ភាគ២៦

2.5K 121 0
                                    

សោយសុខដោយរបៀបណា?គេដឹងគេយល់ជ្រាបរួចទៅហើយ មិនចាំបកស្រាយប្រាប់ ហើយគេគ្រាន់តែសួរចង់ដឹង ចង់ពន្យុះក្មេងខ្លះដែលខ្លាំងបានតែសម្តី ទាំងជាក់ស្តែងបែរជាខ្លាចគេ ខ្លាចឡើងញ័រខ្លួន ប៉ុននឹងហើយនៅក្អេងក្អាង មិនព្រមទទួលយកការពិត ថាខ្លួនឯងកំពុងតែស្ថិតក្នុងរង្វង់ដៃគេនៅឡើយ។
@ផ្ទះធំនៃត្រកូលអាន់ដឺសាន់
រាងកាយតូចរបស់ ជីមីន ត្រូវបានជំនិតរបស់ ជុងហ្គុក នាំមកទុកចោលនៅលើសាឡុង ខណៈដែលអ្នកបម្រើក្នុងផ្ទះ ភ្ញាក់ផ្អើល រត់ចេញមកមើលព្រោងព្រាត។
«ហេតុអីបានជានាំអ្នកប្រុសមីនមកទីនេះ?»
«តើគេកើតអី? យ៉ាងម៉េចហើយ ម៉េចក៏សន្លប់ឈឹងចឹង?» ពួកស្រីៗទាំងនោះនាំគ្នាសួរនាំ តែនាងមិនទទួលបានចម្លើយអ្វីក្រៅពីភាពស្ងៀមស្ងាត់ ជំនិតទាំងពីរនោះ បានសម្លក់មុខពួកនាងយ៉ាងកាច មុននឹងនាំខ្លួនចាកចេញពីភូមិគ្រឹះ បើកឡានលឿនស្លេវចេញទៅ ធ្វើឲ្យស្រីៗបម្រើ ងាកមើលមុខគ្នាដោយការភិតភ័យ ព្រោះម្នាក់ៗក៏មិនយល់ថាមានរឿងអ្វីកើតឡើងដែរ។
ង៉ឺត!!!
ឡានមួយចេញផុត ស្រាប់តែឡានទំនើបពណ៌ខ្មៅមួយគ្រឿងទៀតចូលចត ហើយខណៈនោះ ក៏ក្រឡេកឃើញវត្តមានលោកចន ជាម្ចាស់នៃភូមិគ្រឹះ បណ្តើរភរិយាដើរចូលមកខាងក្នុងផ្ទះដោយការប្រញាប់ប្រញាល់។
«ពុទ្ធោអឺយ!!!»មកដល់ភ្លាម លោកស្រីស៊ូណាន លើកដៃទះទ្រូង ឧទានរកពុទ្ធោ ពេលក្រឡេកឃើញ ជីមីន ដេកសន្លប់នៅលើសាឡុងគួរឲ្យសង្វេគ ហើយពួកស្រីៗបម្រើ មិនហ៊ានចូលទៅជិតឡើយ ពួកនាងបានតែឈរខ្ទប់មាត់ មើលពីចម្ងាយ។
«ពួកនាងឆាប់ទៅយកកន្សែងនិងទឹកមក ដើម្បីជូតមុខឲ្យគេ»គាត់ស្ទុះទៅមើល ឃើញថា ជីមីន បែកញើសស្រាក់ៗពេញថ្ងាស ទើបបញ្ជាឡើងដូច្នោះ ឯងពួកនាងក៏ចែកជើងគ្នា ទៅធ្វើតាមសម្តីគាត់។
