ភាគ៤៥

2.5K 135 1
                                    

ព្រឹកថ្ងៃថ្មី អ្វីៗហាក់ខុសដាច់ឆ្ងាយពីការរំពឹងទុក...
ស្ថិតក្នុងបន្ទប់ដ៏ធំល្វឹងល្វើយ មានរាងកាយតូចច្រឡឹងកំពុងលង់លក់ក្នុងយ៉ាងស្កប់ស្កល់ ខណៈមនុស្សម្នាក់ទៀតអង្គុយក្បែរ ដៃចាប់កាន់ប្រអប់ដៃអ្នកដែលគេងលក់ជាប់...
«សុំទោសដែលបងមិនអាចឃាត់លោកពូបាន ប៉ុន្តែបងនឹងព្យាយាមកែប្រែបញ្ហានេះឲ្យល្អវិញ...»ជុងហ្គុក ឧទាននៅក្នុងចិត្តដែលកំពុងតែស្មុគស្មាញ គ្មាននរណាម្នាក់ដឹងច្បាស់ពីចិត្តគំនិតគេឡើយ ខួរក្បាលគេក្នុងពេលនេះហាក់ដូចកំពុងតែផ្ទុករាប់ពាន់បញ្ហា ព្រោះពេលនេះ យ៉ុនហ្គី អាន់ដឺសាន់ដែលជាពូរបស់គេ ប្រហែលជាមកដល់ទឹកដីកូរ៉េហើយ។
«បងពិតជាគួរឲ្យស្អប់ដូចដែលអូនធ្លាប់និយាយមែន» ទល់នឹងពេលនេះ ទើបគេយល់ ថាហេតុអី ថេយ៉ុង តែងតែតាមបំបែកបំបាក់ ព្យាយាមបំផ្លាញអាពាហ៍ពិពាហ៍មួយនោះ ដើមឡើយគេពិតជារីករាយនឹងធ្វើតាមសម្តីរបស់ពូគេណាស់ សូម្បីតែរៀបការជាមួយជីមីន ជំនួសឲ្យពូ ក៏គេហ៊ានធ្វើ ប៉ុន្តែនោះ គ្រាន់តែជាអារម្មណ៍មួយឆាវ ដែលគេគ្រាន់តែគិតថា ពេលរៀបការហើយ លែងលះតាមក្រោយគឺចប់បញ្ហា តែមិនមែនទេ គ្រប់យ៉ាងវាមិនទាន់ចប់ លុះត្រាតែយ៉ុនហ្គី ជាអ្នកបញ្ចប់។
«សង្ឃឹមថាលោកពូមិនធ្វើអ្វីចំពោះជីមីនទៅចុះ» យ៉ុនហ្គី ជិតមកដល់ ធ្វើឲ្យគេកាន់តែមានអារម្មណ៍ថា ធំក្លិនឈួលចំហាយគ្រោះថ្នាក់កាន់តែខ្លាំង មិនត្រឹមតែប៉ះពាល់ដល់ជីមីន តែអាចរាលដាលដល់មនុស្សជាទីស្រឡាញ់របស់គេក៏ថាបានដែរ...
«...»នឹកដល់ត្រឹមនេះ នាយកំលោះទម្លាក់ទឹកមុខកាន់តែស្មុគលើសដើម គេដកដង្ហើមធំមិនដឹងជាលើកទីប៉ុន្មានទៅហើយទេ....

