ភាគ៤៦

3.5K 143 4
                                    

សូមសារភាព គេពិតជាគ្មានពាក្យអ្វីមកនិយាយជំនួសឲ្យការសុំទោសនេះបានទេ សូម្បីតែបន្លឺវាឡើងមកក៏មិនហ៊ាន មុននេះគ្រាន់តែ ទូរស័ព្ទរោទ៍ កន្ទុយភ្នែកគេញាក់ទទ្រើក ជាសញ្ញាដឹងដល់រឿងអ្វីមួយ ហើយពេលអេក្រង់ទូរស័ព្ទលោតឈ្មោះម៉ាក់ គេសឹងតែមិនបាច់លើកទទួលស្តាប់ ក៏ដឹងថាមានរឿងអ្វីកើតឡើងដែរ វាមិនចម្លែកទេ ព្រោះវេលានេះ ម៉ោងនេះ យ៉ុនហ្គី អាន់ដឺសាន់ប្រាកដជាបានមកដល់ហើយ មិនបាច់ទាយទុក ព្រោះជីមីនជាគោលដៅតែមួយគត់របស់ពូរបស់គេ ដូច្នេះការបាត់ខ្លួនលើកនេះ គេច្បាស់ក្នុងចិត្តណាស់ថាអ្នកណាជាអ្នកបង្ករឲ្យកើតឡើង។
«ចឹងបងទៅហើយ អូនត្រូវចុះទៅញ៊ាំអាហារពេលព្រឹកផង ឮដែរទេ?»
«...»នាយតូចងក់ក្បាល ពេលឮគេប្រាប់ដោយការយកចិត្តទុកដាក់ ឯជុងហ្គុកក៏យកដៃអង្អែលថ្ពាល់ទន់របស់នាយតូចថ្នមៗ ទាំងអារម្មណ៍មិនចង់ឃ្លាត ប៉ុន្តែរឿងដែលជីមីនបានបាត់ខ្លួន គេមិនឈឺឆ្អាលគឺមិនបានដាច់ខាត ជីមីនជាបងប្រុសសំណព្វរបស់ថេយ៉ុង បើមានរឿងអីកាន់តែធ្ងន់ធ្ងរ ថេយ៉ុងមុខជាគ្រាំចិត្តលើសនេះទៅទៀត គេមិនអាចទ្រាំអង្គុយស្ងៀមសម្លឹងមើលនាយតូចពិបាកចិត្តបែបនេះទេ។
«បងនឹងឆាប់ត្រឡប់មកវិញ»ជុងហ្គុក ប្រាប់លើកចុងក្រោយ មុននឹងឱនថើបបូរមាត់តូចបន្តិច រួចក៏បង្វែរខ្នងដើរចេញពីបន្ទប់ ចុះទៅជាន់ផ្ទាល់ដី សំដៅទៅកន្លែនចតឡាន ហើយមិនយូរប៉ុន្មាន ឡានក៏បរចេញទៅយ៉ាងលឿនស្លូរឆ្ពោះទៅរកគោលដៅតែមួយគត់...

នៅតាមផ្លូវធ្វើដំណើរ
កំលោះរូបសង្ហា អមដោយទឹកមុខមាំ ដៃម្ខាងបញ្ញាចង្កួតឡាន ខណៈដៃម្ខាងទៀតកាន់ទូរស័ព្ទនិយាយឆ្លងឆ្លើយទៅកាន់មនុស្សម្នាក់...
