ភាគទី ២

4.9K 381 1
                                    

_ រាងក្រាសពេលបានប៉ះពាល់នឹងមាត់ទន់ផ្អែមរបស់ Tae ហើយស្រាប់តែធ្វើឲ្យគេលង់ខ្លួនចង់ស្និទ្ធស្នាលជាងនេះទើបប្រើអណ្ដាតលិទលើមាត់តូចតិចៗធ្វើឲ្យរាងតូចដឹងហើយលើកដៃច្រានគេឲ្យចេញពីខ្លួនមួយទំហឹង ។

< បឹប!! >

« អូយ៎...!! » Jungkook ស្រែកតិចៗមុខឡើង
ក្រហមពេល Tae យារដៃទះគេមួយកំផ្លៀងហើយលើអុកជង្គង់ចំកូនប្រុសគេឲ្យឈឺអួលនិយាយលែងចេញតែម្ដង ។

« ធ្វើដល់ទៅជាគ្រូតែចរិតអាវ៉ាសែបំពានសិស្សបែបហ្នឹងហ្អេ៎?! អត់កំណើតមែន!! » រាងតូចជេរយកៗគ្មានទុកមុខឲ្យរួចបំណងដើរចេញពីទីនោះតែក៏មិនភ្លេចត្រឡប់មកជាន់ជើងគ្រូល្មោភកាមមួយជើងហើយទើបចាកចេញទៅទុកឲ្យ Jungkook ទ្រោមខ្លួនម្នាក់ឯង ។

« គ្រាន់តែភ្លេចខ្លួនសោះចាំបាច់វាយឯងយកងាប់យករស់ចឹងដែរហ្អេ៎? អូយ៎...សឺត...កូនប្រុសប៉ាឈឺទេ? » នាយក្ដោបកូនក្នុងខោទាំងឈឺទាំងពើត មកពីមាត់សិស្សម្នាក់នោះផ្អែមពេកទើបគេហាមចិត្តមិនបានចង់ភ្លក្សរសជាតិខ្លះ អ្នកណាទៅដឹងថាជា ប្រុសសោះតែកាចឆ្នាស់គួរឲ្យខ្លាចបែបហ្នឹង?

_ Tae ដើរមកថ្នាក់វិញទាំងមួរម៉ៅព្រមទាំងលើកដៃជូតមាត់ខ្លាំងៗឲ្យជ្រះទឹកមាត់គ្រូល្មោភកាមរោគចិត្តម្នាក់នោះ ស្របពេលក្រុមរបស់ Karen ដែលឈរ លេងនៅពីមុខថ្នាក់ហើយក៏មិនចូលចិត្តរាងតូចស្រាប់នោះ ឃើញ Tae ដើរមកដល់ហើយនាងក៏ញាក់ភ្នែកឲ្យគ្នីគ្នាដែលកំពុងទំពារស្ករកៅស៊ូនោះឲ្យខ្ជាក់ចេញមកដើម្បីឲ្យ Tae ដើរជាន់ខ្មាសគេ ។ ចៃដន្យរាងតូចអោនមើលឃើញស្ករកៅស៊ូនៅលើឥដ្ឋក៏ដឹងបាត់ ហើយថាជាស្នាដៃរបសអ្នកណាទើបគេធ្វើជាមិនដឹងខ្យល់អីហើយទាញដបទឹកក្បែរនោះមកចាក់ពីលើវា ហើយក៏ខ្ទាតប៉ះជើងក្រុម Karen ឲ្យសើមដែរ ។

« ស៊ីហើយមិនចេះបោះចោលក្នុងធុងទេ ជាឆ្កែឬ យ៉ាងម៉េចពួកអស់នេះ » Tae ដៀមដាមរួចបោះដប ទឹកចូលក្នុងធុងមុននឹងញញឹមចុងមាត់ឌឺ Karen រួចដើរចូលទៅក្នុងថ្នាក់ស្របពេលគ្រូវិន័យដើរកាត់ ទីនោះល្មម ។

« សិស្សមួយក្រុមនោះកុំចោលសម្រាមផ្ដេសផ្ដាស ឆាប់រើសដាក់ធុងហើយជូតសម្អាតផង » Karen ញាក់មុខបញ្ជាទើបគ្នានាងនាំគ្នារើសស្ករកៅស៊ូដាក់ ចូលធុង គិតថាចង់ធ្វើបាប Tae តែចុងក្រោយបែរជាត្រូវ Tae ធ្វើបាបទៅវិញ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now