ភាគទី ៥២

3K 203 0
                                    

" ពិតមែនហ្អេ៎? បើចឹងប្រសើរខ្លាំងណាស់ ពេលប៉ា ដឹងខ្លួនមីងកុំភ្លេចប្រាប់គាត់តាមដែល Jung និយាយណា៎? ប៉ុណ្ណឹងសិនចុះ ByeBye "

_ ក្រោយនិយាយទូរស័ព្ទជាមួយមីងYung ហើយរាងតូចក៏បានញញឹមឡើងវិញព្រោះគាត់បានខលមក ប្រាប់ថាការវះកាត់លោកម្ចាស់ទទួលបានជោគជ័យល្អណាស់ នៅរង់ចាំឲ្យតែគាត់ដឹងខ្លួនឡើងវិញ
ប៉ុណ្ណោះ ។ Jungkook ដែលកំពុងតែមើលឯកសាររបស់ក្រុមហ៊ុនឃើញប្រពន្ធសប្បាយចិត្តបែបនេះ នាយក៏រីករាយដូចគ្នាមុននឹងចាប់លើករាងតូចឲ្យឡើងអង្គុយលើភ្លៅស្របពេលពួកគេទាំងពីរកំពុងនៅក្នុងអូហ្វីសដើម្បីមើលឯកសារត្រៀមបញ្ចូលលុយខ្វះ ខាតទៅក្នុងក្រុមហ៊ុនវិញ ។

« ពេលនេះលោកប៉ាអស់អីហើយ អូនសប្បាយចិត្តហើយត្រូវទេ? » នាយសួរទាំងដៃអង្អែលថ្ពាល់ក្រពុំរលោងមួយនោះស្រាលៗ ។

« អ្ហឹមប្រាកដហើយ ពេលនេះអ្វីដែលអាចធ្វើបានមានតែជួយមើលក្រុមហ៊ុនជំនួសគាត់មួយរយៈហើយបងក៏ត្រូវជួយអូនដូចគ្នាដែរលឺទេលោកប្ដី? » Tae លើកដៃស្រាក់អោបករាងសង្ហារអង្វរឲ្យគេយល់ព្រមជួយខ្លួនទើប Jungkook ញញឹមឡើងមក ។

« បងជាប្ដីរបស់អូនត្រូវតែជួយអូនស្រាប់ហើយតែថា រឿងអ្នកមីងMoriនោះ អូនគិតធ្វើយ៉ាងម៉េច? » លឺនាយរំលឹកដូច្នេះ Tae ក៏ប្ដូរទឹកមុខបែបហត់នឿយគិតមិនចេញតែម្ដង ។

« មិនដឹងទេ មិនដឹងថាគួរចាត់ការជាមួយមនុស្សដូចគេបែបម៉េចសោះ » Tae

« ម៉េចចឹង? ក្រែងអូនមិនចូលចិត្តគាត់នោះអី? » Jungkook

« បងនិយាយក៏ត្រូវហើយតែអូនខ្លាចបើអូនដេញគេ ចេញពីផ្ទះអាចធ្វើឲ្យលោកប៉ាខឹង ណាមួយនៅមាន Donghaeទៀត អារម្មណ៍គ្មានម៉ាក់នៅក្បែរអូន យល់ច្បាស់ណាស់ អូនមិនចង់ឲ្យ Donghae ជួបវា ដូចអូនទេ » ព្រោះតែគេធ្លាប់ឆ្លងកាត់រួចហើយនូវអារម្មណ៍ដែលឯការ គ្មានម៉ាក់ហៅដូចក្មេងដទៃ វាឈឺចាប់ហើយក៏រងារណាស់ដែរ គេនឹងមិនអនុញ្ញាត ឲ្យអ្នកណាម្នាក់មកជួបប្រទះរឿងដូចជាគេ នោះឡើយ ។ Jungkook កាលបើឃើញប្រពន្ធវ័យក្មេងដែលផ្លាស់ប្ដូរការគិតមិនដូចជាក្មេងលេងសើចពីមុន នាយក៏ត្រេកអរលើសពីនរណាៗទាំងអស់ដែរ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now