ភាគ១៤

2.6K 166 4
                                    

មាត់និយាយ ឯដៃឱបចង្កេះតូចជាប់ឆ្លៀតលួចអង្អែលតិចៗ រំពេចនោះBamក៏ស្ងាត់លែងព្រូស ថែមទាំងអង្គុយស្ងៀមៗស្តាប់បង្គាប់ម្ចាស់ រីឯរាងតូចដែលស្ថិតក្នុងរង្វង់ដៃមាំ លួចព្រួសដង្ហើមធូរចិត្ត ពេលឃើញBamឈប់មកឆាឆៅទៀត ក៏បម្រះខ្លួនប្រុងសម្រូតចុះពីភ្លៅរបស់គេ ស្រាប់តែម្ចាស់រង្វង់ដៃបន្ថែមកម្លាំងឱបរឹតយ៉ាងស្អិត ហើយស្រដីឡើង៖
«បើចុះទៅលើកនេះBamរករឿងម្តងទៀត ខ្ញុំលែងជួយហើយ»
«បើលោកឃាត់វាពីដំបូង វាក៏មិនរត់មករកខ្ញុំដែរ»ថេយ៉ុង ញេញមុខតវ៉ាទាំងមិនសុខចិត្ត អម្បាញ់មិញគេមានចេតនាច្បាស់ ឃើញBamចង់ហក់ត្របាក់ តែគេនៅអង្គុយសើចបានទៀត ពេលត្រូវកំលោះតូចសម្លក់មុខ គេក៏សម្លក់វិញតែលាយឡំដោយស្នាមញញឹមបែបផ្ចាញ់ផ្ចាល៖
«ឯងចង់រត់មកឱបខ្ញុំច្រើនជាង ក្មេងកំហូច»
«ដាក់ខ្ញុំចុះ»ដៃតូចៗចាប់របេះម្រាបដៃមាំដែលស្អិតជាប់និងចង្កេះ ទាញយ៉ាងណាក៏មិនចេញ ទើបនាយតូចក្តាប់មាត់ មុននឹងចាប់ខ្ញាំដើមដៃដែលមានសាច់ដុំណែនៗដោយការគ្រឺតខឹង ហើយរំពេចនោះ ទូរស័ព្ទរបស់ ជុងហ្គុក ស្រាប់តែខ្ទ័រឡើង ដៃម្ខាងដែលទំនេរ ស៊កដកទូរស័ព្ទចេញពីហោប៉ៅខោមកមើល នាយតូចក៏លួចអើតកមើលដែរ ខណៈនោះស្រាប់តែស្រែកគំហកឲ្យខ្លាំងៗ៖
«ឈប់សិន!!!»នាយតូច ភ័យញ័រពេលឃើញថាម៉ាក់របស់ ជុងហ្គុក កំពុងតែខលមក ទើបរហ័សចប់កញ្ឆក់ដណ្តើមពីដៃគេ ហើយសម្លឹងភ្នែកកាចៗដាក់។
«យ៉ាងម៉េច?»ជុងហ្គុក លើកចិញ្ចើមម្ខាងសួរ ដែលសុខៗក្មេងតូចស្រាប់តែធ្វើចរិកគួរឲ្យចង់ចាប់ញិច។
«កុំប្រាប់គាត់ឲ្យសោះថាខ្ញុំនៅទីនេះ»ថេយ៉ុង និយាយការពារជាមុន ព្រោះបើជុងហ្គុកចុចទទួល ច្បាស់ណាស់គេនឹងរអិលមាត់ប្រាប់មិនខាន ព្រោះបើរឿងនេះបែកធ្លាយដល់ ម៉ាដាមចាសស្មីន គាត់នឹងមិនលើកលែងឡើយ ហើយមនុស្សដូចជាជុងហ្គុកអាន់ដឺសាន់ ធ្វើអ្វីមិនចេះក្រែងរអាចិត្តអ្នកណាឡើយ។
«...?»ជុងហ្គុក បានសម្លឹងក្នុងកែវភ្នែកមូលក្រឡង់ ទាំងលួចក្នាញ់ក្នុងចិត្ត គេឆ្ងល់ណាស់ ថាហេតុអីដង្កូវកខ្វក់មួយនេះ ចេះដឹងរឿងគេគ្រប់សព្វម្ល៉េះ? សូម្បីតែអ្វីដែលគេបានគិតទុក ក៏នាយតូចលើកមកនិយាយគំរាមបាត់ទៅហើយ។
«ឲ្យមក»នាយកំលោះនិយាយតែពីរម៉ាត់ ស្របពេលលាដៃទារទូរស័ព្ទពីនាយតូច ដែលកំពុងតែយកលាក់ក្រោយខ្នង នាយតូចងើបមើលមុខគេមួយដង្ហើម មុននឹងបង្ខំចិត្តប្រគល់ទូរស័ព្ទឲ្យគេទទួលតាមសម្រួលវិញ ហើយកាយតូចល្អិត នៅតែមិនអាចចុះចេញទៅបានដដែល។
«ហេ៎ឡូ ម៉ាក់»
(កូនបានទៅលោឈុតរួចហើយមែនទេ?»
