ភាគ៦

2.6K 155 2
                                    

ជុងហ្គុក លើកចិញ្ចើមម្ខាងយ៉ាងឌឺ ខណៈនោះ នាយតូចក៏លើកដៃគ្រវាសដៃរវាមនោះចេញដោយភាពហួងហែង ហើយនៅរក្សាកែវភ្នែកសម្លក់ រាងក្រាស់ ស្ទើធ្លុយធ្លាយដល់ឆ្អឹង។
«ចេញ ចេញឲ្យឆ្ងាយពីខ្ញុំ»ថេយ៉ុង គំហកមុខមាំ ដើម្បីបញ្ជាក់ឲ្យគេឃើញថាក្មេងម្នាក់ដែលគេបានប្រៀបធៀបទៅនិងដង្កូវ មិនមែនចិត្តងាយឲ្យគេប៉ះពាល់បានតាមអំពើចិត្តឡើយ ត្បិតគ្រួសារទាំងពីកំពុងតែមានទំនាក់ទំនងល្អ ជិតក្លាយជាគ្រួសារតែមួយក៏ដោយ គេមិនសិទ្ធិអីមកប៉ះពាល់? ឬចង់ស្រវាយកទាំងបង ទាំងប្អូន ដូចសម្តីដែលគេធ្លាប់ឡកលើយឲ្យពិតមែន? វាមិនអាច គឺមិនអាចទៅរួចទេ។
«តោះ ទៅបន្ទប់»រឹតតែដេញ ជុងហ្គុក នឹងកាន់ផ្គើនលើសដើម ស្របពេលប្រអប់ដៃរវើករវាមលូនទៅក្រសោបចាប់ចង្កេះកូនម្ចាស់ផ្ទះឆៅៗតែម្តង ភ្លាមនោះអ្នកដែលត្រូវបំពានរាងកាយ ក៏ស្ទុះកន្រ្តាក់ខ្លួនគេចចេញពីរង្វង់ដៃគេយ៉ាងលឿន នាយតូច ខឹងខ្លាំង ខឹងឡើងញ័រទ្រូងចំប្រប់ ដៃដែលកាន់កែវទឹកដោះគោ ប្រឹងក្តាប់យ៉ាងណែន ទើបខាំបបូរមាត់ តាំងចិត្តជះទឹកដោះគោឲ្យត្រូវកណ្តាលមុខគេ តែមិនបានសម្រេចបំណង ព្រោះត្រូវ ជុងហ្គុក កញ្ឆក់ដណ្តើមពីដៃ ហើយយកមកផឹកក្អឹកៗនៅចំពោះមុខថែមទៀតផង។
«កុំខ្ជះខ្ជាយរបស់ញ៊ាំ មិនមែនជាទម្លាប់ល្អទេ»ចប់សម្តី គេក៏ដកជំហ៊ានថយបន្តិច មុននឹងបង្វែរខ្លួនយកកែវទៅទុកយ៉ាងព្រងើយ ទុកឲ្យថេយ៉ុង ឈរបៀមកំហឹងទាំងក្តៅស្ទើឆេះ ស្របពេលដៃតូចៗក្តាប់ណែនដោយភាពមួហ្មង។
   បន្ទាប់ពីនោះមក ជុងហ្គុក ក៏មិនទាន់ចាកចេញទៅណា បើទោះបី ថេយ៉ុង ប្រឹងស្រែកប្រឹងថាឲ្យគេខ្លាំងប៉ុនណាក៏ដោយ។ រាងសង្ហា ត្រឡប់មកអង្គុយនៅលើសាឡុងវិញ ក៏មិនភ្លេចក្រឡេកកែវភ្នែក ទៅមើល រាងតូច ដែលឈរសម្លក់គេពីចម្ងាយ ពេលទ្រាន់ចិត្តខ្លាំងពេក ក៏ឡើងទៅបន្ទប់បាត់ទៅ ក្រោយពេល ថេយ៉ុង ឡើងទៅផុតបន្តិច ជុងហ្គុក អាន់ដឺសាន់ ចាប់ផ្តើមកួចមាត់ញញឹមញញែម ហាក់រីករាយជាមួយនិងរឿងដែលខ្លួនកំពុងធ្វើ ដើមឡើយ គេខឹងនឹងម៉ាក់ដែលរៀបចំគូស្រករអោយគេ ទាំងដឹងថាគេគេធុញថប់និងរឿងនោះខ្លាំង តែក្រោយពីបានជួបជាមួយ ថេយ៉ុង នៅថ្ងៃនោះមក ថេយ៉ុង ជាមនុស្សដែលមានចំនុចធ្វើឲ្យគេចាប់អារម្មណ៍ច្រើន ធ្វើឲ្យគេចង់ដឹង ចង់ស្គាល់ ចង់សាកចិត្ត ព្រោះគេពុំធ្លាប់ជួបប្រទះក្មេងប្រុសដែលមានចរិករឹងរូស មានះ ចិត្តដាច់ ដូចជា នាយតូចឡើយ ហើយគេជាមនុស្សម្នាក់ដែលតែងតែឈ្នះអ្នកគ្រប់គ្នាសូម្បីតែគ្រួសារ ហើយលើកនេះ គេនឹងយកឈ្នះក្មេងល្អិតនេះឲ្យទាល់តែបាន។
