ភាគ៤៨

1.8K 105 1
                                    

និយាយចប់ គេបោះទូរស័ព្ទទៅលើពូក រួចឱនសម្លឹងមុខ នាយតូច ដែលកំពុងតែឆ្លាឆ្លា បម្រះបង្រែងចង់ក្រោក តែក្រោកមិនបាន។
«ជុងហ្គុកក្រោកចេញ ក្រោក...»ថេយ៉ុង ស្រែកដេញគេឲ្យក្រោក ស្របពេលអ្នកត្រូវដេញ ចាប់ផ្តើមចេញប្រតិបត្តការ ស្រាវខ្សែក្រវ៉ាត់ចេញពីចង្កេះខោ បន្តរូតខោចុះដោយឫកពាហាក់ដូចស្រេកឃ្លានខ្លាំង បូករួមនិងទឹកមុខច្រលើមខិលខូច កាន់តែធ្វើឲ្យនាយតូចខ្លាចឡើងញ័រខ្លួន។
«ក្រែងអូនសួររករំពាត់ បងកំពុងតែបង្ហាញហើយតើ»ចប់សម្តី ជុងហ្គុក រុញអណ្តាតទល់ថ្ពាល់ ញាក់ចិញ្ចើមឌឺ ដៃស្រវាចាប់កដៃតូចៗដែលគេបានបណ្តោយឲ្យខ្វាចខ្ញាំ ទៅសង្កត់ក្នុងពូកជិតផ្ទៃមុខស្លេកៗរបស់ក្មេងកំហូច ដំបូងធ្វើឬកហំណាស់ អឿណាស់ តែចុងក្រោយមកនៅក្រោមប្រឡោះជើងគេដដែល។
«អូនគ្រាន់តែសួរលេងតើ ហ្ហឹក៎ៗ»ថេយ៉ុង ពេបមាត់យំទាំងគ្មានទឹកភ្នែក ខំប្រឹងធ្វើសំឡេងដង្ហក់ៗឲ្យគេទន់ចិត្ត ឲ្យគេអាណិត ហើយលើកលែង តែយល់ច្រឡំធំហើយ ជុងហ្គុកមិនត្រឹមតែមិនអាណិត ថែមទាំងញញឹមឌឺដាក់៖
«សួរលេង តែបងចង់បង្ហាញមែន ក្មេងក្បាលខូច ប៉ិនងរង៉ក់ខុសរឿង ទាល់តែឲ្យស្គាល់រសជាតិរំពាត់ស៊ីគូទ»គ្មានរំពាត់ទេ តែមានអីផ្សេងជំនួស ម្តងនេះថេយ៉ុងគេចទៅណាមិនរួចឡើយ បន្ទាប់ពីថាហើយ ជុងហ្គុក ក៏ចាត់ការប្រដៅក្មេងឌឺភ្លាមៗមិនទុកយូរ។
...

