ភាគទី ៩

3.4K 308 0
                                    

@ភូមិគ្រឹះ Jeon

< ងុឺត!! > ទីបំផុត Jungkook ក៏បើកឡាននាំរាងតូច មកដល់ផ្ទះធំរបស់គេដែលមិនខុសពីផ្ទះ Tae ប៉ុន្មាននោះទេ ព្រោះគ្រួសារទាំងពីរសុទ្ធតែមានទ្រព្យ
សម្បត្តិច្រើនហូរហៀរអាចថាជាក្រុមសេដ្ឋីក្នុងចំ-ណោមសេដ្ឋីជាច្រើនទៀតនៅក្នុងប្រទេសកូរ៉េនេះ ។

« ឆាប់ចូលទៅ អ្នកម៉ាក់កំពុងចាំនៅខាងក្នុង » Jungkook ដោះខ្សែក្រវ៉ាត់ចេញពីខ្លួនមុននឹងបើក ទ្វារចុះមកឯ Tae ក៏សម្លឹងមើលជុំវិញផ្ទះរបស់នាយ សិនទើបចុះមកតាមក្រោយហើយដើរតាមគេចូលទៅក្នុងផ្ទះ ។

« ម៉ាក់!! » រាងសង្ហារហៅឲ្យរាងចំណាស់ជាម្ដាយ កំពុងអង្គុយចាំនោះលឺហើយងាកមកភ្លាម ។

« Jung!! Tae!! មកហើយហ្អីកូន? » គាត់ងើបមក ចាប់ដៃរាងតូចមកកាន់សួរទាំងរំភើបចិត្តដែលបានជួបក្មេងម្នាក់នេះ កាន់តែមើលកាន់តែដូចម៉ាក់គេដែលជា មិត្តភក្តិគាត់ខ្លាំងឡើង ។

« បាទ » Tae

« ឃ្លានហើយនៅ? ម៉ាក់បានឲ្យគេរៀបចំអាហាររួចរាល់អស់ហើយ បើចឹងពួកយើងនាំគ្នាញ៊ាំតែម្ដងទៅ» Mrs Jeon ទាញដៃ Tae ឲ្យអង្គុយចុះក្បែរគាត់ រីឯ រាងក្រាសក៏ដើរទៅអង្គុយនៅតុម្ខាងទៀតក្បែរលោកប៉ារបស់ខ្លួន ។

« ប៉ាថ្ងៃនេះអត់ចេញទៅណាទេមែនទេ? » Jungkook

« ប៉ារកថាទៅអើតមើលក្រុមហ៊ុនបន្តិចដែរតែម៉ាក់កូនឃាត់ឲ្យនៅញ៊ាំបាយជាមួយ Tae សិនទើបនៅ សិនទៅ » Mr Jeon ញញឹមតិចៗ គ្រាន់តែភ្ញាក់ពីព្រលឹមមិនទាន់ទេ ប្រពន្ធគាត់ក៏ប្រាប់អ្នកបម្រើក្នុងផ្ទះឲ្យទៅផ្សារទិញគ្រឿងគ្រៅដើម្បីយកមកធ្វើម្ហូបចាំអនាគតកូនប្រសារ ។

« កុំនិយាយច្រើនអី នាង!! មកដួសបាយ » អ្នកស្រី Jeon បញ្ជាទើបពួកអ្នកបម្រើចាត់ការដួសបាយដាក់ ចានឲ្យ ។

« Tae ញ៊ាំឲ្យច្រើនៗទៅណា៎ កុំក្រែងចិត្តអី » រាងចំណាស់ចាប់ម្ហូបឲ្យរាងតូចយ៉ាងច្រើន ខ្លាចគេក្រែងចិត្តមិនហ៊ានដួស ។

« ខ្ញុំថា...ប៉ុណ្ណឹងបានហើយ ខ្ញុំមិនសូវញ៊ាំច្រើនទេ ដួសឲ្យទៀតនាំតែខាត អ៊ំស្រីពិសារខ្លួនឯងវិញទៅ » Tae ដាច់ចិត្តឃាត់ទើបគាត់ញញឹមហើយឈប់ចាប់ម្ហូបទៀត ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now