ភាគ៦៩

1.3K 49 0
                                    

«ក្មេងខូច» ពេលទៅផុត ជុងហ្គុកក៏ជញ្ជក់មាត់គ្រឺតនឹងចរិកអ្នកខ្លះ ដែលផ្តើមនិយាយបញ្ឈឺគេមុន ពេលគេបណ្តោយតាម ស្រាប់តែខឹងគេវិញ មើលចុះ ដើរត្រុយមិនខ្ចីងាយក្រោយបន្តិច។
....
ថេយ៉ុង អង្គុយសម្ងំលើពូកម្នាក់ឯងទាំងមិនស្រណុកក្នុងខ្លួន គេងក៏មិនលក់ ម៉ាស៊ីនត្រជាក់បើកអស់លេខហើយនៅតែមិនមានអារម្មណ៍ត្រជាក់អីបន្តិចសោះ ព្រោះចិត្តកំពុងតែក្តៅពុះកញ្ជ្រោល ដោយសារពាក្យសម្តីប៉ុន្មានម៉ាត់របស់គេមុននេះ ហេតុតែចង់ឲ្យគេមកលួង នាយតូច សុខចិត្តនៅសម្ងំក្នុងបន្ទប់នោះមិនចេញទៅណា។

១ម៉ោងក្រោយ...
«បើយប់នេះបងមិនមកលួងអូនទេ កុំសង្ឃឹមថាបានប៉ះពាល់អូនទៀតឲ្យសោះ ប្រុសសម្អុយ ឆឹស៎!»កាន់តែចាំយូរៗ នាយតូចកាន់តែញ័រទ្រូង នេះរលងពេលអស់មួយម៉ោងជាងហើយ នៅមិនទាន់ឃើញគេចូលមកទៀត ចិត្តមួយចង់ងរងក់ឲ្យបានយូរ ចិត្តមួយក៏ភ័យ ភ័យខ្លាចគេយកអ្នកផ្សេងមកមែន ខណៈនោះក៏ស្ទុះក្រោកយ៉ាងលឿន ព្រោះទ្រាំស្ងៀមមិនបានទៀតទេ ត្រូវតែចេញទៅ...តើទៅណា?
តុកៗៗៗ!!!
ថេយ៉ុង ដើរខ្មឺតៗទៅគោះទ្វារមុខបន្ទប់គេ លាន់ពេញទំហឹង គោះម្តងហើយម្តងទៀតឡើងក្រហមដៃអស់ គោះចង់បាក់ក្រញដៃហើយ តែគេមិនព្រមមកបើកឲ្យ ក៏ចិត្តខ្លាំងដើរទៅរកសោ មកចាក់ដើម្បីចូលទៅ។
«...»ដៃតូចរុញទ្វារយឺតៗចូលទៅ ទ្វារបើកចំហ តែមិនឃើញមានវត្តមានគេសោះ នាយតូចចាប់ផ្តើមញាប់ញ័រទ្រូង ព្រោះដឹងថាគេមិនបានទៅណាឆ្ងាយពីបន្ទប់ទេ ព្រោះឮសំឡេងបើកទឹកផ្កាឈូកចេញពីបន្ទប់ទឹក។
«ក្រែងមួយម៉ោងមុនគាត់ងូតទឹករួចហើយតើ»ថេយ៉ុង គិតនៅក្នុងចិត្តបណ្តើរ ជើងតូចរំកិលទៅសំដៅទៅថ្នមៗបណ្តើរ ពេលជិតទៅដល់ ស្រាប់តែឮសំឡេងមនុស្សស្រីថ្ងូរយ៉ាងត្រេកត្រអាល ធ្វើឲ្យទ្រូងឆ្វេងឆាបឆេះមួយរំពេច...
«អ្ហា៎...អ្ហា៎សៗៗ... អ្ហឹៗៗ អ្អាស៎...»នាយតូច បញ្ឈប់ជំហ៊ានភ្លាមៗ សឹងតែទប់ជំហលែងជាប់ មានអារម្មណ៍ថាបេះដូងចាប់ឈឺខ្ទោកៗ តែព្យាយាមដកដង្ហើមវែងៗ ដៃទាំងគូក្តាប់យ៉ាងណែន សំឡេងមនុស្សស្រីថ្ងួចថ្ងូរលាយឡំជាមួយទឹកផ្កាឈូក មិនចង់ស្រមៃដល់រូបភាពនោះទេ មិនចង់គិតដល់អារម្មណ៍នោះទេ ព្រោះជុងហ្គុកក៏ធ្លាប់ធ្វើបែបនេះជាមួយខ្លួនដែរ...តើនេះ...?នេះគេយកអ្នកណាមកមែនទេ?
