ភាគ៧២

1.4K 51 0
                                    

«បាទ!!! តែពេលចាញ់ មិនមែនឃ្លានម្ជូរឃ្លានចំណីដូចគេទេណា៎ពូ ពេលចាញ់កូនម្តងៗឃ្លានតែទ្រូងប្តី»គេនិយាយដោយទឹកមុខជឿជាក់មោះមុត ថែមទាំងប្រឡេះឡេវអាវប្រុងបង្ហាញទ្រូង ស្រាប់តែ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«បាទ!!! តែពេលចាញ់ មិនមែនឃ្លានម្ជូរឃ្លានចំណីដូចគេទេណា៎ពូ ពេលចាញ់កូនម្តងៗឃ្លានតែទ្រូងប្តី»គេនិយាយដោយទឹកមុខជឿជាក់មោះមុត ថែមទាំងប្រឡេះឡេវអាវប្រុងបង្ហាញទ្រូង ស្រាប់តែ...
ផឹប!!! និយាយចប់ភ្លាម ត្រូវមួយខ្នើយកណ្តាលមុខ! ថេយ៉ុង ក្តាប់មាត់សម្លក់ត្មែរដាក់ ជុងហ្គុក ស្រាប់តែស្ទុះទៅអង្គុយជិត ហើយចាប់ដៃអង្អែលថ្នមៗជាការលួងលោម ដែលគេនិយាយជ្រុលមាត់ តែការពិតគឺអញ្ចឹងមែន គេមិនបានលេងសើចទេ យប់ឡើង នាយតូចសសៀរឡើងរកដើមទ្រូងគេឱបថើបមិនលស់ថ្ងៃ គេមិនបានពន្លើសមួយម៉ាត់ឡើយ។
ក្រឡេកទៅជីមីននិងយ៉ុនហ្គី លួចមើលមុខគ្នាសើចតិចៗ ព្រោះតែប្អូនប្រុសកំហូចរបស់គេមិនទទួលស្គាល់ការពិត មើលពួកគេញោះគ្នាគួរឲ្យអស់សំណើចណាស់ ហើយចរិកបងប្អូននេះក៏មិនខុសគ្នាដែរ ខឹងងរងក់ម្តងៗ បើមិនឆាប់លួងទេ ភ្លើងឆាបឆេះពេញផ្ទះមិនខាន។
បន្ទាប់ពីអង្គុយជជែកគ្នាអស់មួយសន្ទុះធំក្រោយមក ទាំងពួកគេក៏នាំគ្នាទៅកម្សាន្តអារម្មណ៍ក្នុងសួនច្បារក្រោយភូមិគ្រឹះយ៉ាងរីករាយ។
--
ពេលវេលាពិតជាដើរលឿនណាស់ ត្រឹមមួយពព្រិចភ្នែកសោះ ជុងហ្គុក និងថេយ៉ុង ក៏ទទួលបានស្នាមញញឹមពោរពេញដោយក្តីសុខហៀរហូរ រស់នៅក្នុងរស់ជាតិជីវិតថ្មីមួយក្នុងគ្រួសារតូច ដ៏កក់ក្តៅលើសលប់គ្មានអ្វីប្រៀបបាន ព្រោះពួកគេទើបតែទទួលបានសមាជិកថ្មី ដែលជាកែវភ្នែក ជាបេះដូងបណ្តូលចិត្តតែមួយរបស់អ្នកទាំងពីរ...
«អ៊ុងង៉ាៗ...»សំឡេងតូចឆ្មារបន្លឺស្រួលស្រែសរងំក្នុងត្រចៀក ម្ចាស់សំឡេងមានមាឌលូចល្អិតកំពុងលើកជើងលើកដៃរវើកនៅក្នុងកន្ត្រក ភ្លាមនោះក៏មានវ័យចំណាស់មុខមាត់ស្អាតជាប់ស្នាមញញឹមបញ្ចេញស្នាមជ្រួញតិចៗ បានស៊កដៃត្រកងទារិកាថ្នមៗឡើងមក ភ្លាមនោះសំឡេងយំក៏បាត់ជ្រាប។
