ភាគទី ១១

3.4K 290 0
                                    

< គ្រឺង~~~ > កណ្ដឹងសាលាបញ្ចេញសម្លេងហៅ សិស្សគ្រប់គ្នាឲ្យចូលថ្នាក់រៀងខ្លួន មួយសន្ទុះក្រោយ Jungkook ក៏បានចូលក្នុងថ្នាក់របស់ខ្លួនដូចគ្នាដែរ ។

« អរុណសួស្ដីទាំងអស់គ្នា » Jungkook

« អរុណសួស្ដីលោកគ្រូ!! »

« ថ្ងៃនេះពួកយើងនឹងរៀនមេរៀនតាមធម្មតានៅ ម៉ោងទីពីរប៉ុន្តែម៉ោងទីមួយនេះគ្រូមានកិច្ចការមួយឲ្យគ្រប់គ្នាធ្វើ អ្នកណាដែលធ្វើបានល្អនឹងបានពិន្ទុ ចំណែកអ្នកដែលធ្វើមិនបានល្អ ត្រៀមខ្លួនទទួល ពិន័យពីខ្ញុំឲ្យហើយទៅ » នាយនិយាយធ្វើឲ្យសិស្សគ្រប់គ្នាមុខស្អុយព្រាតរួមទាំង Tae ផងដែរ ។

« ជិះឡានមកជាមួយសោះមិនប្រាប់មុន ចាំមើល យើងលួចចាក់កង់ឡានឲ្យធ្លុះម្ដងហុឹស!! » រាងតូចរអ៊ូម្នាក់ឯង ភ្នែកវិញតាមសម្លក់គ្រូសង្ហារកំពូលខិលឥតឈប់ គេនៅមិនទាន់ដឹងនោះទេថាពេល Tae មួរម៉ៅ នឹងទៅជាយ៉ាងណា ប្រហែលជាល្ងាចនេះត្រូវទូរស័ព្ទឲ្យអ្នកបើកឡាននៅផ្ទះមកទទួលហើយដឹង?

_ Jungkook ដើរចែកក្រដាសកិច្ចការឲ្យសិស្សគ្រប់គ្នា ពេលដល់តុរបស់រាងតូចនាយក៏ហុចឲ្យថែមទាំង
ញញឹមស្រស់ដាក់ Tae ដែលសម្លក់គេចង់ជ្រុះគ្រាប់ភ្នែកមកហើយ ។

< ផាច់!! > រាងតូចខាំមាត់វាយដៃនាយមួយដៃពេល Jungkook លូកដៃមកចង់ចាប់ថ្ពាល់គេ ឥឡូវនេះហ៊ានណាស់ ហ៊ានលូកលាន់គេនៅក្នុងថ្នាក់
ចេះសំណាងហើយគ្មានអ្នកណាឃើញ មានតែ Jimin ប៉ុណ្ណោះដែលឃើញហើយចំហរមាត់តែម្ដង ។

« តោះគ្រប់គ្នាចាប់ផ្ដើមធ្វើទៅ 10នាទីទៀតខ្ញុំប្រមូល » Jungkook និយាយរួចដើរមើលសិស្សធ្វើលំហាត់ដែលសង្ខេបចេញពីមេរៀនក្នុងសៀវភៅ បើជាសិស្សខំរៀនមែនវាមិនសូវពិបាកអីនោះទេ ។

« លំហាត់ស្អីដូចឆ្កួតជ្រូក » Tae ជ្រួញចិញ្ចើមមុន នឹងងើយមុខសម្លក់សម្លឹង Jungkook ដែលឈរ មើលមកគេ មុខឌឺៗគួរឲ្យចង់ទៅហក់ធាក់ផ្កាប់មុខខ្លាំងណាស់ ។ សូម្បីលំហាត់មួយក៏រាងតូចមិនចេះទើបបម្រុងងាកសួរ Jimin តែរាងក្រាសណា៎គ្រហេមហាមរហូត គួរឲ្យស្អប់មែនទែន ។

_ 10នាទីបានកន្លងផុតទៅ រាងក្រាសក៏ដើរប្រមូលសន្លឹកកិច្ចការទាំងអស់តែពេលដើរដល់តុរាងតូចក៏អោបដៃងាកមុខចេញ មិនចង់ឃើញទេមនុស្សឆ្កួតនៅសុខៗក៏ដាក់លំហាត់ឡប់ៗឲ្យគេធ្វើទាំងដែលជិះឡានមកជាមួយគ្នាសោះ មិនខ្ចីប្រាប់គេអីមួយម៉ាត់ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now