«ជីមីននៅជាមួយលោកពូមែនទេ?»សំឡេងធ្ងន់ រាបស្មើ គ្មានអារម្មណ៍លេងសើច ប៉ុន្តែមិនបានធ្វើឲ្យអ្នកស្តាប់ព្រឺសូម្បីមួយសសៃសក់ ថែមទាំងតបវិញយ៉ាងធូររលុង
(អត់ទេ យើងមិនដែលស្គាល់ម្នាក់ហ្នឹង)
«ខ្ញុំដឹងថាគេប្រាកដជាត្រូវលោកពូជំរិតទៅ»ជុងហ្គុក តបទាំងលួចក្នាញ់ក្នុងចិត្ត ដំបូងគិតចង់សាកល្បង តែចម្លើយលោកពូ ធ្វើឲ្យគេកាន់តែមាត់ឆៅហើយនិយាយត្រង់ៗតែម្តងទៅ
(បើដឹងហើយ ឯងសួររកស្អី?)យ៉ុនហ្គី តបតាមទូរស័ព្ទយ៉ាងជម្លើយតាមចរិក
«កុំធ្វើបាបគេឲ្យសោះ បើមិនដូច្នោះ ខ្ញុំនឹងដណ្តើមយកគេមកវិញ»ជុងហ្គុក អាន់ដឺសាន់ ក្មួយប្រុសដែលមានចិត្តក្លាហាន ហ៊ាននិយាយហ៊ានធ្វើ សម្តីគ្រប់ម៉ាត់ដែលធ្លោយទៅ គឺមិនលេងសើច។
(ហឹស! ដណ្តើមយកវិញស្អីទៅ នេះឯងឆ្កួតហើយមែនទេ ហ្អាស់?) យ៉ុនហ្គី លាន់សំឡេងសើចចំអកយ៉ាងខ្លាំង សើចបែបហួសចិត្តដែលនឹកស្មានមិនដល់ថា ក្មួយប្រុស របស់គេហ៊ាននិយាយពាក្យនេះចេញមក ដណ្តើមយ៉ាងម៉េច? ក្រែនិយាយស្រុះស្រួលគ្នាហើយ ថាគ្រាន់តែរៀបការជំនួស មិនមានអ្វីលើសពីហ្នឹង ហើយសុខៗក៏មកនិយាយបែបនេះ ហាក់ដូចចង់លូកថ្លើម យ៉ុនហ្គី ច្បាស់ណាស់។
«ខ្ញុំនិយាយពិតមែន មិនបានលេងសើច»
(ស្បថទៅ អាក្មួយជើងល្អ)
«មិនស្បថ តែខ្ញុំនឹងធ្វើឲ្យឃើញផ្ទាល់ភ្នែក»
(ឯងមិនទាន់ស្គាល់ពូឯងច្បាស់នៅឡើយទេ)យ៉ុនហ្គី នៅតែមិនមានការបារម្ភសូម្បីតែកូនចុងក្រចក ជុងហ្គុកកាន់តែនិយាយបែកឆ្វេង ធ្វើឲ្យគេរឹតតែអស់សំណើច នេះលោកក្មួយគិតចង់លេងល្បែងស្អីទៀតហើយឬ?
«លោកពូគិតថាខ្ញុំមិនហ៊ានមែនទេ?»
(អត់ទេ តែយើងចង់ឃើញអ្វីដែលឯងប៉ងធ្វើច្រើនជាង)... និយាយបានប៉ុណ្ណឹង យ៉ុនហ្គី ក៏ចុចបិទ ហើយបោះទូរស័ព្ទទៅលើសាឡុង មុននឹងឱនផ្ទៃមុខសង្ហាខាបបេះដូង សម្លឹងទៅកាន់រាងកាយតូចស្តើងដែលកំពុងស្ថិតក្នុងរង្វង់ដៃរបស់ខ្លួន ភ្លាមនោះស្នាមញញឹមមួយក៏ផុសឡើង ស្របពេលប្រអប់ដៃមាំចាប់ផ្តើមស្ទាបអង្អែលថ្ពាល់នាយតូចដែលគេងសន្លប់មិនដឹងអី...មិនខុសទេ ការគិតទុករបស់ជុងហ្គុក ពិតជាត្រូវណាស់ មនុស្សដែល យ៉ុនហ្គី កំពុងថ្នាក់ថ្នម គឺជីមីន ជីមីនដ៏កំសត់របស់អ្នកគ្រប់គ្នា ដែលធ្លាប់ត្រូវបានគេជិះជាន់ ជីវិតដូចកប់ក្នុងនរក គ្មានថ្ងៃណាដែលថាមិនស្រក់ទឹកភ្នែក...
«ខានជួបគ្នាយូរហើយ សំណព្វចិត្ត»បបូរមាត់ក្រាស់កួចញញឹម ពន្លឺសំឡេងផ្អែម តែស្តាប់ទៅហាក់ពិសពល់គួរឲ្យខ្លាចទៅវិញទេ ជួបគ្នាលើកនេះ មិនដឹងថាជីមីនត្រូវប្រឈមជាមួយនិងរឿងអ្វីខ្លះឡើយ គេត្រឡប់មកមើលថែ ឬក៏ប៉ងចង់ធ្វើអ្វីផ្សេងក៏មិនដឹង ហើយពេលគេនិយាយដូច្នោះ រាងកាយរបស់នាយតូចចាប់ផ្តើមកម្រើកតិចៗ ហាក់ដូចបានដឹងខ្លួនវិញ ឯយ៉ុនហ្គី នៅស្ងៀម និងតាមសម្លឹងកាយតូចដោយក្រសែភ្នែកមុតស្រួច...