«បាទ»ជុងហ្គុក តបជាមួយម៉ាក់ មុននឹងចុចបើកសំឡេងខ្លាំងៗ ដើម្បីឲ្យ ថេយ៉ុង ចូលរួមស្តាប់ដែរ វិនាទីនោះ អ្នកទាំងពីរចាប់ផ្តើមបាញ់ក្រសែភ្នែករកគ្នាដោយការផ្ចាញ់ផ្ចាលយកឈ្នះរៀងខ្លួន។
(ជូនប្អូនទៅដល់ផ្ទះហើយឬនៅ?) លោកស្រី ស៊ូណាន ពុំបានដឹងឡើយថា ថេយ៉ុងក៏បានទៅចូលរួមជាមួយកូនគាត់ ទើបអ្វីដែលគាត់កំពុងសួរ គឺសំដៅលើជីមីន តែប៉ុណ្ណោះ។
«នៅទេ គេកំពុងនៅជាមួយខ្ញុំ»ចម្លើយចេញពីបបូរមាត់កំហូច ធ្វើឲ្យ ថេយ៉ុង ស្លរឈាមអង្គុយលែងនឹង តាមចិត្តខឹងចង់តែដណ្តើមទូរស័ព្ទទៅគប់ចោលកុំឲ្យគេបាននិយាយ។
(សុំជួបគេបន្តិចមើល៍ ម៉ាក់របស់គេចង់និយាយ...)
ផឹប! គ្រាន់តែឮម៉ាក់របស់ជុងហ្គុកថាដូច្នោះភ្លាម នាយតូចបុកពោះភ័យពេញទំហឹង ចំណែកអ្នកម្ខាងទៀតញោចមាត់បន្តិច រួចឆ្លើយតបជាមួយម៉ាក់ដោយសំឡេងស្រទន់បែបជាសុភាពបុរស៖
«ម៉ាក់! គូដណ្តឹងខ្ញុំកំពុងតែងូតទឹក ជាមួយខ្ញុំ...»សំឡេងសុភាពបុរស តែសម្តីឈ្លើយសុទ្ធសាធ ដល់ថ្នាក់អ្នកម៉ាក់ភ្ញាក់ព្រើតយកដៃមកទះទ្រូងហើយសួរដេញដោលភ្លាម៖
(ថាម៉េច ងូតទឹកជាមួយគ្នា? ជុងហ្គុក ពួកកូននៅជាគូដណ្តឹងនិងគ្នានៅឡើយទេ...)
«មួយអាទិត្យទៀតការហើយ ពួកកូនគ្រាន់តែងូតទឹកជាមួយគ្នា ខុសត្រង់ណាទៅម៉ាក់ បើគង់តែដេកបន្ទប់រួមដដែល»ជុងហ្គុក និយាយជាមួយម៉ាក់ ប៉ុន្តែភ្នែកសម្លឹងមុខនាយតូចមិនដាក់។
(ចំមែនហើយកូននេះ ឆាប់ជូនប្អូនត្រឡប់ទៅផ្ទះវិញ)
«គេថាមិនចង់ទៅទេ គេចង់នៅគេងជាមួយខ្ញុំមួយយប់សិន...ប៉ុណ្ណឹងសិនចុះម៉ាក់ ខ្ញុំរវល់បន្តិច»ថារួចក៏ចុចបិទ ពិប! មិនឲ្យម៉ាក់សួរនាំទាន់ឡើយ ចំណែកថេយ៉ុង ខឹងគេឡើងក្រហមមុខ ក្តៅស្លឹកត្រចៀកចង់ឆេះ សែនស្អប់ចរិកគេ ស្អប់សម្តី ជ្រេញទាំងទង្វើរ ស្អប់ខ្លាំងរហូតអស់ពាក្យថ្លែង។ Skip...