ជុងហ្គុក អង្គុយសម្លឹងមុខនាយតូចអស់មួយសន្ទុះធំ តែអ្នកគេងពុំទាន់ភ្ញាក់ គេមិនចង់រំខាន ខ្លាចថេយ៉ុងគេងមិនឆ្អែត ក៏ទម្លាក់ដៃតូចៗទៅដាក់លើពីវិញថ្នមៗ មុននឹងក្រោក បម្រុងដើរចេញ ស្រាប់តែក្មេងកំហូចស្ទុះទៅចាប់ដៃគេជាប់...
«នៅកំដរអូនបន្តិចទៀតបានទេ...?»ថេយ៉ុង ពោលទាំងខ្សាវៗ ភ្នែកមមីនៅឡើយ មុននេះគេងធម្មតាទេ ថែមទាំងលង់លក់យ៉ាងស្កប់ ប៉ុន្តែសុខៗស្រាប់តែកន្រ្តាក់ខ្លួនភ្ញាក់ ចំពេលជុងហ្គុកក្រោកចេញល្មម ហាក់ដូចបានដឹងដល់វតនតមានគេយ៉ាងអ៊ីចឹង។
«បាទ...បងនៅត្រង់នេះស្រាប់ហើយ»ជុងហ្គុក ឆ្លើយយ៉ាងទន់ភ្លន់ ដោយប្តូរចិត្តរហ័សមកអង្គុយកន្លែងដើមវិញដោយស្នាមញញឹម គេពិតជាមិនដាច់ចិត្តបដិសេដនូវអ្វីដែល ថេយ៉ុងចង់បាន មិនថាជារឿងតូចតាចក៏ដោយ។
«សម្ងំគេងវិញទៅ»
«...»ថេយ៉ុង គ្រវីក្បាលយ៉ាងចចេស ស្របពេលយកដៃម្ខាងមកញីភ្នែក ធ្វើឲ្យអ្នកដែលតាមសម្លឹង ឃ្នើសចិត្តនឹងអត់មិនបានទាបចាប់ទាញដៃនាយតូចចេញហើយក្តាប់មាត់បន្ទោសទាំងគ្រឺតក្នាញ់ពេញទ្រូង...
«ស្តាប់បងឬអត់?»
«...» ថេយ៉ុង មិនមាត់ តែកែវភ្នែកសម្លឹងគេមុខគេភ្លឹះៗ ខណៈនោះ ជុងហ្គុកក៏យកដៃអង្អែលថ្ពាល់ថ្នមៗ មុននឹងសន្សឹមមុខឱនទៅថើបថ្ងាសនាយតូចបន្តិច
«គេងវិញណា៎...»គេនៅតែតឿនឲ្យគេង ដដែលជាដដែល តែអ្នកត្រូវដេញហាក់មិនចង់ធ្មេចភ្នែកម្តងទៀត ចង់ឲ្យអង្គុយកំដរ ហើយគេងសម្លឹងមុខគេបែបនេះ ហើយពេលកាន់តែសម្លឹងយូរៗ រឹតតែមិនចង់ឲ្យគេក្រោកចេញទៅណាទាំងអស់...
«មកគេងជិតអូនបានទេ?»ថេយ៉ុង ពោលឡើងទាំងទឹកមុខអង្វរករ មិនមែនរំអួយ ម្ញិកម្ញក់ទាមទារការយកចិត្តទុកដាក់ឡើយ តែព្រឹកនេះ ហាក់មានអារម្មណ៍ថា ចង់បានភាពកក់ក្តៅពីគេ ចង់បានការថ្នាក់ថ្នម ឱប ថើប ឲ្យដល់ចិត្ត ឯអ្នកម្ខាងទៀត គ្រាន់តែឮកំលោះតូចប្រាប់ដូច្នោះ ក៏ស្ទុះសម្រូតឡើងគ្រែ ទាញខ្នើយមកដាក់ផ្អែកខ្នង មុននឹងក្រសោបឱបម្ចាស់រាងកាយតូចច្រឡឹង មកឱបជាប់ទ្រូងយ៉ាងថ្នាក់ថ្នម បីបមលើសទារកទៅទៀត។
«អរគុណ»គ្មានអ្វីច្រើនជាងពាក្យអរគុណ តែវាពិតជាមានន័យខ្លាំងបំផុត នូវពេលដែលពាក្យនេះបន្លឺចេញពីមាត់ ថេយ៉ុង ផ្ទាល់ មានន័យរហូតដល់អាចទិញស្នាមញញឹម ជុងហ្គុក ឲ្យផុសឡើងភ្លាម...
«បងទេជាអ្នកដែលគួរតែអរគុណអូនវិញនោះ»
«???»នាយតូច ងើបសម្លឹងទាំងទឹកមុខពេញដោយចម្ងល់
«អរគុណដែលលែងខឹង លែងស្អប់ ហើយប្តូរមកជាឱបបងបែបនេះ»មាត់និយាយ ខណៈដៃអង្អែលខ្នងនាយតូចតិចៗ ឯអ្នកដែលស្ថិតក្នុងរង្វង់ដៃ សសុលខ្លួនឱបគេយ៉ាងណែន ឆ្លៀតលួចញញឹមញញែម តែក៏ពេបមាត់ជ្រេញ ព្រោះពាក្យសម្តីអ្នកខ្លះដែលនិយាយមកហាក់លើកដំកើងខ្លួនឯងជាមនុស្សពិសេស ហើយខណៈពេលកំពុងតែផ្អែមល្ហែម ទូរស័ព្ទក្នុងហោប៉ៅខោរបស់ជុងហ្គុកបានខ្ទ័រ ទើបគេដកមក ហើយចុចទទួលភ្លាម...
(កូនជុង វីវរហើយ ជីមីនបានបាត់ពីផ្ទះ ម៉ាក់បារម្ភខ្លាំងណាស់)លោកស្រីស៊ូណាននិយាយទាំងញ័របបូរមាត់ ស្របពេលជុងហ្គុក ចងចិញ្ចើមទាំងមុខងាប់ ឮតែប៉ុណ្ណឹង ក៏ចុចបិទស្របពេលព្រួសខ្យល់ដង្ហើមធំចោលមួយដង្ហើម ធ្វើឲ្យនាយតូចដែលរងចាំស្តាប់និងតាមសង្កេតមើលឫកពារគេ ធ្វើមុខឆ្ងល់ហើយក៏សួរបែបមិនដឹងអី។
«និយាយជាមួយអ្នកណា? ហេតុអីទឹកមុខបងតានតឹងម្ល៉េះ?»ឮសំណួរនេះភ្លាម នាយកំលោះរហ័សប្តូរទឹកមុខមកជាញញឹមធម្មតាវិញដូចចគ្មានរឿងអីកើតឡើង ថែមទាំងតបវិញដោយវាចារស្រទន់៖
«បងនិយាយជាមួយម៉ាក់ គាត់ប្រាប់ថាមិនសូវស្រួលខ្លួន បន្តិចទៀតបងទៅទទួលគាត់ដើម្បីទៅពិនិត្យសុខភាព»
«ចឹងបងឆាប់ទៅៗ»ឮថាម៉ាក់គេមិនស្រួលខ្លួន នាយតូចស្ទុះអង្គុយហើយតឿនគេយ៉ាងលឿន ឯជុងហ្គុកក៏សម្លឹងក្នុងកែវភ្នែកនាយតូច រួចបន្លឺឡើងក្នុងចិត្ត៖
«បងសុំទោស...»

ម្ចាស់ជីវិតWhere stories live. Discover now