«លោកបង តេរទៅសួរជុងហ្គុកបន្តិចទៅ តើគេនៅឯណា?»អ្នកជាភិរយា ងាកទៅប្រាប់ស្វាមី ដែលគាត់កំពុងតែឈរឈ្លីក្បាលដែលឈឺខ្ទោកៗ គាត់ឈឺក្បាលព្រោះកូនកំពូលទំនើងរបស់គាត់ ដែលបង្កររឿងមិនចេះចប់ គាត់បានស្មានទុកខុស ដោយគិតថា ជុងហ្គុក ព្រមការតាមសម្រួល ហើយមង្គលការនិងប្រារព្ធឡើងយ៉ាងរលូនគ្មានអ្វីជាឧបសគ្គ តែមើលចុះ? មើលទង្វើរគេធ្វើចុះ កូនប្រុសម្នាក់នេះ កំពុងតែអំពល់ទុក្ខដល់អ្នកគ្រប់គ្នា អោយជ្រួលច្របល់ពេញផ្ទះ។
«មិនបាច់សួររកទេ និយាយជាមួយគេក៏គ្មានប្រយោជន៍ដែរ»ដល់ពេលនេះ សូម្បីតែលោកចន ក៏គិតមិនចេញថាគួរធ្វើអ្វី ទោះតេទៅសួរកូនថាឯណា? តើសួរហើយបានផលអ្វីមកវិញ? ទោះជុងហ្គុកឆ្លើយថានៅទីណា តើប្រុងឲ្យគាត់បើកឡានទៅស្តីប្រដៅគេដល់កន្លែងនោះ? គាត់ចិញ្ចឹមកូនតាំងពីបាតជើងក្រហម រហូតដល់ធំ ចរិកលោកកូនគាត់បែបណា គាត់ដឹងដល់ក្រយ៉ៅ។
«ទុកឲ្យខ្ញុំអ្នកតេរទៅវិញ»ថាចប់ លោកស្រីក៏ដកទូរស័ព្ទពីកាបូបដៃរបស់គាត់ តេរទៅរក ជុងហ្គុក ភ្លាមនោះក៏មានអ្នកទទួល តែមិនមែនជាគេឡើយ...
(ជំរាបសួរលោកស្រី ខ្ញុំ អេរិក កំពុងនិយាយ)
«អេរិក?ហេតុអីទូរស័ព្ទគេនៅឯងទៅវិញ?ពេលនេះជុងគេនៅឯងណា?»
(ចៅហ្វាយបានភ្លេចទូរស័ព្ទនៅក្នុងឡាន ហើយពេលនេះគាត់នៅផ្ទះរបស់គាត់)
«យកទូរស័ព្ទទៅឲ្យគេ ខ្ញុំចង់ជួប»
(លោកស្រី គឺខ្ញុំកំពុងនៅតាមផ្លូវ គាត់បានបណ្តេញខ្ញុំមិនឲ្យចូលផ្ទះមួយយប់)
«ហ្ហឹម!!!» លោកស្រីស៊ូណាន ចុចផ្តាច់ទាំងដកដង្ហើមធំ គិតៗទៅវាដូចអ្វីដែលស្វាមីប្រាប់ តេរទៅក៏គ្មានប្រយោជន៍អីដែរ ក្រោយពីនិយាយរួច គាត់ក៏ដាក់ខ្លួនអង្គុយជិត ជីមីន ហើយយកកន្សែងជូតមុខឲ្យគេ ខណៈនោះ លោកចន ដែលអង្គុយនៅជ្រុងម្ខាង បានស្រដីឡើង៖
«ទុកជីមីននៅទីនេះហើយ ក៏កុំទាន់អាលប្រាប់ លោកស្រីចាសស្មីន ពីរឿងនេះអី»សំឡេងមាំបង្គាប់ប្រាប់ភរិយា ដែលកំពុងតែសម្លឹងសភាពរាងកាយតូចច្រឡឹងរបស់អ្នកគេងសន្លប់ស្តូកស្តឹង លោកស្រី ងាកមករកស្វាមីទាំងមុខស្ងួត ហើយងក់ក្បាលតិចៗជំនួសការឆ្លើយតប គាត់អាណិតជីមីនយ៉ាងខ្លាំង បើដឹងតាំងពីដំបូងថា ជុងហ្គុក រៀបចំផែនការបែបនេះ គាត់ក៏មិនឲ្យមង្គលការនេះកើតឡើងដែរ។
...
ផឹប!!! ផឹប!!!