«លែង...លែងខ្ញុំ អ្ហឹក៎ៗ...» ជីមីន ស្រាប់តែស្រែកយំទាំងរវើររវាយ ភ្នែកនៅបិទឈឹងនៅឡើយ ព្រោះមុននឹងមកដល់ទីនេះ នាយតូចត្រូវបានមនុស្សមិនស្គាល់មុខ ចាប់ជំរិតយកមក ចាំថាពេលនោះមានភាពច្រងាប់ច្រងិលខ្លាំងណាស់ រូបភាពគេចាប់ញាត់ចូលឡាន រូបភាពគេយកកន្សែងមកខ្ទប់មាត់ នៅដិតដក់ក្នុងខួរក្បាលរហូតស្រែកទាំងមមីមមើបែបនេះ ឯយ៉ុនហ្គី រហ័សចាប់ក្រសោបឱបកាយនាយតូចថ្នមៗ ខណៈដៃតូចៗបានស្រវេរស្រវាឱបគេវិញទាំងគ្រវីក្បាលយំសសឹកក្នុងដើមទ្រូងមាំ...
«ខ្ញុំខ្លាចហើយ ហ្ហឹក៎ៗ...»
«...»យ៉ុងហ្គី បញ្ចេញស្នាមញញឹមគួរឲ្យស្អប់ មិនស្រស់ មិនចេញពីចិត្ត ដែលជាស្នាមញញឹមចំអកទៅវិញទេ ព្រោះគេដឹងថា នៅពេលដែលជីមីនបើកភ្នែកឡើង ហើយឃើញវត្តមានរបស់គេ ក្មេងនេះនឹងស្រែករំអួយជេរគេមិនខាន គេដឹង តែគេនៅតែចង់ឈ្នះ ទើបខំឱបក្រសោបថ្នមចិត្ត មុននឹងស្តាប់ឮពាក្យជេរប្រមាថអស់នោះ។ ក្រឡេកទៅនាយតូច ខំឱបគេឡើងញ័រទាំងខ្លួន បេះដូងលោតញាប់ខុសប្រក្រតី ព្រោះពុំទាន់បាត់ខ្លាច...មិនយូរសំឡេងយំសសឹកក៏រលាយបាត់ ប្តូរមកវិញដោយភាពស្ងប់ស្ងាត់ ស្របពេលកែវភ្នែកតូចៗសន្សឹមបើកតិចៗ វិនាទីនោះក៏ស្ទុះងើបមុខឡើងភ្លែត ពេលដឹងថាខ្លួនកំពុងបណ្តោយខ្លួនឱបអ្នកណាក៏មិនដឹង...!
«លែងខ្លាចហើយ?»យ៉ុនហ្គី អាន់ដឺសាន់ ម្ចាស់ផ្ទៃមុខត្រជាក់ស្រេប លើកចិញ្ចើមសួរឡើងយ៉ាងឌឺ ពេលឃើញជីមីនបង្ហាញទឹកមុខសម្អប់មកកាន់គេ...
«...»គ្រាន់តែឃើញមុុខគេភ្លាម ជីមីនចាប់ផ្តើមឆ្លេឆ្លា ងាកមើលឆ្វេងស្តាំ ដើម្បីរកជំនួយ ភ្លាមៗក៏ស្ទុះបម្រុងចុះចេញពីរង្វង់ដៃគេ ប៉ុន្តែ...