...
ប្រហែលជាកន្លះម៉ោងក្រោយមក ម៉ាដាមចាសស្មីន ក៏ត្រឡប់មកដល់ផ្ទះ គាត់បោះជំហ៊ានចូលទៅក្នុងជាមួយនិងស្នាមញញឹមយ៉ាងជឿជាក់ ត្រេកអរ ដូចត្រូវឆ្នោតរាប់លាន ក្រោយពេលដឹងឮថា ជីមីន កំពុងតែនៅជាមួយ ជុងហ្គុក បើតាមស្តាប់ឮផ្ទាល់និងត្រចៀក គឺជុងហ្គុកបានប្រាប់ច្បាស់ៗមិនខុសទេ ទាំងការពិតនោះ មនុស្សដែលគាត់កំពុងតែរំពឹងគិតជា ថេយ៉ុង ដេហ្វឺរៀរ៍ កូនប្រពន្ធចុងរបស់ប្តីគាត់ ដែលគាត់ស្អប់ដល់ថ្នាក់មិនចង់ឮឈ្មោះ។
«លោកស្រី អញ្ជើញពិសាទឹក»
ចូលដល់ក្នុងផ្ទះ ម៉ាដាមដាក់ខ្លួនអង្គុយចុះ ស្រាប់តែ អ៊ំស្រីបម្រើ បានលើកទឹកមកជូនភ្លាមៗទាន់ចិត្តតែម្តង ចំណែកម៉ាដាម ញញឹមញញឹមចង់រហែកមាត់ ហើយងាកទៅនិយាយជាមួយអ៊ំស្រី៖
«អ៊ំ ឡើងទៅហៅ ថេយ៉ុង មកនេះបន្តិច ខ្ញុំមានការចង់និយាយជាមួយគេ»ម៉ាដាមពើងទ្រូងដោយភាពអំនួត គិតថានឹងហៅ ថេយ៉ុង មកដើម្បីអរគុណ ដែលបានជួយបញ្ចុះបញ្ចូលឲ្យ ជីមីន ឲ្យព្រមទៅជាមួយនិងជុងហ្គុក កាលពីព្រឹកមិញនេះ តែរំពេចនោះ អ៊ំឈី ស្រាប់តែភើតភ័យ រកពាក្យឆ្លើយពុំឃើញ៖
«លោកស្រី គឺអ្នកប្រុសតូច...មិន...មិន...»វ័យចំណាស់ចង់បង្ហើបថា នាយតូច មិននៅទេ តែគាត់មិនដាច់ចិត្តឆ្លើយសោះ ព្រោះដឹងស្រាប់ហើយថា ម៉ាដាមចាសស្មីន តឹងតែងចំពោះកូនខ្លាំងកម្រិតណា។
«យ៉ាងម៉េចវិញអ៊ំ?»