ផាំង!!! ប្រាវ!!! ដឹប!!! នៅក្នុងភូមិគ្រឹះប្រណីត ដែលលំអរទៅដោយគ្រឿងសង្ហារឹមថ្លៃៗ ប៉ុន្តែជាអកុសល ពេលនេះគ្រឿងសង្ហារឹមទាំងនោះត្រូវបានបំផ្លាញខ្ទេចខ្ទី ដោយស្នាដៃនាយច្រម៉ក់ ជីមីន ដេហ្វឺរៀរ៍។
«កុំមកជិតខ្ញុំឲ្យសោះ...ប្រាវ!!!»រាងតូចស្រែកលាន់ឮពេញផ្ទះ ដេញម្ចាស់ផ្ទះឲ្យឃ្លាតចេញឆ្ងាយពីខ្លួនទាំងខឹងញ័រមាត់ កែវភ្នែកទាំងគូសម្លក់ទៅរក យ៉ុនហ្គី ដូចសត្រូវ គេដូចមនុស្សរោគចិត្ត ថែមទាំងល្មោភកាម ស្រេកឃ្លានតែតណ្ហា នៅក្បែរគេមិនទាន់បានមួយថ្ងៃផង ជីមីន ត្រូវគេឱបថើប ច្របាច់លូកលាន់សព្វគ្រប់ បើបែបនេះតើនរណានឹងទ្រាំនៅជាមួយបានទៅ? មានតែប្រើវិធីនេះទើបអាចការពារខ្លួនបាន ក្រឡេកទៅ យ៉ុនហ្គី អាន់ដឺសាន់ ដែលទើបតែប្រើពាក្យសម្តីឡូយៗដូចគ្មាននរណាដល់ ឥឡូវនេះបែរមកឈរនឹងមួយកន្លែង មើលនាយច្រម៉ក់បោះបោកគ្រវាត់គ្រវែង ទាំងថូផ្កា ទាំងរូបចម្លាក់ ផ្ទាំងគំនូដែលតាំងលើជញ្ជាំង ខ្ទេចខ្ទីខូចសភាពដើមមើលមិនយល់
«នេះតើស្អីចូលក្នុងខ្លួនគេទៅ?»រាងក្រាស់ យកដៃច្បូតមុខ អស់សមត្ថភាពបង្ក្រាបហាមឃាត់ ព្រោះគ្រាន់តែជើងចូលជិតបន្តិច តេឡេទូរទស្សន៍បានហោះតម្រង់មុខ សំណាងដែលគេចទាន់ ម្ល៉េះពេលនេះអង្គុយស្អំភ្នែកពុំខាន គេពិតជាដេញចរិកមិនទាន់ពិតមែន មុននឹងអណ្តឹតអណ្តក់ ទឹកភ្នែកទឹកសំបោរ បោកខ្លួនបោកប្រាណលើគេសោះ សុខៗមកចេញចរិកមេខ្លា ឲ្យគេឈឺក្បាលក្រពុលមុខមិនបាត់ ព្រោះមិនដឹងថាបញ្ឈប់ដោយវិធីណា ទើបប្រើភាសាគំរាម៖
«បោកឲ្យអស់ទៅ ចាំមើលពេលឯងបោកអស់ បានអីបោកទៀត?»យ៉ុនហ្គី ជ្រើសឱបដៃឈរមើល ហើយបណ្តោយឲ្យ ជីមីន បន្តបំផ្លិចបំផ្លញតាមចិត្ត ឮគេបញ្ជោះ នាយតូច កាន់តែបានចិត្ត វីវក់នឹងការចាប់បោកកម្ទេច តែមិនប៉ុន្មាន ក៏អស់អីបោកបោះដូចគេថាពិតមែន។
«ខ្ញុំនឹងសម្លាប់លោក» ជីមីន ក្តាប់ដៃសម្លឹងមុខគេដោយការខឹងស្អប់ពេញទ្រូង ឃើញមុខគេ ខួរក្បាលនឹកឃើញតែថ្ងៃដែលត្រូវគេចាប់បង្ខំធ្វើរឿងដ៏ថោកទាប រឭកឡើងចង់តែគិតខ្លីម្តងៗ ឥឡូវគេមកបង្ហាញមុខម្តងទៀត ហើយនៅតែធ្វើចរិកគួរឲ្យស្អប់ដដែល។
«សម្លាប់មក យកកាំបិតមកចាក់មក ខ្ញុំឈរឲ្យចាក់»យ៉ុនហ្គី សម្លុតមុខកាច ស្របពេលដៃចង្អុលទៅចានផ្លែឈើដែលមានកាំបិតមុខស្រួច ពន្យុះឲ្យ ជីមីន យកមកចាក់សម្លាប់គេ ដោយមិនញញើតញញើមអីបន្តិច ធ្វើឲ្យ នាយតូច ចិត្តសឿងស្ទុះវឹង ទៅក្តាប់កាំបិតនោះទាំងញ័រដៃទទ្រាក់ទ្រើក។
«ចាក់ភ្លាមមក»នាយកំលោះ បង្គាប់ទាំងមុខស្មើៗ ពេលឃើញជីមីន ហាក់មានការស្ទាក់ស្ទើរ មិនក្លាហាន ជាឱកាស រាងសង្ហា សន្សឹមឈានជើងចូលជិត និងកាន់តែជិតបំផុត ខណៈជីមីនញ័រដៃធ្វើអ្វីលែងកើត ខ្លួនចង់យកកាំបិតចាក់សម្លាប់គេ តែបែរជាឈានជើងដកថយ ស្របពេលអ្នកត្រូវឲ្យចាក់ បែរជាខំបង្ខិតខ្លួនចូលទៅ។
«ថ...ថយ ថយចេញ បើលោកនៅតែចូលមកទៀត ខ្ញុំនឹងចាក់លោកមែនទែនហើយ»ជីមីន គំរាមគេទាំងសំឡេងញ័រ ទឹកមុខស្លាកស្លាំង ត្រជាក់ចុងដៃចុងជើង គិតថាកាំបិតនេះអាចជួយបាន តែបែរជាមិនហ៊ានលើកទៅចាក់គេ
(ឆ្កួតមែន ម៉េចឯងមិនព្រមចាក់គេឲ្យស្លាប់ទៅ អាដៃចម្កួតនេះ)នាយតូចលួចបន្ទោសខ្លួនឯងនៅក្នុងចិត្ត ដៃមិនសហការសោះ វាញ័រស្ទើរតែរបូតកាំបិតពីដៃទៅហើយ ឯយ៉ុនហ្គី ក៏សម្លឹងមើលដៃនោះទាំងញញឹមចំអក កូនកាំបិតតូចមួយ កាន់មិនចង់ជាប់ផង ខំជម្ទាលប៉ុនប៉ងសម្លាប់គេញ័រខ្លួន។

ម្ចាស់ជីវិតWhere stories live. Discover now