   អង្គុយសុខៗ នាយកំលោះស្រាប់នឹកឃើញដល់មនុស្សម្នាក់ រលឹកភ្លាម ជុងហ្គុក ក៏ដកទូរស័ព្ទចេញពីហោប៉ៅខោ ហើយចុចតេទៅរកភ្លាមៗ...
«ហេឡូ»
(នឹកឃើញអីទើបតេមករកយើង?)
«តេទៅលេងផងមិនបានទេហ៎?»
(លេបថ្នាំច្រឡំទេដឹង?ឯងហ្នឹងចេះតេមកលេងយើង?)
សំឡេងឆ្លើយឆ្លងពីអ្នកម្ខាងទៀត ដែលកំពុងរស់នៅឯក្រៅប្រទេស បើស្តាប់តាមពាក្យសម្តីពួកគេនិយាយហាក់ដូចពួកម៉ាកជិតស្និត ទាំងការពិតនោះ...
«លោកពូមិនគួរឲ្យស្រឡាញ់ដូចខ្ញុំសោះ ខ្ញុំតេទៅប្រាប់ដំណឹងស្លរឈាមបន្តិចហ្នឹងណា៎» ស្របសម្តី ជុងហ្គុក ក្រោកចេញពីសាឡុង ហើយដើរក្រឡឹងមើលបរិវេណនៃភូមិគ្រឹះដ៏ធំស្កឹបស្កៃ ភ្ជាប់ដោយស្នាមញញឹមក្នុងការអបអរឲ្យលោកពូជាទីស្រឡាញ់របស់គេ គឺ យ៉ុនហ្គី អាន់ដឺសាន់ បុរសសង្ហាសាច់សចាំងភ្នែក តែមានចរិកស្ងៀមស្ងាត់បែបឈាមត្រជាក់ មិនចូលចិត្តការនិយាយលេងសើច ត្រូវនិងក្មួយកំពូលមាត់ឆៅ គ្មានអ្នកណាប្រដៅបាន ពូក្មួយគេចាប់ផ្តើមនិយាយគ្នាពេលណា ដូចយកសាំងទៅចាក់លើភ្លើង ឆេះឈ្ងៀមឥតឈប់ឈរ។
(មានរឿងស្អីឆាប់និយាយមក កុំតាប៉ែ)
«បើខ្ញុំប្រាប់ ពូមានរង្វាន់ឲ្យទេ?» ជុងហ្គុក ព្យាយាមនិយាយអូសក្រឡា ចង់លោលេងផង បន្លាចចិត្តលោកពូផង តែមនុស្សដូច យ៉ុនហ្គី និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង៖
(រង្វាន់គ្រាប់សំណញុកមាត់ឯងទេដឹង?)ត្រឹមប៉ុនហ្នឹង ជុងហ្គុក មិនខ្ចីញញើតញញើមថែមទាំងបង្ហើបការពិតឡើងមក៖
«Shit! គួរឲ្យរំភើបចិត្តណាស់ អ្នកម៉ាក់ជិតបានកូនប្រសាហើយ ហើយគូដណ្តឹងរបស់ខ្ញុំជាមនុស្សដែលលោកពូបាននាំទៅខន់ដូនៅយប់នោះ»
(អាក្មេងមាត់រពឹស! ស៊ីទៅបើឯងមិនចេះគិតដល់ក្បាលយើង) យ៉ុនហ្គី ចាប់ផ្តើមក្តៅស្លឹកត្រចៀកស្ទើឆេះទាំងទូរស័ព្ទ អារម្មណ៍ហាក់មិនស្ងប់សុខ ពេលឮគេប្រាប់ដូច្នោះ ចំណែកជុងហ្គុកឯណេះវិញ ហាក់ពេញចិត្តនូវពេលឮសំឡេងគំហកពីពូរបស់គេ ខណៈខួរក្បាលរបស់គេក៏ស្រម៉ៃដល់ទិដ្ឋភាពដែលបានកើតឡើងនៅរាត្រីនោះ៖

ម្ចាស់ជីវិតWhere stories live. Discover now