សំឡេងបន្លឺឡើងតកន្ទុយគ្នា ពេលឈុតសម្លៀកបំពាក់ត្រូវបានប្រុសកំណាចចាប់ដោះគ្រវែងចោល ខ្ចាត់ខ្ចាយពេញកម្រាលឥដ្ឋ ខណៈរាងតូចច្រឡឹងគួរឲ្យថ្នាក់ថ្នម បែរជាមកននលគក និងត្រូវបានចាប់សង្កត់ចូលក្នុងពូកដោយស្នាដៃកូនកំលោះសង្ហារ ដែលតាំងចិត្តរត់ចោលរោងការមករកប្រពន្ធដើមម្នាក់នេះ។
«យប់ក្រេបទឹកឃ្មុំរបស់បងប្រុសឯង?ប្តូរជាយប់ពិសេសរបស់ពួកយើងវិញទៅ តើល្អដែរទេ?»ជុងហ្គុក ច្រត់ដៃទាំងគូឃាំងរាងតូច និយាយឌឺដង យកខ្នងដៃទៅអង្អែលថ្ពាល់រលោងស្អាត ស្របពេលអ្នកត្រូវសួរបញ្ឈឺចិត្ត ខំប្រឹងលើកដៃច្រានទ្រូងមាំឲ្យចេញ តែគេមិនសូម្បីតែហើបខ្លួនអីបន្តិច។
«អ្ហឹក៎...ចេញទៅ យើងស្អប់ឯង»
«ឲ្យចេញទៅណា?យើងខំចំណាយពេលស្រាតខោអាវឯងទម្រាំតែបានសម្រេច ដឹងថាពិបាកប៉ុនណាទេ?» មែនហើយ! វាមិនងាយដូចការគិត ដែលគ្រាន់ចាត់ការសម្លៀកបំពាក់របស់ នាយតូច គេត្រូវចំណាយពេលយូរណាស់ ព្រោះក្មេងនេះមហាឌឺ រឹងរូស កំណាញ់ក៏កំណាញ់ ហួងហែងខ្លួនប្រាណជាងស្អីទៅទៀត។
«កុំប៉ះយើង អា៎...អា៎!!!»ថេយ៉ុង ស្រែកចាច ព្យាយាមបម្រះបម្រែងដូចត្រូវគេចាប់ចងប៉ុនប៉ងសម្លាប់ តែការពិត ស្រែកដោយសារខឹង ជុងហ្គុក ដែលកំពុងតេលូកដៃទៅស្ទាបអង្អែលត្រគាកមូលៗសាច់ណែនពេញប្រៀបម្រាមដៃ គេច្របាច់លេងថ្នមៗ ឆ្លៀតញញឹមស្រស់ រួចខាំមាត់គ្រឺតដាក់អ្នកខាងក្រោមទ្រូងក្នុងនាមជាអ្នកឈ្នះ៖
«ពេញមួយតួខ្លួនរបស់ឯង មានកន្លែងណាដែលយើងមិនទាន់ប៉ះ?»សំណួរចាក់ដោតពីបបូរមាត់ក្រាស់ ធ្វើឲ្យខួរក្បាល នាយតូច ស្រាប់តែគាំងស្ពឹក! ប្រឹងស្រែក ប្រឹងហួងហែងដល់ដាច់ខ្យល់ស្លាប់ ក៏គេមិនខ្វល់ដែរ ព្រោះរាងកាយមួយនេះត្រូវគេលូកលាន់ខ្ទេចខ្ទីអស់ទៅហើយ ក៏គ្មានសល់កន្លែងណាដែលត្រូវហួងហែងទៀតដែរ ក្រោយពីនោះ ថេយ៉ុង បានត្រឹមខាំមាត់ទប់ទឹកភ្នែក មិនតបតជាមួយគេសូម្បីតែមួយម៉ាត់ ខណៈនាយកំលោះចាប់ផ្តើមបញ្ចេញចរិកព្រានត្រេកកាម ចាប់ទាញប្រអប់ដៃស្រឡូនតូច មកថើបខ្សឺតៗ ហើយអូសចុងច្រមុះថែថើប ប្រដេញលើខ្នងដៃតូចជារឿយៗ ចុះទៅដល់ស្មា រួួចរំកិលចូលប្រឡោះ.ក ហើយថើបឈ្មុលឈ្មុលត្រង់នោះយ៉ាងឈ្លក់វង្វេង...

ម្ចាស់ជីវិតWhere stories live. Discover now