ភាគទី ២៩

2.9K 236 0
                                    

_ កន្លងទៅមិនបានប៉ុន្មានថ្ងៃ ថ្ងៃនេះក៏ជាថ្ងៃដែល Jungkook នាំប៉ាម៉ាក់ចូលមកស្ដីដណ្ដឹងរាងតូចហើយក៏នាំមន្ត្រីខាងអេតាស៊ីវិលនាំយកឯកសារមក ចុះអេតាស៊ីវិលតែម្ដង ព្រោះពួកគេបានពិភាក្សាជាមួយគ្នារួចហើយថាត្រូវធ្វើវាឲ្យបានរហ័សបំផុតដើម្បីឲ្យលោកប៉ាឆាប់វះកាត់ ម្យ៉ាងពិធីនេះធ្វើឡើងបែបតូចតាចដោយមានតែប៉ាម៉ាក់និងមិត្តភក្តិមកចូល រួមប៉ុន្មាននាក់ប៉ុណ្ណោះ ។

« អ្នកទាំងពីរគិតច្បាស់លាស់ហើយឬថាចង់ចុះអេតា ស៊ីវិលជាមួយគ្នា? » មន្ត្រីម្នាក់សួរឡើងស្របពេល Tae និង Jungkook អង្គុយទល់មុខគ្នាដោយមាន ក្រដាសអេតាស៊ីវិលម្នាក់មួយច្បាប់នៅចំពោះមុខ សំណួររបស់គាត់ធ្វើឲ្យរាងល្អិតសម្លឹងមើលទៅមុខ របស់ Jungkook ដែលពេលនេះនាយញញឹមពេញទៅដោយក្ដីសុខរង់ចាំពេលវេលាស៊ីញ៉េព្រមព្រៀងមកដល់តែចំពោះ Tae រឿងនេះប្រៀបបីដូចជាយល់សប្តិយ៉ាងចឹងមុននឹងគេងាកទៅមើលមុខមនុស្សចាស់ទាំងបីនាក់ដែលកំពុងអង្គុយមើលមក ម្នាក់ៗមានទឹក មុខញញឹមពព្រាយជាងសាមីខ្លួនគេទៅទៀត មើលទៅរឿងចុះអេតាស៊ីវិលមូយនេះធ្វើឲ្យគ្រប់គ្នាមានក្ដីសុខខ្លាំងណាស់ វាក៏គួរតែជារឿងល្អមួយគត់ដែលគេអាចធ្វើបានដែរ ។ Tae ងាកមកសម្លឹងក្រដាសនៅចំពោះមុខ ឈ្មោះរបស់ Jungkook មានឋានៈជាស្វាមីព្រោះតែគេមានអាយុច្រើននិងចាស់ទុំជាងរីឯ រាងតូចមានឋានៈជាភរិយាដោយសារតែគេនៅក្មេងនិងទន់ខ្សោយ ឈ្មោះទាំងពីរត្រូវបានចាត់ចែងយ៉ាងត្រឹមត្រូវពេញលេញស្របទៅតាមច្បាប់ ដើរមកដល់ដំណាក់កាលនេះហើយទោះចង់បកក្រោយក៏លែងទាន់ដែរទើបTae ដកដង្ហើមធំងើយមុខឡើងប្រឈមនឹងការពិតនៅចំពោះមុខ ។

« ខ្ញុំច្បាស់ហើយ » ចម្លើយរបស់រាងល្អិតធ្វើឲ្យគ្រប់គ្នាញញឹមមានក្ដីសុខកើនមួយកម្រិតទៀតជាពិសេសគឺ Jungkook តែម្ដង ។

« រួចចុះលោកJeon វិញគិតច្បាស់ហើយឬនៅ? »

« បាទ ខ្ញុំច្បាស់ហើយច្បាស់មួយរយភាគរយតែម្ដង » នាយឆ្លើយទាំងញញឹមបិទមាត់មិនជិតខណៈភ្នែក សម្លឹងមើលឃើញតែអនាគតប្រពន្ធដែលនៅមិនប៉ុន្មានវិនាទីទៀត ។

« បើចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀត ការចុះអេតាស៊ីវិល ពេលនេះស្មើនឹងការរៀបការមួយដែរដែលវាជាការ បញ្ជាក់ថាអ្នកទាំងពីរពិតជាយល់ព្រមយកជីវិតទាំងពីរ មកចងផ្អោបគ្នាវេញជាធ្លុងជីវិតតែមួយហើយនឹងដឹក ដៃគ្នាដើរទៅរករសជាតិជីវិតសព្វបែបយ៉ាងមិនថាជា ទុក្ខ សប្បាយ ស្នាមញញឹម ទឹកភ្នែកនិងរឿងជូរចត់ជាមួយគ្នា ហើយបើពេលណាមានបញ្ហាធ្វើឲ្យល្អក់កករចំពោះជីវិតប្ដីប្រពន្ធ សូមឲ្យនឹកឃើញដល់ពេលវេលានេះ ពេលវេលាដែលអ្នកទាំងពីរចាប់ផ្ដើមកសាងជីវិតគ្រួសារជាមួយគ្នា សង្ឃឹមថាវានឹងធ្វើឲ្យគ្រប់យ៉ាងប្រែទៅជាល្អប្រសើរឡើងវិញផងចុះ » ក្រោយស្ដាប់ពាក្យណែនាំនិងដំបូន្មានដ៏មានតម្លៃរបស់ចាស់ទុំហើយ អ្នកទាំងពីរក៏ធ្វើការស៊ីញ៉េលើឯកសារដែលមានខ្លឹមសារហើយស្រាប់មុននឹងប្ដូរវាជាមួយគ្នាដើម្បីស៊ីញ៉េម្នាក់មួយទៀតជាកិច្ចបង្ហើយតែម្ដង ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now