ភាគ២៨+ភាគ២៩🖤👑

3.1K 154 1
                                    

ថេយ៉ុង មិនឆ្លើយ តែជំនួសដោយលើកដៃតូចៗទាំងគូ រុញច្រានដើមទ្រូងមានកម្តៅឲ្យឃ្លាតចេញតិចៗ តែគេមិនព្រមឃ្លាត កាន់តែច្រាន គេរឹតតែបន្ថែមកម្លាំងឱបលើសដើម ដឹងថាគេចចេស ទោះខំហាមក៏មិនស្តាប់ ទើបមាឌល្អិតបានត្រឹមសម្ងំស្ងៀម និងគេងកើយទ្រូងគេពេញមួយរាត្រី។
...
ព្រឹកថ្ងៃថ្មី
ភូមិគ្រឹះដេហ្វឺរៀរ៍ហាក់ស្ងប់ស្ងាត់ដូចផ្ទះដែលត្រូវបានបោះបង់ចោល អ៊ំស្រីដែរធ្លាប់បម្រើក៏ត្រូវបណ្តេញចេញ ឯកូនប្រុសបាត់ខ្លួនក្នុងថ្ងៃមង្គលការ ចំណែកមួយទៀតត្រូវ ជុងហ្គុក យកទៅមិនដឹងរស់នៅទីណា ខណៈដែល លោកស្រីចាសស្មីន កំពុងតែអង្គុយដកដង្ហើមធំ កើតទុក្ខម្នាក់ឯង គាត់ខ្វល់ខ្វាយពីជីមីនយ៉ាងខ្លាំង ហើយនៅតែគិតមិនចេញ រកនឹកមិនឃើញថាតើអ្នកណាកំពុងតែយកកូនគាត់ទៅ គាត់មិនទាន់ប្រាកដថាម្នាក់នោះជាជុងហ្គុកឡើយ គាត់បានចាត់មនុស្សឲ្យតាមរកហើយ តែលទ្ធផលគឺមិនល្អទេ លោកស្រីនៅតែគិតវិជ្ជមានថា ជុងហ្គុកមិនគ្មានថ្ងៃធ្វើដូចច្នោះដាក់ ជីមីន ព្រោះគេបានបញ្ជាក់យ៉ាងច្បាស់ៗឲ្យគេគ្រប់គ្នាបានដឹងឮថាគេទទួលកូនគាត់ជាគូអនាគតនៅក្នុុងពិធីយប់មិញនេះ។
«កុំបារម្ភខ្លាំងពេកអី ខ្ញុំជឿជាក់ថាកូននឹងមិនអីទេ»លោកម្ចាស់ រំកិលរទេះចូលមក ហើយប្រាប់ទៅកាន់ភរិយាទាំងមុខស្មើ
«ចុះបើគេជួបរឿងអាក្រក់វិញនោះ? នេះលោកបងគិតងាយ និយាយងាយណាស់ លោកបងលែងស្រឡាញ់កូន មិនខ្វល់បារម្ភកូនអីបន្តិចទេឬ?»លោកស្រីចាសស្មីនចាប់ផ្តើមមួម៉ៅ ពេលឮស្វាមីប្រាប់មកដូចច្នោះ លោកម្ចាស់ក៏សម្លឹងមុខភរិយាបន្តិចមុននឹងបន្លឺឡើង៖
«បារម្ភនៅតែបារម្ភ ស្រលាញ់នៅតែស្រលាញ់ តែកុំងប់ងល់ដល់ថ្នាក់ធ្វើបាបចិត្តកូនពេក មើលចុះ នេះហើយជាលទ្ធផល...»គាត់បានគិតខុសមុនប្រពន្ធគាត់ លើការសម្រេចចិត្ត ប៉ុន្តែពេលបានយល់ចិត្តកូនៗ ដែលព្យាយាមបដិសេដគាត់ ទើបគាត់ប្តូរគំនិតមកសម្របតាមពួកគេវិញ តែទម្រាំគាត់ផ្លាស់ចិត្តបាននោះ កូនៗរបស់គាត់ត្រូវបានស្ថិតក្នុងកណ្តាប់ដៃ ជុងហ្គុក រួចទៅហើយ ចំណែកម៉ាដាមចាសស្មីនវិញ នៅតែប្រកាន់ខ្ជាប់គោលគំនិតសាំញ៊ាំរបស់គាត់ដដែលជាដដែល។
«ធ្វើបាបកូនពីពេលណា? ខ្ញុំគ្រាន់តែចង់ឲ្យគេរស់នៅក្នុងជីវិតមួយដែលសុខស្រួល មិនមែនរសាត់អណ្តែតគ្មានដឹងទិសតំបន់ដូចកូនប្រុសរបស់បងទេ»លោកស្រី ក្រោកឈរហើយតវ៉ាទាំងក្តៅចិត្ត ស្របពេល លោកម្ចាស់ បែរជាអង្គុយញញឹមបែបហួសចិត្ត រហូតគ្រវីក្បាលតិចៗ ហួសចិត្តដែលប្រពន្ធគាត់នៅតែមិនព្រមទទួលស្គាល់ ថេយ៉ុង ព្រោះគេមិនបានជាប់តំណក់ឈាមរបស់គាត់។
