅឡើយ...
ម្ចាស់រាងកាយតូចស្រឡូន ពាក់ខោខ្លីត្រឹមភ្លៅជាមួយនិងអាវយឺតរលុងៗសម្រុងវែងលុបខោបាត់ សម្រូតខ្លួនឡើងអង្គុយលើភ្លៅនាយកំលោះ ដែលអង្គុយផ្អែកសាឡុងមានត្រឹមកន្សែងពោះគោមួយចង្កេះ បង្ហាញសាច់ដុំសិចស៊ី និងស្នាមសាក់ដ៏ទាក់ទាញរបស់គេ ដៃម្ខាងឱបចង្កេះអង្ក្រងតូច ស្របពេលដៃម្ខាងទៀតអង្អែលគល់ភ្លៅសខ្ចីនោះថើរៗ
«នៅថ្ងៃនោះ អូនមានអារម្មណ៍ថា អូននិយាយដាក់ម៉ាក់ជ្រុលពេកហើយ»ថេយ៉ុង អង្គុយត្រង់ខ្លួន ដៃតូចៗខ្វែងឱបទ្រូង មាត់រអ៊ូបន្ទោសខ្លួនឯងទាំងមុខក្រញ៉ូវ ឲ្យជុងហ្គុកជញ្ជក់មាត់បន្តិចនិងនិយាយ៖
«អូននៅតែគិតបែបហ្នឹង ទាំងដែលគាត់ស្រែកដេញដូចចោរចូលផ្ទះអ៊ីចឹងហ្អែស?»
«តែយ៉ាងណាគាត់ក៏ជាម៉ាក់អូនដែរណា ជុងហ្គុក!»
«តាមចិត្តអូនចុះចឹង បងនិយាយមិនបានទេ»ជុងហ្គុក មិនហាមដែលនាយតូចបន្ទោសខ្លួនឯង ចេះស្គាល់កំហុស ហ៊ានទទួលខុស ប៉ុន្តែគេនៅមិនទាន់បាត់ខឹងនៅឡើយ ដែលលោកស្រីចាសស្មីននៅតែមិនមានក្តីមេត្តាដល់ ថេយ៉ុង ម្តងជាពីរដង គេគិតថាសមហើយដែល នាយតូច រហ័សបកស្រាយរឿងទាំងអស់នោះឲ្យគាត់បានភ្លឺភ្នែក និងស្វាងពីសេចក្តីលោភលន់ផងដែរ ហើយពេលឮរាងក្រាស់បណ្តោយតាមដូច្នេះ នាយតូចក៏ងើយសម្លឹងមុខគេមុននឹងស្រដីឡើង៖
«តាមចិត្តអូន?បានន័យថាបងនឹងស្របតាមអូនគ្រប់យ៉ាងមែនទេ?»អស់ពីរឿងមួយ ថេយ៉ុង ចាប់ផ្តើមចូលរឿងមួយទៀត ទើបលើកម្រាមដៃស្រឡូនទៅអង្អែលផ្ទៃមុខសង្ហាឥតខ្ចោះរបស់គេ អ្នកម្ខាងទៀតក៏កក់ក្បាលតបយ៉ាងសុភាព៖
«បាទ...បងព្រមតាមអូនគ្រប់យ៉ាង»ជុងហ្គុក ឱនសម្លឹងកែវភ្នែកតូចៗដោយស្នាមញញឹម នាយតូចក៏ញញឹមដែរ ប៉ុន្តែញញឹមកំហូច រំពេចនោះក៏ស្រាប់តែស្ទុះហក់ចុះចេញពីភ្លៅរបស់គេ រួចនិយាយ៖
«អញ្ចឹងយប់នេះអូនសុំគេងបន្ទប់ផ្សេងហើយណា»មិនដឹងជាក្នុងខ្លួនកើតអីទេ សុខៗ នាយតូច មកសុំអនុញ្ញាតពីគេ ចង់គេងនៅបន្ទប់ផ្សេង តែកុំ កុំឲ្យសោះ កុំសូម្បីតែលួចស្រមៃ គឺមិនបានដាច់ខាត៖
«អត់ទេ»ជុងហ្គុក ផ្តល់ចម្លើយទាំងមុខមាំ ទាំងមុននេះស្នាមញញឹមគេបានផ្តល់ក្តីសង្ឃឹមឲ្យក្មេងកំហូចយ៉ាងខ្លាំង។
«ហេតុអីបងក្រឡាស់សម្តីលឿនម្ល៉េះ ក្រែងថាតាមចិត្តអូនទាំងអស់នោះ»មាឌល្អិត ស្រែកតវ៉ាទាំងឱបដៃតន្ត្រំជើងខឹងងរងក់មួយរំពេច តែជុងហ្គុក ស្ទង់ដឹងថាជាល្បិច ទើបធ្វើមិនខ្វល់ ហើយសួរដេញដោល៖
«គេងបន្ទប់ផ្សេងធ្វើអី?បន្ទប់នេះចង្អៀត?ឬក៏ធុញបង?»សំណួរចុងក្រោយ រាងក្រាស់ដាក់ជើងគងអន្ទាក់ខ្លា ឱបដៃសម្លឹងទៅមាឌល្អិតដោយក្រសែភ្នែកកាចមុត តែថេយ៉ុងហាក់មិនញញើតញញើមបន្តិចសោះ មានតែផ្គើនថែម និង ឌឺលើសដើម៖
«មែនហើយ ធុញ! ធុញបងខ្លាំងណាស់...មួយយប់ៗអូនគេងមិនដែលពេញភ្នែក...»ការពិតក្នុងចិត្តនាយតូច ចង់លោលេងជាមួយគេ ចង់ដឹងថាគេហាមឃាត់ឬអត់នៅពេលសុំគេងបែកបន្ទប់បែបនេះ ឥឡូវដឹងចម្លើយហើយ គឺគេមិនព្រមទេ!