«អឺៗ...បានដល់ដៃភ្លាមចេះស្ងាត់មាត់ជ្រាបហ្ន៎!!!ពិតជាក្បាលខូចដូចប៉ាឯងនៅតូចមែន»លោកស្រីស៊ូណានលាន់មាត់ទាំងសើចកខិច ពេលឃើញចៅស្ងាត់យំ ហើយសម្លឹងមុខគាត់ធ្វើភ្នែកឡិកឡក់ៗ កែវភ្នែកមួយគូរនោះមានពន្លឺស្រស់ថ្លា កាន់តែសម្លឹងកាន់តែធ្វើឲ្យគាត់ក្នក់ក្នាញ់ពេញដើមទ្រូង។ គាត់បីរលាក់តិចៗ រួចទៅអង្គុយនៅលើសាឡុង ក្បែររាងតូចដែលញញឹមបិទមាត់មិនជិត មើលម៉ាក់ក្មេកបីចៅបណ្តើរ ឯដៃក៏រវល់បត់ខោអាវកូន និងកូនកន្សែងតូចៗដាក់ចូលកន្រ្តកបណ្តើរ។ វ័យចំណាស់សើចញញឹមដាក់ចៅមិនឈប់ ឯទារិកាក៏សើចកក្អឹកតាមការសម្តែងទឹកមុខរបស់ជីដូន រំពេចនោះ ជុងហ្គុក និងលោកប៉ា ដែលទើបតែនិយាយរឿងការងារនៅឯងបន្ទប់ទទួលភ្ញៀវ ក៏ដើរចូលមកព្រមគ្នា។
«ឲ្យខ្ញុំបី អែលឡា ម្តងមកម៉ាក់»ជុងហ្គុក ដាក់ខ្លួនអង្គុយជិតម៉ាក់ ហើយលាតដៃសុំបី អែលឡា ប៉ុន្តែត្រូវម៉ាក់សម្លក់មុខបែបហួងហែង ថែមទាំងនិយាយ៖
«មិនបានទេ នេះម៉ាក់ចាប់វេនបានមុនណា៎ កុំមកដណ្តើម មែនទេចៅស្រី?»ចុងប្រយោគ គាត់ងាកទៅនិយាយជាមួយចៅស្រីដែលមិនទាន់ដឹងអី ចេះតែបៀមមេដៃសើចអឺៗដាក់គាត់កខិច។
«ម៉ាក់...ខ្ញុំសុំបីតែបន្តិចទេ»ជុងហ្គុក ទទូចទាំងងើបមើលមុខកូនដែលកំពុងត្រូវបានថ្នាក់ថ្នមក្នុងរង្វង់ដៃគាត់
«ឯងបានឃើញមុខកូន បានបីកូនរាល់ថ្ងៃហើយ ទុកឲ្យម៉ាក់ម្តង»អ្នកម៉ាក់ប្រកែកយកឈ្នះ ឯលោកចន ក៏លួចញញឹមពីក្រោយខ្នង។
«បងឆាប់ទៅងូតទឹកចេញទៅ នឹងអាលញ៊ាំបាយ ល្ងាចនេះម៉ាក់ធ្វើម្ហូបច្រើនមុខណាស់ សុទ្ធតែម្ហូបដែលបងចូលចិត្តទាំងអស់»
«បាទ!!!ទទួលបញ្ជា»
«ឆាប់ទៅ»ថេយ៉ុងរហ័សដាស់តឿន ថែមទាំងក្តាប់មាត់សម្លក់យ៉ាងក្នក់ក្នាញ់ ក្នាញ់លោកប្តីដែលធ្វើមុខងរងក់បន្ទាប់ពីដណ្តើមកូនពីម៉ាក់មិនឈ្នះ តែជុងហ្គុកមិនព្រមចុះចាញ់យ៉ាងហោចណាស់ក៏បានថើបថ្ពាល់កូនមួយខ្សឺតដែរ គិតរួចក៏លបទៅថើបថ្ពាល់ទន់ៗរបស់កូនស្រី ថើបរួចក៏ញញឹមខ្ជឹប ហើយក៏ប្រញាប់ទៅងូតទឹកភ្លាមៗ។

ម្ចាស់ជីវិតWhere stories live. Discover now