«គឺ...គឺថា...អ្នកប្រុសតូច...»គាត់ញ័រមាត់តតាក់តតុក កែវភ្នែកក្រឡេកក្រឡាប់ឲ្យម៉ាដាមចាប់ចំណុចសង្ស័យបានភ្លាម ជួនពេលនោះអ៊ំស្រីបានក្រឡេកឃើញឡានពណ៌ខ្មៅបានចូលចតមុខផ្ទះ ដោយមាន នាយតូចកំពុងតែចុះចេញមកផងដែរ ម៉ាដាមបានរេភ្នែកសម្លឹងតាមខ្សែភ្នែកគាត់ គាត់មួម៉ៅយ៉ាងខ្លាំងពេលប្រទះឃើញ ថេយ៉ុង កំពុងដើរចូលមក ហើយអ្វីដែលរឹតតែធ្វើឲ្យម៉ាដាមក្តៅទ្រូងចង់ឆេះគឺជុងហ្គុក កំពុងបង្ហាញវត្តមាននៅពីក្រោយខ្នង នាយតូច។
ថេយ៉ុង ឈរត្រឹងនៅនឹងមួយកន្លែង មិនទាន់ឈានចូល ព្រោះទាំងអ៊ំស្រីបម្រើ ទាំងអ្នកម៉ាក់ កំពុងសម្លឹងមករកគេដោយខ្សែភ្នែកចម្លែក។
«ឯងទើបមកពីណា?» ម៉ាដាមស្ទុះក្រោកវឹង ដើរទៅជិតហើយសម្លុតសួរយ៉ាងតឹងសសៃ.ក តែសំណួរនោះ ជុងហ្គុក បានឆ្លើយតបជំនួស៖
«មកពីផ្ទះខ្ញុំ»ចម្លើយដ៏សមចិត្តដែលគេប៉ងយូរហើយ បានធ្វើឲ្យម៉ាដាមថប់អារម្មណ៍សឹងដួលសន្លប់នៅត្រង់នោះ
«ហេតុអីមិនឆ្លើយយើង យើងសួរថាឯងទើបមកពីណា?» គាត់មិនទទួលស្តាប់ចម្លើយពី រាងក្រាស់ ហើយបែរទៅជំរិតសួរ ចង់ឲ្យថេយ៉ុងឆ្លើយចេញមកដោយខ្លួនឯង រីឯអ្នកត្រូវសួរ ឈរក្តាប់ដៃសម្លឹងមុខគាត់ទាំងហួសចិត្ត។
«ខ្ញុំបានប្រាប់រួចហើយ តើលោកស្រីចង់ដឹងអ្វីទៀត?» មានតែជុងហ្គុក ប៉ុណ្ណោះដែលហ៊ានសួរបកគាត់វិញ គេគ្រាន់តែគ្រលៀសភ្នែកបន្តិច ក៏ដឹងបាត់ទៅហើយថាម៉ាដាមមិនពេញចិត្ត នាយតូច ធ្វើឲ្យគេមានការចាប់អារម្មណ៍ ចង់សាកល្បងចូលទៅកាច់បំបាក់គាត់យ៉ាងខ្លាំង។
«ឆាប់ទៅបន្ទប់របស់ឯងវិញឥឡូវនេះ»លោកស្រីចាសស្មីន បម្រុងកញ្ឆក់កដៃនាយតូច បង្ខំឲ្យឡើងទៅបន្ទប់វិញ តែត្រូវរាងសង្ហាឈរពាំងមុខ ថែមទាំងបញ្ជូនស្នាមញញឹមលាក់គំនួច៖
«ទុកឲ្យខ្ញុំនាំគេទៅក៏បាន»
«កូនជុង?»ម៉ាដាម ភ្ញាក់ព្រើត ដូចគេជះទឹកកណ្តាលមុខឲ្យស្វាង អ្នកដែលជាគូដណ្តឹងរបស់គេ គឺជីមីន ចុះហេតុអី? ហេតុអីអ្នកដែលគេនាំទៅផ្ទះរបស់គេមុននេះ ជាថេយ៉ុងទៅវិញ? ស្តាប់សម្តីអនាគតកូនប្រសាគាត់ចុះ ធ្វើដូចចង់បានកូនគាត់ម្តងទាំងពីរនាក់! ពេលបានឃើញប្រតិកម្មគាត់ដូច្នេះ ជុងហ្គុក ក៏មិនបានញញើតញញើម ផ្ទុយទៅវិញគេមានតែឌឺថែម និងបញ្ជួសដោយការឈោងកាន់ដៃថេយ៉ុងកាន់មកនៅចំពោះមុខគាត់ រីឯនាយតូច ខំប្រឹងរមួលចេញ តែត្រូវគេប្រើកែវភ្នែកមុតស្រួចសម្លក់គំរាម។
«សុំចៀសផ្លូវបន្តិច»ជុងហ្គុក បែរមកសុំអនុញ្ញាត តែមិនបានមើលមុខម៉ាដាមចំ រំពេចនោះក៏ចាប់អូសដៃ នាយតូច បង្ហួសកាត់មុខគាត់ គេបោះជំហ៊ានវែងៗ នាំថេយ៉ុង ឡើងទៅបន្ទប់ភ្លាមៗយ៉ាងទំនើងហួសស្មាន ដោយមិនខ្លាចរអាចិត្តម្ចាស់ផ្ទះដែលត្រូវជាអនាគតម៉ាក់ក្មេកសូម្បីតែបន្តិច។

ម្ចាស់ជីវិតWhere stories live. Discover now