«ចង់រត់ទៅឲ្យពួកវាចាប់ទៀតមែនទេ?»យ៉ុងហ្គី ទាញកាយតូចមកឱបរឹតជាប់ណែនរើមិនរួច ហើយបោះសម្តីឡើងហាក់ដូចគេមានគុណចំពោះ ជីមីន ទាំងការពិត គេផ្ទាល់ជាអ្នកចេញបញ្ជាឲ្យទៅចាប់នាយតូចយកមកដល់ទីនេះ។
«ដោះលែងខ្ញុំទៅ អ្ហឹក៎...លែង...»កំលោះតូច ក្តាប់ដៃតប់ទ្រូងគេខ្លាំងៗ ទាំងខឹងចិត្តដែលមិនអាចគេចពីកណ្តាប់ដៃរបស់គេបាន ឯអ្នកម្ខាងទៀត គិតតែអង្គុយទ្រឹង មិនខ្ចីឈឺចាប់ គេអ្គុយឲ្យវាយតាមចិត្ត តែកុំសង្ឃឹមថាបានរត់គេចទៅណាឲ្យសោះ
«គួរតែអរគុណដែលខ្ញុំបានជួយទាន់ពេល...»
«កុំស្មានថាខ្ញុំមិនដឹងពីគំនិតថោកទាបរបស់លោក លោកបានបញ្ជាឲ្យពួកគេចាប់ខ្ញុំ គឺលោក លោកតែម្នាក់គត់ អ្ហឹក៎...»ជីមីន ស្រែកកាត់សម្តី ទាំងឈឺចិត្តស្អិតទ្រូងទ្វេរឡើង ខួរក្បាលមានតែគេ អារម្មណ៍ប្រាប់ថា គេម្នាក់គត់ដែលធ្វើរឿងនេះ គ្មាននរណានឹកឃើញគំនិតថោកទាបបែបនេះឡើយ។
«ដឹងល្អហើយ»យ៉ុនហ្គី តបវិញយ៉ាងចុកឈាម មិនលាក់លាម ឆ្លើយត្រង់ៗ ចាំមើលថាតើ ក្មេងតូចធ្វើអ្វីគេបាន?!
«សម្លាប់ខ្ញុំចោលទៅ ខ្ញុំមិនចង់ឃើញមុខលោកទេ»ជីមីន ក្តាប់មាត់ទប់ទឹកភ្នែកទាំងទ្រូងខ្ទេចខ្ទាំ ឈឺចាប់ ខឹងចិត្ត ដែលមិនអាចធ្វើអ្វីបានក្រៅពីបណ្តោយខ្លួនឲ្យគេឱប សុខចិត្តស្លាប់ ព្រោះមិនចង់ឃើញមុខគេ តែគេមិនខ្វល់ ថែមទាំងបោះសម្តីឌឺដង
«សម្លាប់?ខ្ញុំម៉េចនឹងដាច់ចិត្តលើកដៃសម្លាប់សំណព្វចិត្តខ្ញុំបានទៅ?»
ឮយ៉ុនហ្គីស្រដីឡើង ទឹកភ្នែកកាន់តែហូរមករហូតឃាត់ឃាំងមិនឈ្នះ ជីវិតនេះតើគេត្រូវធ្លាក់ក្នុងបញ្ហាប៉ុន្មានលានដងទៀតទៅ? រាងតូចតែមួយត្រូវគេឱបរឹតជាប់ ចង់ជេរ ចង់ស្តីថាឲ្យគេយ៉ាងណា ក៏គេមិនលែង ទើបចុងក្រោយបានត្រឹមតែទម្លាក់ដៃចុះដោយការចុះចាញ់ ធ្វើឲ្យយ៉ុនហ្គី ញញឹមបានចិត្ត ថែមទាំងឱនថើបសសៃសក់ទន់ៗរបស់នាយតូចថើរៗ ធ្មេចភ្នែកទទួលយកអារម្មណ៍មួយដែលពិបាកនឹងពណ៌នា ពិតជាសមចិត្តខ្លាំងណាស់...
«នៅជាមួយយើង យើងនឹងបណ្តេញភាពភ័យខ្លាចមួយនោះចេញឲ្យអស់...មកធ្វើជាអាហារសម្រន់ពេលយប់សម្រាប់យើង ល្អដែរទេ...»ប្រយោគចុងក្រោយ យ៉ុនហ្គី ឱនទៅខ្សឹបដាក់ត្រចៀកឲ្យអ្នកម្ខាងទៀតកាន់តែឈឺចិត្ត ទាល់តែនិយាយលែងចេញ ឈឺរហូតអស់ពាក្យត បានតែសម្រក់ទឹកភ្នែកលើទ្រូងមនុស្សសម្អប់នោះ ទាំងបេះដូងស្រាំប្រេះរយលានបំណែក...

ម្ចាស់ជីវិតWhere stories live. Discover now