ថេយ៉ុង លែងខ្វល់អ្វីទាំងអស់ សំខាន់ពេលនេះចង់ដឹងថាស្រីដែលកំពុងថ្ងួចថ្ងូរយ៉ាងសុខស្រួលនោះ មុខមាត់យ៉ាងម៉េច បានអាចទាក់ចិត្តជុងហ្គុកបានលឿនម្ល៉េះ?
ផាំងៗៗ!!!
«ជុងហ្គុក បើកទ្វារ...ឆាប់បើកទ្វារឲ្យអូនភ្លាម» ថេយ៉ុង ក្តាប់ដៃគោះទ្វារបន្ទប់ទឹកសឹងរបើករហូតឮដល់អ្នកខាងក្នុង គេក៏រហ័សបិទទឹកផ្កាឈូកហើយប្រញាប់ប្រញាល់ទាញកន្សែងមកស្លៀក និងមួលគន្លឹះទ្វារបើកយ៉ាងលឿន...
ផាច់!!!
ជាកិច្ចស្វាគមន៍ ជុងហ្គុក ទទួលបានរង្វាន់មួយកំផ្លៀងយ៉ាងចាស់ដៃពី នាយតូច! គេមិនខឹងទេ តែលើកដៃខ្ទប់ថ្ពាល់ទាំងមុខឆ្ងល់៖
«បងខុសអី?» ផាច់!!! ជុងហ្គុកសួរទាំងមុខស្លីស្លឺហាក់មិនដឹងអីសោះ ហើយភ្លាមក៏ទទួលបានមួយកំផ្លៀងទៀត តែលើកនេះធ្ងន់ខ្លាំងណាស់រហូតផ្ទៃមុខសង្ហាបែរទៅម្ខាងតាមកម្លាំងទះ!
«បងសុំទោស»តាមទម្លាប់ ជុងហ្គុក តែងតែសុំទោស ទោះខ្លួនមិនបានធ្វើអ្វីខុស ឬបង្ករកំហុសដែលមិនដឹងខ្លួន ទើបគេសុំទោសបែបនេះ តែពាក្យសុំទោស ធ្វើឲ្យ ថេយ៉ុង កាន់តែគិតថា គេបានលាក់ស្រីនៅពីក្រោយខ្នង ទើបបន្ទាប់ពីទះហើយ ក៏លើកដៃប្រុងរុញគេចេញ ប៉ុន្តែជុងហ្គុកមាឌមាំ កម្លាំងខ្លាំងជាង ច្រានគេប៉ុណ្ណង គេមិនខ្ចីហើបជើង ហើយនៅឈរត្រង់ហ្នឹងដដែល។
«បងដឹងថាខ្លួនឯងកំពុងតែធ្វើស្អីទេ?»សំណួរនាយតូច ចង់មានន័យថា ជុងហ្គុកកំពុងតែព្យាយាមធ្វើរឿងខុសឆ្គង បញ្ឈឺចិត្តគេដោយទង្វើរថោកទាប តែក្រឡេកទៅជុងហ្គុក ធ្វើមុខមីងមាំង មោឃៗបែបមិនដឹងអីសោះ ហើយក៏តបហាក់ដូចគ្មានព្រលឹងក្នុងខ្លួន៖
«ដឹង! ដឹងតើ មុននេះបងមើលរឿង»ចម្លើយដ៏សែនហួសចិត្តរបស់គេ ធ្វើឲ្យថេយ៉ុងដែលមានឫកពារអន្ទះសារឆ្លេឆ្លាចង់ដាច់ខ្យល់មុននេះ ប្រែជាឈរគាំងអស់ពាក្យនឹងថ្លែង ហើយភ្លាមនោះ ជុងហ្គុក ក៏ដើរចូលទៅយកទូរស័ព្ទដែលដាក់លើធ្នើកញ្ចក់ក្បែរអាងក្នុងបន្ទប់ទឹក មកឲ្យនាយតូចមើល មើលចំកន្លែងគេចុចស្កុបត្រង់វគ្គក្តៅសាច់ ឆ្លៀតបើកឲ្យនាយតូចមើលបន្ត ហើយឮមនុស្សស្រីក្នុងទូរស័ព្ទនោះស្រែកថ្ងូរអស់ទំហឹងដូចអម្បាញ់មិញអ៊ីចឹង ម្តងនេះថេយ៉ុងប្តូរមកឈរឱបដៃសម្លក់មុខ ហើយស្រែកស្តីបន្ទោសឲ្យគេទាំងមុខក្រម៉ក់ក្រម៉ូវមើលមិនបាន៖