«ហើយ???»ជុងហ្គុក លើកចិញ្ចើមសួរដេញ មើលទៅគេហាក់កំពុងតែអាក់អន់ចិត្ត គ្រាន់តែមិននិយាយវាចេញមក។
«អូនចង់មានសេរីភាព គេងស្រួលៗ គ្មានអ្នករំខាន»
«អ្ហ៎...ឥឡូវនេះបងក្លាយជាមនុស្សរំខានសម្រាប់អូនហើយហ៎?»
«ហ្នឹងហើយ»ម្នាក់គិតតែតាមសួរដេញដោល ម្នាក់ទៀតយកឈ្នះម្នាក់ឯង ដោយមិនខ្វល់ថាចម្លើយនោះប៉ះពាល់ដល់អារម្មណ៍គែគឺឬអត់ឡើយ។
«បាន!!!ចឹងអូនទៅគេងនៅបន្ទប់ផ្សេងចុះ»ជុងហ្គុក ប្រាប់ទាំងទឹកមុខស្មើរៗ មើលតាមឫកពារគេមិនបានលេងសើចទេ គឺគេប្រាប់ឲ្យនាយតូចទៅបន្ទប់ផ្សេងពិតមែន ហើយពេលឮដូច្នេះ ថេយ៉ុង ក៏តាំងចិត្តកញ្ឆក់ខ្លួនដើរខ្មឺតចេញទៅភ្លាមទាំងមិនបានគិតអ្វីច្រើន តែពេលជើងតូចៗឈានដល់មាត់ទ្វារ ក៏ឮប្រយោគឃ្លាបន្លឺឡើងឲ្យនាយច្រម៉ក់ទច់ដំណើរឈប់ភ្លាមៗដោយខានពុំបាន៖
«អូនធុញបង មិនចង់គេងជាមួយបង OK!បងយកអ្នកផ្សេងមកគេងជំនួសអូនក៏បាន» គេនិយាយធ្វើហី
គ្រាន់តែឮភ្លាម ថេយ៉ុង ងាកមកសួរទាំងក្តៅស្លឹកត្រចៀក៖
«យកអ្នកណាមក?មិន...មិនបានទេ!» សួរមិនគ្រប់គ្រាន់ ថែមគំរាមទុកមុន តែប៉ះជុងហ្គុក កំពូលអ្នកសម្តែងទឹកមុខលោលេងបញ្ឆោតអារម្មណ៍ ក៏តបវិញយ៉ាងស៊ីផុយ៖
«ជារឿងរបស់បង មិនទាក់ទងនិងអូនទេ បានហើយឈប់តវ៉ា ឆាប់ទៅគេងទៅ»ប្រុសកំលោះនិយាយធ្វើហី ថែមទាំងក្រោកចេញពីសាឡុង ដើរទៅដាក់ខ្លួនអង្គុយលើពូក ទាញទូរស័ព្ទមកធ្វើជាខលទៅនរណាក៏មិនដឹង ដែលឫកពារបែបនេះ បានបញ្ឆេះទ្រូងនាយតូចឲ្យកាន់តែក្តៅថែម ងរថែមលើសដើម ចង់សាកល្បងគេ ប៉ុន្តែពេលគេលេងមែនទែន ធ្វើអ្វីគេមិនកើត ថាក៏មិនស្តាប់ នាយតូច ក៏កញ្ឆក់ខ្លួនវឹង ដើរចេញពីបន្ទប់មែនទែន ហើយរុញទ្វារបិទផាំង រួចបន្តទៅបន្ទប់ដែលទំនេរមួយ នៅឯជាន់ខាងលើបង្អស់។
«ក្មេងខូច»


To be continued💕

ម្ចាស់ជីវិតWhere stories live. Discover now