ភាគទី ៤២

3.6K 247 0
                                    

_ ក្រោយពេលជូនដំណើរលោកប៉ាឡើងយន្តហោះរួច Jungkook នាំរាងតូចមកដល់ផ្ទះភ្លាមមិនទាន់ទេក៏ប្រញាប់ប្រមូលលំហាត់មកឲ្យធ្វើភ្លាមមុននឹងថ្ងៃ ប្រឡងនាថ្ងៃស្អែកឈានចូលមកដល់ ។

« នេះសុទ្ធតែលំហាត់ដែលធ្លាប់ចេញរាល់ឆ្នាំ Tae យកធ្វើមើលទៅណា៎ » ស្របនឹងនិយាយ រាងក្រាសក៏ហុចលំហាត់ទាំងក្រដាសៗដាក់នៅពីមុខធ្វើឲ្យរាងតូចឃើញហើយហត់មុនតែម្ដង ។

« ច្រើនពេកទេដឹងលោក? ខ្ញុំឯណាទៅធ្វើអស់នោះណាមួយគ្មាន Jimin នៅជាមួយ ខ្ញុំអត់មានអារម្មណ៍ធ្វើទេ » Tae

« ចុះបងនៅជាមួយហើយតើស » Jungkook

« លោកមិនមែន Jimin ឯណា? » Tae

« ត្រូវហើយ ហេតុអីត្រូវដូចបើ Jimin ជាមិត្តអូនតែបងវិញជាប្ដីរបស់អូន ធម្មតាប្រពន្ធត្រូវការឲ្យប្ដីនៅក្បែរស្រាប់ហើយមិនចឹង? » នាយទាញកៅអីមកអង្គុយក្បែររាងតូចហើយផ្អែកក្បាលលើស្មារ Tae ធ្វើមុខស្អុយអន់ចិត្តដែលប្រពន្ធមិនត្រូវការខ្លួនបែរជាត្រូវការមិត្តទៅវិញ ។ ឃើញបែបនេះ Tae ក៏គ្រវីក្បាលខ្ជិលប្រកែកបន្តមិនចឹងពេលមិនចេះលំហាត់ត្រង់ណា មួយខ្លាច Jungkook មិនប្រាប់ខ្លួននោះទេ ។

Skip៚

_ ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ធ្វើឲ្យរាងតូចត្រូវ ភ្ញាក់ពីគេងលឿនជាងធម្មតាតែក៏ស្រួលម្យ៉ាងដែរព្រោះមានប្ដីល្អដូច Jungkook ជួយរៀបចំឯក សណ្ឋាននិងច្របាច់ថ្នាំដុសធ្មេញទុកឲ្យមួយសព្វ ថែមទាំងចុះមកធ្វើអាហារពេលព្រឹកឲ្យញ៊ាំទៀតផងធ្វើឲ្យ Tae ញញឹមអៀនមិនឈប់ នេះគេកំពុងតែបាន ប្ដីល្អដោយមិនដឹងខ្លួនហើយ ។

< ង៉ឺត!! > រថយន្តទំនើបបានមកឈប់នៅចំពោះមុខ សាលាដែលជាឡាន Jungkook ជូនរាងតូចមក នោះហើយ ។

« ខ្ញុំទៅហើយ » Tae ថាហើយបម្រុងនឹងចុះតែរាងក្រាសរហ័សចាប់ដៃភ្លាម ។

« ប្រឹងប្រែងប្រឡងឲ្យជាប់ដើម្បីប៉ាណា៎ស៊ូៗ » Jungkook លើកទឹកចិត្តជាមួយស្នាមញញឹមកក់ក្ដៅធ្វើឲ្យរាងល្អិតញញឹមងក់ក្បាលផ្អែមល្ហែមតបដូចគ្នា ។

« ដឹងហើយ » Tae

« ចាំពេលប្រឡងរួចបងនាំអូនទៅដើរលេងទៅញ៊ាំអាហារឆ្ងាញ់ៗអូខេណា៎!? » Jungkook

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now