ភាគទី ១៨

3.1K 276 0
                                    

_ Tae ដើរចូលក្នុងថ្នាក់រៀនតាមធម្មតាមុននឹងចូលទៅអង្គុយក្នុងតុជាមួយ Jimin ។

« មកហើយហ្អេ៎? ថ្ងៃនេះមើលទៅមុខឯងដូចជាមិនសូវសប្បាយចិត្តសោះ » Jimin

« ចុះយើងមានដែលសប្បាយចិត្តតាំងពីអង្កាល់? » Tae និយាយមុខស្មើទើប Jimin ងក់ក្បាល ភ្លេចទៅថាមិត្តគេម្នាក់នេះមិនដែលញញឹមរាល់ថ្ងៃស្រាប់ ហើយ ។

« អឺមែនហើយ » Jimin ឆ្លើយរួចងាកមកមើលសៀវភៅបន្តឯរាងតូចអង្គុយគិតពីអាកប្បកិរិយាប្លែកៗ របស់ប៉ាគេកាលពីព្រឹកមិញ កាន់តែគិតគឺកាន់តែ ចម្លែកចិត្តខ្លាំងឡើង ។

« នែ៎យើងសួរមួយ » Tae

« រឿងអី? » Jimin ឆ្លើយទាំងមិនដាក់សៀវភៅចុះទើប Tae ស្ងាត់មួយភ្លែតមុននឹងសួរ ។

« ប៉ាឯងធ្លាប់...នាំឯងទៅដើរលេងឬអត់? » Tae

« ធ្លាប់តើសតែមិនញឹកញាប់ទេ យ៉ាងម៉េច? » Jimin

« គឺប៉ាយើងព្រឹកមិញចម្លែកណាស់ ឯងដឹងទេ? កាលពីមុនគាត់មិនដែលខ្វល់ពីយើងទេតែមួយរយៈនេះដូចជាប្លែកៗយកចិត្តទុកដាក់ខុសធម្មតា ព្រឹកមិញនេះជូនយើងនិង Donghae មកសាលាហើយនៅថា ចង់នាំដើរលេងទៀតផង » Tae រៀបរាប់គ្មានសល់ធ្វើឲ្យ Jimin បិទសៀវភៅងាកមកញញឹមដាក់គេ ភ្លាម ។

« អ៊ីចឹងមិនល្អទេហ្អេ៎? បើគាត់ធ្វើបែបនេះច្បាស់ណាស់ថាគាត់ចង់ផ្សះផ្សារជាមួយឯងវិញ ទំនាក់ ទំនងអ្នកទាំងពីរនឹងល្អប្រសើរឡើងវិញនោះអី » Jimin

« ឯងគិតថាចឹងពិតមែន? » Tae សួរបែបមិនប្រាកដ ចិត្ត ឃើញដូច្នេះ Jimin ក៏លូកទៅចាប់ដៃគេមកកាន់ថ្នមៗ ។

« Tae...នេះវាកន្លងទៅពីរឆ្នាំហើយណា៎ ឯងនិងគាត់មិនល្អជាមួយគ្នាយូរគួរសមល្មមដល់ពេលដែល ត្រូវរូវគ្នាវិញហើយ នេះប៉ាឯងគាត់ចាស់ហើយនៅ ដាក់ខ្លួនមកផ្សះផ្សាមុនទៀត ឯងមិនគិតចិត្តទន់ខ្លះទេឬយ៉ាងម៉េច? » Jimin

« យើងមិនដឹងទេ យើងវិលវល់អស់ហើយ » Tae គ្រវីក្បាលព្រោះតែភ្លាមៗពេក មិនមែនថាគេមិនចង់ត្រូវគ្នាវិញទេតែដឹងស្រាប់ហើយថាគេជាមនុស្សចិត្តរឹងមិនងាយបំភ្លេចរឿងទាំងអស់នោះទេ ម្យ៉ាងប៉ាគេ នៅតែទុកអ្នកស្រីMori នៅក្នុងផ្ទះក្នុងនាមជាប្រពន្ធ បើបែបនេះតើឲ្យគេជឿថាលោកប៉ាចង់ត្រូវគ្នាវិញ បានយ៉ាងម៉េចទៅ?

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now