ភាគទី ២៣

3.1K 267 0
                                    

« បងប្រុសកើតអីហ្នឹង? » Donghae សួរទាំងឆ្ងល់ដែលនៅសុខៗ Tae ក៏ធ្លាក់ទូរស័ព្ទពីដៃបែបនេះ ។

« គ្មានស្អីទេ Donghae កុំនិយាយច្រើនពេកអង្គុយឲ្យស្រួលទៅ » រាងតូចប្រាប់ប្អូនហើយក៏រើសទូរស័ព្ទ មកចុចវិញ នៅខាងក្រៅដូចគ្មានរឿងអីតែខាងក្នុងវិញកំពុងក្ដៅឆេវ មួរម៉ៅយ៉ាងខ្លាំងធ្វើឲ្យមាត់គេប្រែទៅជាស្រួច ថ្ពាល់ទាំងគូឡើងស៊ីជម្ពូ មិនដឹងទេឬថា មានអ្នកខ្លះកំពុងតែបើកឡានតែបែរជាលួចញញឹមពេញចិត្ត មើលក៏ដឹងថា Tae កំពុងតែប្រចណ្ឌគេ ច្បាស់ណាស់ធ្វើជាខ្លួនឯងខ្លាំងទៅកើត ។

< ង៉ឺត!! >

« Donghae ទៅថ្នាក់មុនទៅ ពូមានរឿងចង់ និយាយជាមួយ Tae សិន » Jungkook និយាយឡើងពេលចតឡានក្នុងសាលារួចរាល់ ឯរាងតូចលឺ ហើយក៏មើលមុខគេភ្លឹះតែក៏ងាកចេញវិញ មិនចង់ឃើញមុខមនុស្សសាវ៉ា ដំបូងញ៉ែគេសុខៗសោះ
បែរជាទៅមានសង្សារបាត់ គួរឲ្យស្អប់!

« បាទអ៊ីចឹងខ្ញុំទៅហើយ » អាល្អិត Donghae ចុះពីឡានមុនស្រាប់តែភ្លាមៗ Tae ចង់ចុះពីឡានដែរតែ ចៃដន្យត្រូវ Jungkook Lock សោរជាប់មិនអនុញ្ញាតឲ្យគេចុះឡើយ ។

« លោកគ្រូបើកសោរ ខ្ញុំចង់ចុះ!! » រាងតូចរញ៊ាំរញ៉ូវដាក់នាយ Jungkook បែរជាញញឹមឌឺបកវិញ ។

« មិនឲ្យចុះទេ ពួកយើងត្រូវនិយាយគ្នាឲ្យច្បាស់សិន » Jungkook

« តែខ្ញុំគ្មានទេ ម្សិលមិញនេះក៏ដូចជាឃ្លាគ្នារួចហើយដែរ លោកគ្រូឈប់រញ៉េរញ៉ៃជាមួយខ្ញុំទៀតទៅ » Tae ប្រកែកតែមិនទាន់បានអីផងក៏ត្រូវរាងក្រាស
ត្រសុលខ្លួនមកកៀករហូតខ្នងតូចប៉ះនឹងកញ្ចក់ឡាន ដៃរាងក្រាសក៏លើកដាក់នៅចន្លោះក្បាលរបស់ Tae ធ្វើឲ្យរាងល្អិតស្រាប់តែមុខឡើងក្រហមព្រោះកែវ ភ្នែកដែល Jungkook មើលមកគេពេលនេះអាច ប្រាប់បានថាគួរឲ្យយល់ចិត្តខ្លាំងណាស់ ។

« Tae ស្អប់ខ្ញុំណាស់មែនទេ? » Jungkook បន្ទន់សម្លេងសួរត្រង់ៗធ្វើឲ្យរាងតូចប្រិចត្របកភ្នែកស្អាត ញាប់ឆ្មេរ ។

« ម៉េច...ម៉េចក៏សួរបែបនេះ? » Tae

« ឆ្លើយមក Tae ស្អប់ខ្ញុំ មិនពេញចិត្តខ្ញុំត្រង់ណា? » Jungkook

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now