«បងកាន់តែឆ្កួតមែនទែនហើយ...ដឹប!!!»មាឌល្អិតខាំមាត់ក្តាប់ដៃតប់ទ្រូងគេមួយទំហឹង ពេលថារួចក៏ដើរខ្ទឺតៗទៅអង្គុយលើសាឡុង ជុងហ្គុក លួចអស់សំណើច ចង់តែសើចឲ្យបែកបន្ទប់ទេ តែមិនហ៊ាន ព្រោះមេខ្លាកំពុងតែក្តៅមួម៉ៅ ទើបគេបានត្រឹមដើរត្រុកៗតាមពីក្រោយ ចុងក្រោយក៏ដាក់ខ្លួនអង្គុយលើផ្ទាល់លើឥដ្ឋ ក្បែរជើង នាយតូច ហើយរអ៊ូរង៉ូវ៖
«ឆ្ងល់អឺយឆ្ងល់! គ្រាន់តែងូតទឹកបណ្តើរមើលរឿងសិ*បណ្តើរសោះ ត្រូវមួយកំផ្លៀងដែរ ពិភពលោកនេះពិតជាអយុត្តិធម៌ណាស់»រអ៊ូបណ្តើរ ដៃទាំងគូស្រវារកជើងនាយតូចបណ្តើរ គឺយកមកច្របាច់ម៉ាហ្សាថ្នមៗ គក់ផង ច្របាច់ផង ហាក់លួងចិត្ត សាកស្រមៃមើល៍ តើគួរឲ្យស្រឡាញ់ប៉ុណ្ណា ដែលកំលោះមាឌមាំ ពោរពេញដោយសាច់ដុំណែនក្តន់ លើខ្លួនសុទ្ធតែស្នាមសាក់ មានអំណាចឥទ្ធពល បែរជាត្រូវមកអង្គុយច្របាច់ជើងឲ្យកំលោះតូចម្នាក់ ថ្នមចិត្ត ថ្នមកាយ ថ្នមគ្រប់យ៉ាង ទោះបីត្រូវពីរកំផ្លៀងក្តៅមុខគគុក ក៏ត្រូវតែតាមលួងគេដែរ។
«មើលអីក៏មើលទៅ ចាំបើកសំឡេងឮៗធ្វើអី?»ថេយ៉ុង នៅមិនអស់ចិត្តរឿងមុននេះ បើសិនគេលាក់ស្រីមែន ម្ល៉េះបានស្ទុះចាប់បោកសក់នាងនោះមិនខាន តែចៃដន្យអី មិននឹកស្មានថាជុងហ្គុករោគចិត្តដល់ថ្នាក់ហ្នឹង នាយតូចអត់ខឹងមួម៉ៅមិនបានពិតមែន ហើយតាំងមកអង្គុយឆ្ងល់រឿងឆ្កួតៗ ចង់តែថែមបីដៃទៀតឲ្យបាត់ឆ្ងល់តើ!
«សុំទោស...»ជុងហ្គុក ពោលសុំទោសទាំងមុខជូរ ដៃច្របាច់ជើងនាយតូច បន្លំស្ទាបអង្អែល ស្ទាបៗដល់ដល់គល់ភ្លៅ ថេយ៉ុងក៏វាយដៃគេមួយដៃផាច់៖
«បានហើយ អូនមិនបានចុកជើងទេ ខំច្របាច់ដល់ណា»
«ខ្លាចអូនចុកជើងដែលខំដើរមករកបងដល់បន្ទប់»និយាយបណ្តើរញញឹមខ្ជឹបមាត់បណ្តើរ ដៃនៅអង្អែលភ្លៅស្រឡូនតូចជារឿយៗ ឯថេយ៉ុងគិតតែសម្លក់គេមិនឈប់
«មករក ក្រែងអ្នកខ្លះយក អ្នកណាមកដេកជាមួយមែន នឹងអាលចាប់មួល.កទម្លាក់តាមបង្អួច»
«មួល.កអ្នកណា?»
«បងហ្នឹង!ព្រោះបងអ្នកយកគេមក»



To be continued💕

ម្ចាស់ជីវិតWhere stories live. Discover now