ភាគទី ៦៩

2.7K 192 0
                                    

_ ក្រោយមកដល់ផ្ទះហើយ Tae ក៏ឡើងទៅបន្ទប់យ៉ាងលឿននៅសល់តែ Jungkook ដែលឈរដកដង្ហើមធំមិនដឹងថាគួរដោះស្រាយជាមួយមនុស្សចិត្តរឹងដូចរាងតូចយ៉ាងណានោះឡើយ ។

« យើងថាឯងគួរតែសុំទោសហើយធ្វើខ្លួនជាប្ដីល្អខ្លះផង កុំចេះតែកុហកប្រពន្ធទៀតជាពិសេសប្រពន្ធដូចជា Tae ណា៎សម្លាញ់ » Yoongi ប្រាប់ត្រឹមនេះហើយក៏បើកឡានចេញទៅទុកឲ្យនាយពិចារណាតាមសម្រួលមុននឹងដើរទៅបន្ទប់ដើម្បីដោះស្រាយជាមួយរាងតូច ។

< ព្រូស!! > ដំណើរជើងវែងៗមិនទាន់ដើរដល់កាំជណ្ដើរផងក៏ស្រាប់តែកាបូបធំមួយហោះពីខាងលើ មកចំពីមុខនាយ មិនប្រាប់ក៏ដឹងថាជាស្នាដៃរបស់ Tae ដែរ ។

« យកខោអាវលោកហើយចេញពីផ្ទះខ្ញុំទៅ ខ្ញុំមិនចង់ឃើញមុខលោកទៀតទេ!! » រាងតូចស្រែកគំហកពី បង្កាន់ដៃមកទាំងកំហឹងនិងភាពខកចិត្តចំពោះនាយជា ស្វាមី ។

« នេះអូនដាច់ចិត្តបែកពីបងដែរហ្អេ៎? » Jungkook

« បើបែកហើយមិនបាច់ជួបមុខមនុស្សអាត្មានិយម ទៀត រឿងអីថាខ្ញុំមិនព្រមនោះ? » Tae

« តែអូនស្ដាប់បងបកស្រាយខ្លះផងមិនបានទេហ្អេ៎ Tae? » Jungkook

« មិនចង់ស្ដាប់ មិនចង់ដឹងស្អីទាំងអស់ ចេញពីផ្ទះខ្ញុំទៅ » Tae

« ប៉ុន្តែ Tae... »

< ក្រឹប > រាងតូចចូលទៅក្នុងបន្ទប់ហើយទាញទ្វារ បិទលាន់សម្លេងពេញផ្ទះធ្វើឲ្យ Jungkook គាំង និយាយអ្វីលែងចេញមុននឹងសម្លឹងមើលទៅកាបូបខោអាវរបស់ខ្លួន វាក៏ពិតមែនគឺនាយជាអ្នកបង្ករឿងហើយក៏ជានាយដែរដែលត្រូវមកដោះស្រាយវាបន្តដែរ ។

« បាន!! ចង់បែកពីបងខ្លាំងណាស់មែនទេ? អូនចាំ តែមើលទៅ » និយាយហើយ គេក៏រើសកាបូបនោះ ដើរចេញទៅទាំងទឹកមុខមាំ ស្មានថាដេញគេប៉ុណ្ណេះ គេព្រមទៅហ្អេ៎? ស្លាប់ហើយ ខំតាមចែរចង់រហូត ទាល់តែបានចុះអេតាស៊ីវិល ក្រេបទឹកឃ្មុំទឹកខ្មេះជាមួយគ្នារាប់សិបដងមិនអស់ Jungkook មិនឲ្យខាត ទទេរៗនោះឡើយ យ៉ាងហោចណាស់ក៏គួរតែ Tae ទទួលខុសត្រូវលើភាពកម្លោះរបស់គេខ្លះដែរ ។

_ ក្រោយសម្ងំក្នុងបន្ទប់អស់យ៉ាងយូរ ពេលល្ងាច បន្តិច Tae ក៏ចុះមករកអីញ៊ាំតែស្រាប់តែឃើញដូចជា មានអ្វីចម្លែកនៅខាងមុខផ្ទះគេក៏ដើរទៅមើលភ្លាម ហើយក៏បានឃើញមនុស្សឆ្កួតកំពុងរៀបចំបោះតង់តាំងទីលំនៅនៅលើស្មៅទីធ្លាខាងមុខផ្ទះគេទៅវិញ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now