ភាគ៥៨

1.3K 55 0
                                    

យ៉ុនហ្គី បន្លាចដោយទឹកមុខកំណាចបែបខិល អារម្មណ៍កំពុងតែជ្រួលជ្រើមពេលក្រឡេកឃើញមាឌល្អិត ស្លៀកកន្សែងចោមពុង បង្ហាញសាច់ភ្លៅសខ្ចី រាងកាយដែលពង្វីពង្វក់គេស្ទើរឆ្កួតម្តងៗ ហើយសម្តីរបស់គេ ធ្វើឲ្យក្មេងច្រម៉ក់តែខឹងខ្ញាល់ មួម៉ៅក្តៅក្រហាយពេញទ្រូង អត់មិនបាននឹងស្រែកគំហកឲ្យគេទាំងញ័របបូរមាត់៖
«បិទមាត់ដ៏ស្មោគគ្រោករបស់លោកភ្លាមទៅ ខ្ញុំមិនចង់ឮ»ជីមីន លើកដៃចង្អុលគេទាំងខឹងញ័រខ្លួនញ័រប្រាណ សែនស្អប់ ស្អប់មិនចង់ឃើញមុខ មិនចង់ក្បែរ មិនចង់តបត តែសម្តីគេហារឡើង ធ្វើឲ្យទប់អារម្មណ៍មិនបាន បើមិនតខ្លះ គេនឹងបានចិត្ត ហើយយរឹតតែឈ្លើយ រឹតតែពាលថែមទៀត។
«បាន!» យ៉ុនហ្គី តបតែមួយម៉ាត់គត់ ថែមទាំងងក់ក្បាលតិចលាយឡំដោយស្នាមញញឹមលាក់គំនួច ពេលនិយាយចប់ភ្លាម ក៏ស្ទុះដើរទៅរក នាយតូច ដោយជំហ៊ានធ្ងន់ ធ្វើឲ្យអ្នកដែលគេសំដៅទៅ រំកិលជើងថយយ៉ាងលឿនដោយអារម្មណ៍ផិតភ័យ។
«យើងនិងបិទមាត់ តែប្រើមាត់របស់ឯងមកបិទ»យ៉ុនហ្គី ចាប់កញ្ឆក់ដៃជាប់ រួចផ្អឹបរាងតូចអឹបនឹងជញ្ជាំង បន្ទាប់ក៏ឱនផ្ទៃមុខសង្ហាទៅលោជិតបបូរមាត់តូច ខណៈម្ចាស់បបូរមាត់ ភ័យផឺតពោះ បេះដូងលោតឌឹបៗៗៗ ស្ទើរធ្លាយចេញក្រៅ បំណងគេចង់ថើប ប៉ុន្តែគេមិនថើបភ្លាម តែប្រើកែវភ្នែកសម្លឹងមើលបបូរមាត់នាយតូចភ្លៀកៗមិនដាក់ភ្នែក គេយកម្រាមដៃអង្អែលពីលើថើរៗហើតបន្លឺឡើងខ្សិបៗ៖
«ក្មេងឆ្នាស់...»
«លោក...អ៊ុប...»
បបូរមាត់តែពូកែជេរ ពូកែតបត សូម្បីតែពេលនេះ ត្រូវប្រុសកំលោះថើបបំបិទជិតឈឹងមិនឲ្យនិយាយបាន យ៉ុនហ្គី មិនខ្វល់ឡើយថា នាយតូច ខឹងស្អប់ ឬមិនពេញចិត្តដែលគេធ្វើបែបនេះ ប៉ុន្តែគេគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន គឺចង់តែនៅក្បែរ ចង់ស្និទ្ធស្នាល ចង់ថ្នាក់ថ្នម ផ្តល់ភាពផ្អែមល្ហែម មើលមកគេជាមនុស្សកំណាច ប៉ុន្តែគេកាចដោយសារចរិកឌឺ រឹង ចចេសរបស់ជីមីនទេ បើសម្របតាមគេ គេក៏នឹងតបវិញដោយការថ្នាក់ថ្នមដូចគ្នា តែបើកាចឆ្នាស់ខុសរឿង លទ្ធផលគឺចាប់បឺតមាត់បែបហ្នឹង បឺតឲ្យក្មេងក្បាលរឹង រៀងចាលម្តង។
....
នៅភូមិគ្រឹះជុងហ្គុកអាន់ដឺសាន់ បានក្លាយជាទីកន្លែងដ៏ផ្អែមល្ហែម ទាំងពូទាំងក្មួយ សុទ្ធតែកំពូលល្បួងក្មេងឲ្យឈ្លក់វង្វេងលិចលង់ក្នុងរង្វង់ដៃ ឯបងប្អូនទាំងពីរនាក់ ល្បីថា កាចក៏កាច ឆ្នាស់ក៏ឆ្នាស់ ក្បាលរឹង ចាប់មិនឈ្នះ តែបែរជាមកចាញ់ត្រឹមស្នាមថើប ស្នាមថើបដែលអាចបង្រ្កាបខ្លា ឲ្យក្លាយជាឆ្មាបាន។

ម្ចាស់ជីវិតWhere stories live. Discover now