«អូនចង់និយាយពី ថេយ៉ុង? គេមិនរសាត់អណ្តែតដូចអ្វីដែលអូនបានគិត ពេលនេះគេកំពុងតែរស់នៅយ៉ាងល្អ ដែលពួកយើងមិនអាចនឹកស្មានដល់ក៏ថាបានដែរ»លោកម្ចាស់ មានភាពជឿជាក់ និងទុកចិត្តលើ ជុងហ្គុក ជាងអ្វីដែលម៉ាដាមធ្លាប់គិតទៅទៀត ការដែលបញ្ជូនថេយ៉ុងទៅ គាត់គិតថាជារឿងគួរណាស់ទៅហើយ ព្រោះបើនាយតូចនៅតែបន្តរស់នៅក្នុងគ្រួសារនេះ គេមិនទទួលបានអ្វីក្រៅពីពាក្យមើលងាយ និងដៀលត្មេះពី លោកស្រីចាសស្មីនដដែល ហើយពេល ស្វាមី អន្លើករឿងថេយ៉ុងឡើងមក លោកស្រី កាន់តែទប់អារម្មណ៍មិនជាប់...
«ខ្ញុំមិនខ្វល់ទេ ពេលនេះត្រូវរកជីមីនឲ្យឃើញ កូនមីននៅតែជាប្រពន្ធស្របច្បាប់ គេសមនឹងទទួលបានគ្រប់យ៉ាង»
«មិនបាច់រកឯណាឆ្ងាយទេ ជីមីន មានសុវត្ថិភាពហើយ គ្រប់យ៉ាងគ្រាន់តែជាការបន្លាចចិត្តប៉ុណ្ណោះ» លោកម្ចាស់ ហាក់ជ្រាបច្បាស់ពីរឿងនេះ ទោះគ្មានការបង្ហើបប្រាប់ពីនរណាម្នាក់ក៏ដោយ គាត់ប្រាកដក្នុងចិត្តយ៉ាងមុតមាំ អ្នកដែលនាំ ជីមីន ចាកចេញពីកម្មវិធីគ្មាននរណាក្រៅពី អ្នកកំលោះឈាមត្រជាក់ ជុងហ្គុក អាន់ដឺសាន់ តែម្នាក់គត់។
«បន្លាច?បងកំពុងនិយាយពីអី?»
«គិតមើលខ្លួនឯងទៅ ចាសស្មីន»ដោយក្តីគោរព ចំពោះភរិយា គាត់មិនប្រាប់ មិនស្តីបន្ទោស ព្រោះដឹងថាភរិយានិងមិនទទួលស្តាប់ការទូន្មានពីគាត់ឡើយ នៅតែគិតថាគាត់គ្មានប្រយោជន៍ ហើយគ្រាន់តែអង្គុយលើរទេះចាំមើលទង្វើររបស់ប្រពន្ធ គាត់និយាយតែប៉ុណ្ណឹង រួចក៏បង្វិលកង់រទេះនាំខ្លួនទៅក្នុងបន្ទប់សម្រាកវិញ ទុកឲ្យលោកស្រីគិតមើលដោយខ្លួនឯងថាអ្វីដែលគាត់បាននិយាយប៉ុន្មានម៉ាត់នេះ ចង់សំដៅលើអ្វី?!
...
បង្វែរមកមើល ភូមិគ្រឹះធំនៃត្រកូលអាន់ដឺសាន់ ជីមីន ត្រូវបានលោកស្រី ស៊ូណាន នាំទៅបន្ទប់សម្រាក គាត់មើលថែជីមីនយ៉ាងល្អ ក្រោយពេលភ្ញាក់ដឹងខ្លួនមកវិញ ជីមីន អង្គុយឱបខ្លួននៅលើសាឡុង គិតពីនេះពីនោះមិនឈប់ គិតថាខ្លួនឯងជាកូនអុករបស់អ្នកគ្រប់គ្នា ជាពិសេសនោះគឺ ជុងហ្គុក នៅតែមិនយល់ថាគេធ្វើរឿងនេះដើម្បីអ្វី គេរៀបការសមបំណងហើយ ហើយក្រោយមកជំរិតយកមកទុកក្នុងផ្ទះធំ ហាក់គ្មានទំនួលខុសត្រូវអីបន្តិចសោះហើយ។

ម្ចាស់ជីវិតWhere stories live. Discover now